ដោយៈបូព៌ព្រឹក្ស,សុផល/ភ្នំពេញៈរដ្ឋាភិបាលប្រទេសជប៉ុនផ្តល់ថវិកាជិតមួយលានដុល្លារអាម៉េរិកសម្រាប់ការពង្រឹងប្រព័ន្ធថែទាំផ្នែកវះកាត់កុមារក្នុងខេត្តក្រចេះ និងការលើកកម្ពស់ការអប់រំបញ្ចូលគ្នាក្នុងខេត្តកណ្តាល។
លោកមិកាមិម៉ាសាហ៊ីរ៉ូឯកអគ្គរាជទូតជប៉ុននិងអ្នកតំណាងអង្គភាពទាំង២បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយ(រូបថតស្ថានទូត)
ផេកផ្លូវការរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជានៅថ្ងៃទី១៥ខែធ្នូនេះបានឲ្យដឹងថានៅថ្ងៃទី១៤ខែធ្នូរដ្ឋាភិបាលជប៉ុនបានឯកភាពផ្តល់ថវិកាសរុបចំនួន៩៦៨.៣៩០ដុល្លារដល់អង្គការចំនួនពីរក្រោមគ្រោងការជំនួយហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងរបស់អង្គការក្រៅ
រដ្ឋាភិបាលជប៉ុន។ ទឹកប្រាក់ចំនួន ៦៩៤.៥៣៩ ដុល្លារសម្រាប់អង្គការមូលនិធិសម្រាប់ការអភិវឌ្ឍន៍និងជំនួយសង្គ្រោះអន្តរជាតិ (FIDR) ដើម្បីអនុវត្តគម្រោងសល្យសាស្ត្រកុមារប្រចាំខេត្តក្រចេះ(ឆ្នាំទី២) និង ទឹកប្រាក់ចំនួន ២៧៣.៨៥១ដុល្លារសម្រាប់សមាគមសម្រាប់ជំនួយ និងសង្គ្រោះនៃប្រទេសជប៉ុន (AAR Japan) ដើម្បីអនុវត្តគម្រោងលើកកម្ពស់ការអប់រំបរិយាប័ន្នសម្រាប់កុមារពិការតាមរយៈពង្រឹងការអនុវត្តក្នុងតំបន់គំរូ និងការអភិវឌ្ឍប្រព័ន្ធវាយតម្លៃការអប់រំបរិយាប័ន្ន (ឆ្នាំទី២)។
លោកមិកាមិម៉ាសាហ៊ីរ៉ូឯកអគ្គរាជទូតជប៉ុននិងអ្នកតំណាងអង្គភាពទាំង២បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយរបស់ពួកគេជាមួយនឹងអ្នកតំណាងអង្គការទាំងពីរ។លោកទូតមានប្រសាសន៍ថាយើងជឿជាក់ថាជំនួយឥតសំណងនេះនឹងជួយក្នុងការកែលម្អគុណភាពជីវិតសម្រាប់ប្រជាជននៅក្នុងតំបន់នីមួយៗនៃគម្រោង៕