Home ព័ត៌មានជាតិ សន្តិសុខ ចាប់បាន​ចោរលួ...

ចាប់បាន​ចោរលួច​ម៉ូតូ​១​គ្រឿង​បញ្ជូនទៅ​តុលាការ​

ដោយ​:​គ្រញូង​/​បាត់ដំបង​: ការិយាល័យ​ព្រហ្មទណ្ឌ​នៃ​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង​កាល​​ពី​ព្រឹក​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០ បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ម្នាក់ និង​ម៉ូតូ​១​គ្រឿង​ទៅ​តុលាការ​ពីបទ​លួចដោយ មាន​ស្ថាន​ទម្ងន់ទោស ប្រព្រឹត្ត​កាលពី​រសៀល​ថ្ងៃទី​១៤ ​ខែធ្នូ ឆ្នាំ​២០២០ នៅក្នុង​ភូមិសាស្ត្រ​ក្រុង​បាត់ដំបង​។​

​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​មានឈ្មោះ​ណី ប្រុស ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប​ពីបទ​លួច​មាន​ស្ថាន​ទម្ងន់ទោស​។ ចំណែក​វត្ថុតាង​ដែល​ដកហូត​បាន​មាន​: ម៉ូតូ​ចំនួន​១​គ្រឿង កូនកាំបិត​ចំនួន​២​ដើម​និង​ទូរ​សព្ទ័​១​គ្រឿង​៕


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular