ប្រែ​សម្រួលៈ​វាសនា​/​ប៉េកាំង​៖ អ្នកនាំពាក្យ​ស្រ​សួង​ការបរទេស​ចិន​កាលពី​ថ្ងៃ​ចន្ទ​បាន​និយាយថា សហរដ្ឋ​អាម៉េរិក​គួរ​បញ្ឈប់​ការអនុវត្ត​ដ៏​ខុសឆ្គង គឺ​ការ​យក​បញ្ហា​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ធ្វើជា​រឿង​ន​យោ​​នាយ​និង​ពង្រីក​គំនិត​អំពី​សន្តិសុខ​ជាតិ​ដើម្បី​គាបសង្កត់​បណ្តា​ក្រុមហ៊ុន​បរទេស​។​

​អ្នកនាំពាក្យ​លោក វ៉ាង វេន​ប៊ិន បាន​និយាយ​ដូច្នេះ នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ក្រោយ​ពី​ផ្សារ​ហ៊ុន​អាម៉េរិក​Nasdaq​កាលពី​សប្តាហ៍​មុន​បាន​និយាយថា ខ្លួន​នឹង​ដក​ភាគហ៊ុន​របស់​បណ្តា​ក្រុមហ៊ុន​​ចិន​ចេញ​បញ្ជី​របស់ខ្លួន ក្នុង​ការឆ្លើយតប​ទៅនឹង​បទបញ្ជា​ពី​រដ្ឋាភិបាល​អាម៉េរិក ដែល​ហាមប្រាម​ការជួញដូរ​ភាគហ៊ុន​ទាំងនេះ​។​

​លោក​វ៉ាង​បាន​និយាយថា ផ្សារទុន​ចិន​រីករាយ​នឹង​ការបើកចំហ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ដោយ​ធ្វើអោយ​វា​កាន់តែ​ងាយស្រួល​សំរាប់​វិនិយោគិន​ជ្រើសរើស​និង​ទិញ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​សហគ្រាស​ចិន​។​ការ​ផាត់​​ក្រុមហ៊ុន​ចេញ​នឹង​មិន​ធ្វើអោយ​អន់ថយ​លទ្ធភាព​របស់​ក្រុមហ៊ុន​សហគ្រាស​ទាំងនេះ ដើម្បី​ទាក់ទាញ​និង​ទទួល​ការវិនិយោគ​មកពី​ក្រៅ​ឡើយ​។​

​លោក​បាន​បាន​សង្កត់ធ្ងន់ថា ចិន​ប្រឆាំងនឹង​ការគាបសង្កត់​លើ​បណ្តា​ក្រុមហ៊ុន​សហគ្រាស​ចិន​គ្មាន​ត្រា​ប្រណី ដោយ​សហរដ្ឋ​អាម៉េរិក ហើយ​«​អ្វី​ដែល​អាម៉េរិក​បានធ្វើ​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​ដល់​គោលការណ៍​ប្រ​​កួត​ប្រជែង​ទីផ្សារ និង​ច្បាប់ពាណិជ្ជកម្ម​អន្តរជាតិ ដែល​អាម៉េរិក​ខ្លួនឯង​តែងតែ​ង​អះអាងថា​ជា​ជើងឯក​ក្នុង​ការគោរព​ការពារ​នោះ​។​នៅ​ទីបំផុត​វា​នឹង​បំផ្លាញ​ផលប្រយោជន៍​វិនិយោគិន ព្រមទាំង​ផល​ប្រ​​យោជន៍​និង​កេ​រក​តិ៍​ឈ្មោះ​អាម៉េរិក​ខ្លួនឯង​»៕

​អ្នកនាំពាក្យ​លោក វ៉ាង វេន​ប៊ិន ៖​រដ្ឋាភិបាល​ចិន​នឹង​បន្ត​ការពារ​សិទ្ធិ​និង​ផលប្រយោជន៍​របស់​ក្រុមហ៊ុន​ចិន​យ៉ាង​មុតមាំ​