Home ព័ត៌មានជាតិ នយោបាយ ក្រសួងមហាផ្ទៃ...

ក្រសួងមហាផ្ទៃ​អនុញ្ញាត​ឲ្យ​ចេញចូល​បម្រើ​ការងារ​ក្នុង​បរិវេណ​ទីស្តីការក្រសួង​វិញ​ហើយ​

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ ក្រសួងមហាផ្ទៃ​បានអនុញ្ញាត​ឲ្យ​ចេញ ចូល បម្រើការ​ងា​រក​ក្នុង​បរិវេណ​ទីស្តីការក្រសួង​មហាផ្ទៃ​វិញ​ហើយ នៅ​ថ្ងៃទី​១៥ ខែធ្នូ​នេះ​បន្ទាប់ពី​ផ្អាក​ការចូល​បំបេញការងារ​ជា​បណ្តោះអាសន្ន​កាលពី​ថ្ងៃទី​៧ ខែធ្នូ ដើម្បី​បង្ការ និង​ទប់ស្កាត់​ការឆ្លង​វីរុស​កូ​វីដ​១៩ ។​

​យោងតាម​លិខិត​របស់លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​១៥ ខែធ្នូ បាន​ឲ្យ​ដឹងថា មកទល់ពេលនេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ស៊ីវិល មន្ត្រី​នគរបាលជាតិ និង​មន្ត្រី​ពន្ធនាគារ​មួយចំនួន ដែលមាន​ការប៉ះពាល់​ដោយផ្ទាល់ និង​ប្រយោល​ក្នុង ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា​” បានបញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក និង​បានធ្វើ​រោគវិនិច្ឆ័យ​រក​វីរុស​កូ​វីដ​១៩ លើក​ទី​៣ រួចរាល់​ហើយ ជាមួយនឹង​លទ្ធផល​អវិជ្ជមាន​វីរុស​កូ​វីដ​១៩​។
​លោក​បាន​បញ្ជាក់ថា ផ្អែក​តាម​ស្ថានភាព​ខាងលើនេះ ក្រសួងមហាផ្ទៃ​សម្រេច​អនុញ្ញាត​ឱ្យចេញ​-​ចូល​បម្រើ​ការងារ​វិញ ចំពោះ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ស៊ីវិល មន្ត្រី​នគរបាលជាតិ និង​មន្ត្រី​ពន្ធនាគារ ដែល​បម្រើ​ការងារ​ក្នុង​បរិវេណ​ទីស្តីការ​ក្រសួងមហាផ្ទៃ ហើយ​ដែល​បានបញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក និង​បានធ្វើ​រោគវិនិច្ឆ័យ​រក​វីរុស​កូ​វីដ​១៩ លើក​ទី​៣ រួចរាល់ ដោយ​ទទួលបាន​លទ្ធផល​អវិជ្ជមាន​រុស​កូ​វីដ​១៩ ចាប់ពី​ថ្ងៃទី​១៥ ខែធ្នូ តទៅ លើកលែងតែ​បុគ្គល​ដែល​ត្រូវ​បន្ត​តាមដាន​ត្រួតពិនិត្យ​សុខភាព​ដោយ​ក្រសួងសុខាភិបាល​។ ក្នុង​ការចេញ​-​ចូល បំពេញការងារ​ក្នុង​បរិវេណ​ទីស្តីការ​ក្រសួងមហាផ្ទៃ អគ្គនាយក ប្រធាន​អង្គភាព​ចំណុះ​ក្រសួងមហាផ្ទៃ ត្រូវ​ចាត់​ឱ្យធ្វើ​ការ​វាស់​កំដៅ លាង​សម្អាត​ដៃ​ដោយ​ទឹក​អាល់កុល​ឬ​ដែល​អាល់កុល មុន​ចូលក្នុង​អគារ​នីមួយៗ និង​ត្រូវអនុវត្ត​វិធានការ​ការពារ​ជំងឺ​កូ​វីដ​១៩ ឱ្យបាន​ត្រឹមត្រូវ និង​ហ្មត់ចត់ តាម​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល ជាពិសេស​ការពាក់​ម៉ាស ការលាង​សម្អាត​ដៃ​ឱ្យបាន​ញឹកញាប់ និង​ការរក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​។​ល​។
​ចំពោះ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ស៊ីវិល មន្ត្រី​នគរបាលជាតិ និង​មន្ត្រី​ពន្ធនាគារ ដែល​បានធ្វើ​រោគវិនិច្ឆ័យ រក​វីរុស​កូ​វីដ​១៩ លើក ទី​២ រួចរាល់ ត្រូវ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​ឱ្យបាន​ត្រឹមត្រូវ និង​ហ្មត់ចត់​បំផុត ស្របតាម​គោល ការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល​៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular