ដោយៈ ជា សីហៈ/ភ្នំពេញៈ ដោយមានការណែនាំពីលោក វេង សាខុន រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៤ ខែ ធ្នូ ឆ្នាំ ២០២០ មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី បាននាំយកពូជខ្ទឹមស ជូនបងប្អូនកសិករធ្វើការដាំដុះសាកល្បង ។
លោក សុង ឃាង ប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី បាននាំ យកពូជខ្ទឹមស ជូនបងប្អូនកសិករ ចំនួន ៥ គ្រួសារដើម្បីធ្វើការដាំដុះសាកល្បង ហើយនៅ ក្នុងករណី ការដាំដុះប្រព្រឹត្តទៅបានល្អប្រសើរនោះ ក្រសួងនឹងមានផែនការពង្រីកដំណាំនេះ ឲ្យបានច្រើន ដើម្បីឈានទៅ កាត់បន្ថយការនាំចូលនាពេលអនាគត ។
ជាមួយគ្នានេះដែរ លោកប្រធានមន្ទី ក៏បានទៅពិនិត្យមើលដំណាំដំឡូងបារាំងដែលលោក រដ្ឋមន្ត្រីបានផ្តល់ពូជដំឡូងបារាំងជូនប្រជាកសិករ នាពេលកន្លងមក ៕PC