Home ព័ត៌មានជាតិ សន្តិសុខ បុរស​ម្នាក់ ប...

បុរស​ម្នាក់ បើក​ម៉ូតូ បុក​ម៉ូតូ​សណ្តោង​រ៉ឺម៉ក បណ្តាលឱ្យ​ស្លាប់​

ដោយៈ ស​រិ​ទ្ធ​/​ស្វាយរៀងៈ បុរស​ម្នាក់ បាន​ស្លាប់​ភ្លាមៗ​នឹង​កន្លែង នៅពេល​បុរស​នោះ បាន​បើក​ម៉ូតូ មិន​ប្រកាន់​ស្តាំ ទៅបុក​ម៉ូតូ​សណ្តោង​រ៉ឺម៉ក ក្នុងទិសដៅ​បញ្ច្រាស​គ្នា កាលពី ម៉ោងជាង ៦ ល្ងាច​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២០ ស្ថិតនៅ​លើផ្លូវ​ខេត្ត​លេខ ៣១៥​ក្រាល​ក្រួស ក្រហម ក្នុងភូមិ​ប្រាសាទ ឃុំ​សំបួរ ស្រុក​រមាសហែក​។​

​សមត្ថកិច្ច​នគរបាល​ស្រុក​រមាសហែក បានអោយដឹងថាៈ បុរស​ដែល​ស្លាប់​នោះ ឈ្មោះ ស៊ឹម ភាព អាយុ​៤៤​ឆ្នាំ មុខរបរ លក់ដូរ រស់នៅ​ភូមិ​ប្រាសាទ ឃុំ​សំបួរ ស្រុក​រមាសហែក​។ ចំណែក​អ្នកបើក​ម៉ូតូ​សណ្តោង​រ៉ឺម៉ក មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នោះទេ ក្រោយ កើតហេតុ បាន​រត់គេចខ្លួន​ភ្លាមៗ​។​

​តាម​សមត្ថកិច្ច​នគរបាល បានបញ្ជាក់​ទៀតថាៈ មុន​កើតហេតុ មាន​បុរស​ម្នាក់ បាន​បើក​ម៉ូតូ ម៉ាក​ហុងដា វ៉េវ ពណ៌​ស គ្មាន​ស្លាក​លេខ ក្នុងទិសដៅ​ពី​ទិស​ខាងត្បូង មក​ខាងជើង មិន​ប្រកាន់​ស្ដាំ ស្រាប់តែ​ទៅបុក​ម៉ូតូ​សណ្តោង​រ៉ឺម៉ក ក្នុងទិសដៅ​បញ្ច្រាស​គ្នា ពេញទំហឹង បណ្ដាលឱ្យ​បុរស​នោះ បាន​ស្លាប់​ភ្លាមៗ​នឹង​កន្លែង ហើយក៏​បង្កឱ្យមាន​ការ​ភ្ញាក់ផ្អើល​តែម្ដង​៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular