ប្រែសម្រួល : កញ្ញាដាលីស/បាល់ទាត់ ៖ កាលវិភាគប្រកួតដ៏មមាញឹករបស់អឺរ៉ុបបានចូលមកដល់ហើយអំឡុងខែធ្នូនេះ ដោយថ្ងៃមានការប្រកួតលីកកំពូលអឺរ៉ុបជាច្រើនរួមទាំងលីកនៅអង់គ្លេស អ៊ីតាលី អេស្ប៉ាញ និងអាល្លឺម៉ង់។ ក្រុមរំពឹងឈ្នះលើគូប្រកួតដើម្បីសន្សំពិន្ទុគឺ Chelsea, Man City, Real Madrid និង Lazio។
– EPL : Wolves vs Chelsea ៖ តោខៀវ Chelsea ទើបចាញ់ក្រុមស្ករគ្រាប់ Everton ១-០ កាលពីចុងសប្តាហ៍ ថ្ងៃនេះទៅទឹកដីរបស់ចចកព្រៃ Wolves ពួកគេរំពឹងស្តារជ័យជម្នះមកវិញ ដោយហេតុថាមានប្រវត្តិល្អជាមួយក្រុមនេះស្រាប់។ ជួបគ្នាចុងក្រោយបំផុតកាលពី៤ខែមុន តោខៀវឈ្នះ Wolves ២-០ ហើយទៅទឹកដីរបស់ចចកព្រៃចុងក្រោយបំផុតគឺឈ្នះរហូតដល់ទៅ ៥-២។ ថ្ងៃនេះយើងរំពឹងតោខៀវឈ្នះ ដោយយោងលើប្រវត្តិជួបគ្នា ១៣ លើកចុងក្រោយ Chelsea ឈ្នះរហូត១១ដងទៅហើយ។
– EPL : Manchester City vs West Brom ៖ Man City ជាក្រុមរំពឹងប្រជែងពានជាមួយ Liverpool ឆ្នាំនេះ ប៉ុន្តែបើករដូវកាលលើកនេះហាក់ត្រដាបត្រដួស ដោយឥឡូវឈរនៅលេខ ៧ ហេតុដូច្នេះពួកគេត្រូវឈ្នះថ្ងៃនេះឱ្យបាន ដើម្បីរក្សាក្តីសង្ឃឹមប្រជែងពាន។ West Brom គឺជាក្រុមអន់ជាងគេបំផុតនៅក្រៅទឹកដីហើយក៏របូតគ្រាប់បាល់ច្រើនជាងគេបំផុតផងដែរ។ យើងរំពឹង Man City ឈ្នះច្រើនគ្រាប់ ព្រោះប្រវត្តិជួបគ្នាកន្លងមកភាគច្រើន មេឃខៀវឈ្នះ West Brom ច្រើនៗគ្រាប់ណាស់។
– La Liga : Real Madrid vs Bilbao ៖ ស្តេចស Real Madrid កំពុងងាកមកវិថីឈ្នះៗវិញ ក្រោយផ្តួលក្រុមមិនដែលចាញ់ Atl. Madrid ២-០ កាលពីចុងសប្តាហ៍។ Bilbao ជាក្រុមងាយដណ្តើមយកពិន្ទុបំផុត ព្រោះប្រកួតកន្លងមក ១១ លើក ចាញ់រហូត ៦ ប្រកួតទៅហើយ។ ជាមួយទម្រង់លេងមិនសង់តង់គ្នា អន់នៅក្រៅទឹកដី និងប្រវត្តិអន់នៅទឹកដីរបស់ស្តេចស យើងរំពឹង Real ឈ្នះយ៉ាងតិច ២គ្រាប់។
– Serie A : Benevento vs Lazio ៖ Benevento លេងគ្រាន់បើជាងរដូវកាលមុនធៀបនឹងក្រុមគីឡូថ្មីទើបឡើងពី Serie B ដទៃទៀត ដោយឥឡូវមាន ១១ ពិន្ទុ ឈរនៅលេខ១៣។ Lazio ទើបតែឡើងមកវគ្គ១៦ក្រុមចុងក្រោយនៃ CL ហើយចាប់ឆ្នោតម្សិលមិញប៉ះចំ Bayern Munich។ ក្រុមភ្ញៀវកំពុងឡើងជើងទាំងនៅក្នុងស្រុកនិងអឺរ៉ុប ហើយប្រកួត៥លើកចុងក្រោយឈ្នះ៤ ចាញ់តែ១ទេ។ ក្រុមទាំងពីរធ្លាប់ជួបគ្នា ៣ លើក តែ Lazio ឈ្នះរហូត ហើយឈ្នះច្រើនៗគ្រាប់ទៀត ដោយជួបគ្នាចុងក្រោយ Lazio ឈ្នះក្នុងទឹកដី ៦-២។ ថ្ងៃនេះ Lazio នឹងបន្តឈ្នះទៀត។
តារាងកម្មវិធីប្រកួតលីកកំពូលអឺរ៉ុបសម្រាប់ពាក់កណ្តាលសប្តាហ៍ ៖