​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​វ៉ាស៊ីនតោន ៖ អង្គ​បោះឆ្នោត​តំណាង​បាន​ជ្រើសរើស​លោក ចូ បៃ​ដិន ជា​ផ្លូវការ​កាលពី​ថ្ងៃ​ចន្ទ​ទី​១៤​ធ្នូ​ជា​ប្រធានាធិបតី​បន្ទាប់​របស់​ប្រទេស​ដោយ​ផ្តល់ឱ្យ​គាត់​នូវ​សំឡេង​ភាគ​​ច្រើន​នៃ​អង្គ​បោះឆ្នោត​ចំនួន​៣០៦​សម្លេង និង​បញ្ជាក់​ពី​ជ័យជម្នះ​របស់​គាត់​នៅក្នុង​ការបោះឆ្នោត​កាលពី​ខែ​មុន​។ ការបោះឆ្នោត​តាម​រដ្ឋ​នី​មួយៗ​កាន់តែ​មាន​សារៈសំខាន់​បន្ថែម​ទៀត​នៅ​ឆ្នាំ​នេះ​ដោយ​​សារ​តែ​ប្រធានាធិបតី​ដូណាល់ ត្រាំ​បដិសេធ​មិន​ទទួលស្គាល់ថា​គាត់​ចាញ់​។​

​សន្តិសុខ​តឹងរ៉ឹង​ត្រូវបាន​អនុវត្ត​នៅក្នុង​រដ្ឋ​មួយ​ចំនួន ខណៈ​អ្នក​បោះឆ្នោត​បាន​ជួបជុំគ្នា​នៅ​ថ្ងៃ​បោះឆ្នោត ដែល​បង្កើតឡើង​ដោយ​ច្បាប់​សហព័ន្ធ​។​អ្នក​បោះឆ្នោត​បាន​គូស​លើ​សន្លឹក​ឆ្នោត​នៅ​មណ្ឌល​​បោះឆ្នោត ដោយ​ពាក់​ម៉ាស់ រក្សា​គម្លាត​ពីគ្នា និង​ចាត់​វិធានការ​ការពារ​វីរុស​ផ្សេងទៀត​។

​លទ្ធផល​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​ទីក្រុង​វ៉ាស៊ីនតោន​ហើយ​នឹង​គណនា​ចំនួន​សរុប​នៅក្នុង​សម័យប្រជុំ​សភា​រួម​គ្នា​នៅ​ថ្ងៃទី ៦ ខែ​មករា ដែល​អនុ​ប្រធានាធិបតី​ម៉ៃ ផេន នឹង​ធ្វើជា​អធិបតី​។​

​ចំពោះ​រាល់​ការអះអាង​អំពី​ការលួចបន្លំ​គ្មាន​ភស្តុតាង​របស់​លោក​ត្រាំ គឺ​មាន​ការសង្ស័យ​តិច​តួច​និង​គ្មាន​ការផ្លាស់ប្តូរ​ទេ​ខណៈ​ដែល​អង្គ​បោះឆ្នោត​តំណាង​ទាំង​អស់​ដែល​បម្រុង​ទុក​សម្រាប់​លោកបៃ​ដិន​​និង​លោក​ប្រធានាធិបតី​ត្រាំ​នៅក្នុង​ការបោះឆ្នោត​ពី​ប្រជាជន​កាលពី​ខែ​មុន​បាន​ក្លាយ​ជា​ផ្លូវការ​សម្រាប់​បុរស​ទាំង​ពីរ​។​

​លោកបៃ​ដិនបាន​ផ្តួល​លោកត្រាំ​យ៉ាង​ងាយ​បំផុត ដោយ​លោក​ត្រាំ​ទទួលបាន​អង្គ​បោះ​តំណាង​ត្រឹម ២៣២ សម្លេង​។ ​បេក្ខជន​បក្ស​ប្រជាធិបតេយ្យ​រូប​នេះ​ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​ច្រើន​ជាង​បេក្ខជន​បក្ស​សាធារណរដ្ឋ​ចំនួន ៧ លាន​សំឡេង​ក្នុង​ការបោះឆ្នោត​ពី​ប្រជាជន​នៅ​ទូទាំង​ប្រទេស​៕

​អង្គ​បោះ​តំណាង​បញ្ជាក់​ផ្លូវការ​ថា​ត្រាំ​ចាញ់​បៃ​ដិ​ន