Home ព័ត៌មានជាតិ សេដ្ឋកិច្ច ក្នុង​យុគ​កូ​...

ក្នុង​យុគ​កូ​វីដ​១៩:​អ្នក​ប្រកប​របរ​ដឹក​ភ្ញៀវ​ក្នុង​ខេត្តកំពត បាត់បង់​ប្រាក់ចំណូល​យ៉ាងគំហុក

ដោយៈ បូកគោ​/​កំ​ពតៈក្នុងពេលដែល​ស្ទើរ​គ្រប់​វិស័យ​កំពុង​ជួប​បញ្ហា​និង​ពិបាក​ស្តារ​ស្ថានភាព​ឡើងវិញ​ដោយសារ​ជំងឺ​កូ​វីដ​១៩​នោះ អ្នក​ប្រកប​សេវាកម្ម​ដឹកជញ្ជូន​ភ្ញៀវ​ទូទៅ​ក្នុង​ខេត្តកំពត​បាន​ត្អូញត្អែរ​ពី​ការបាត់​ប្រាក់ចំណូល​ប្រចាំថ្ងៃ​។​

ក្នុង​យុគ​កូ​វីដ​១៩:​អ្នក​ប្រកប​របរ​ដឹក​ភ្ញៀវ​ក្នុង​ខេត្តកំពត បាត់បង់​ប្រាក់ចំណូល​(រូបថតបូកគោ)

ជា​ប្រកប​ជា​ជីវ​កម្ម​តាក់ស៊ី​កំពត​-​ភ្នំពេញ លោក​មករា​បាន​រៀបរាប់ថា​ចាប់​ចាប់តាំងពី​កើតមាន​ជំងឺ​កូ​វីដ​១៩​ពិសេស​អំឡុងពេល នៃ​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា ការរកស៊ី​ចិញ្ចឹម​គ្រួសារ​មាន​ស្ថានភាព​អាក្រក់​ស្ទើរតែ​បោះបង់​មុខរបរ​ចោល​ទៅហើយ​។ នេះ​ដោយសារតែ​ភ្ញៀវ​ភាគច្រើន​មិន​ហ៊ាន​ធ្វើដំណើរ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយទៀត​។ ប្រាក់ចំណូល​ប្រចាំថ្ងៃ​បាន​ធ្លាក់ចុះ​យ៉ាងគំហុក​។ ពោលគឺ​ថយចុះ​ប្រមាណ​៩០​ភាគរយ​បើ​ប្រៀបធៀប​កាលពី​មិនទាន់មាន​ជំងឺ​អាក្រក់​នោះ​កើតឡើង​។
​អ្នក​ប្រកប​របរ​ដឹក​ភ្ញៀវ​ដដែល​នេះ​បាន​បញ្ជាក់ថា​អ្នករត់​តាក់ស៊ី​ទាំងអស់​សុទ្ធតែ​បាន​អនុវត្ត​ជាប្រចាំ​នូវ​វិធាន​សុវត្ថិភាព​សម្រាប់​ភ្ញៀវ​ដោយមាន​ម៉ាស់ និង​ទឹក​អាល់កុល​ទុកឱ្យ​ភ្ញៀវ​ពាក់ និង​បាញ់​សម្អាត​ដៃ​ពាក់​ម៉ាស់​គ្រប់គ្នា​។​
ស្រដៀង​គ្នា​នោះដែរ​លោក​រ៉ាវី​អ្នករត់​ម៉ូតូ​កង់​បី​ក្នុង​ក្រុង​កំពត​បាន​និយាយថា​លោក​បាន​ប្រកបមុខរបរ​រត់​ផាស់​អាប់​រយៈពេល​ពីរ​ឆ្នាំ​មកហើយ​។​មួយឆ្នាំ​ចុងក្រោយ​គឺ​បន្ទាប់ពី​មាន​ជំងឺ​កូ​វីដ​១៩​មក​ការ​រកលុយ​ក្នុង​មួយថ្ងៃៗ​បាន​តិចតួច​បំផុត​ដោយ​ថ្ងៃ​ខ្លះ​រកបាន​តែ​ពីរ​ទៅ​បី​ម៉ឺន​រៀល​ប​ណ្ណោះ​។ លោក​តែងតែ​ដាក់​ទឹក​អាល់កុល​តាម​ផា​ស់អាប់​ជានិច្ច ហើយ​បើ​ឃើញ​ភ្ញៀវ​មិន​ពាក់​ម៉ាស់ លោក​រំលឹក​គាត់ និង​សូម​ពាក់​ឱ្យបាន​ត្រឹមត្រូវ​ដើម្បី​ភាពសុខសាន្ត​ទាំងអស់គ្នា​៕​សរ​ន

ក្នុង​យុគ​កូ​វីដ​១៩:​អ្នក​ប្រកប​របរ​ដឹក​ភ្ញៀវ​ក្នុង​ខេត្តកំពត បាត់បង់​ប្រាក់ចំណូល​(រូបថតបូកគោ)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular