ដោយៈ រ៉ាម៉ន/ភ្នំពេញៈ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ លោកស្រី អាន ផល្លា ជា ពិសី ប្រធានអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខណ្ឌប្ញស្សីកែវ និងលោកស្រី សួស សូលីដា អភិបាល រងខណ្ឌ តំណាងលោក ជា ពិសី អភិបាលខណ្ឌ ប្ញស្សីកែវ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចែកអំណោយ របស់សប្បុរសជន មកពី ក្រុមហ៊ុន ម៉ូតហារ៉ីហ្វីន និងក្រុមហ៊ុន អេច.អ.ខេ ប្រេន Rosalina Herb និងKlarity ជូនដល់ ប្រជាពលរដ្ឋ រងគ្រោះដោយអគ្គិភ័យ កាលពីថ្ងៃទី១២ ធ្នូ បណ្ដាលឱ្យឆេះផ្ទះ ចំនួន២ ខ្នងផ្ទះ ស្មើនឹង ៦ គ្រួសារ ស្ថិតនៅភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌប្ញស្សីកែវ ។
អំណោយ ដែលបានឧបត្ថម្ភជូនដល់ គ្រួសាររងគ្រោះដោយអគ្គិភ័យ ចំនួន៦ គ្រួសារនោះ គឺក្នុងមួយគ្រួសារៗ ទទួលបានគ្រឿងឧបភោគ និងបរិភោគ មួយចំនួន៕PC