Home ព័ត៌មានជាតិ សេដ្ឋកិច្ច ក្រសួង​អភិវឌ្...

ក្រសួង​អភិវឌ្ឍន៍ជនបទ​ប្រកាស​លទ្ធផល​កិច្ច​អន្តរជាតិ​ស្តីពី​ការលើកកម្ពស់​កាត់បន្ថយ​ភាពក្រីក្រ​ជាស​កល​

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈលទ្ធផល​នៃ​វេទិកា​អន្តរជាតិ​ស្តីពី​ការចែករំលែក​បទពិសោធ​ន៍​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​ក្រោម​ប្រធានបទ​ការលើកកម្ពស់​ការកាត់បន្ថយ​ភាពក្រីក្រ​ជា សកល និង​ការកសាង​សហគមន៍​អនាគត​រួមគ្នា​ជាស​កល រៀបចំ​ដោយ កា​រិ យា​ល័យ​ដឹកនាំ​ក្រុមប្រឹក្សារដ្ឋ និង ការិយាល័យ​ព័ត៌មាន​ក្រុមប្រឹក្សារដ្ឋ​នៃ​ប្រទេស ចិន បានប្រព្រឹត្តទៅពីថ្ងៃទី​១៤-១៥​ខែធ្នូ តាមរយៈ​ប្រព័ន្ធ​វីដេអូ ។​នៅ​ព្រឹក​ថ្ងៃទី​១៥​ខែធ្នូ​នេះក្រសួង​អភិវឌ្ឍន៍ជនបទ​បាន​បញ្ជាក់​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា​កិច្ចប្រជុំ​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​បណ្ឌិត សភា ចា​រ្យ អ៊ុក រ៉ាប៊ុន​រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ ថ្នា ក់​ដឹកនាំ​ថ្នាក់​រដ្ឋមន្ត្រី​ពី​បណ្តា ប្រទេស​នានា ស្ថាប័ន​របស់​អង្គការ​សហ​ប្រជា ជាតិ ដៃគូ​អភិវឌ្ឍន៍ អង្គការ​សង្គម ស៊ីវិល ស្ថាប័ន​សារព័ត៌មាន និង​ស្ថាប័ន​ស្រាវជ្រាវ ។​


សម្រាប់​កម្ពុជា​នៅក្នុង​កិច្ចប្រជុំ​នេះ​លោក​រដ្ឋមន្ត្រី ក្រសួង​អភិវឌ្ឍន៍ជនបទ បានលើកឡើង អំពី​សារសំខាន់​នៃ​វេទិកា ក្នុង​ការចែក រំ លែ​កអំ​ពីបទ​ពិ​សោ​ធ៍​បញ្ហា​ប្រឈម​នានា​រួម​នឹង​ការស្វែងរក​ដំណោះស្រាយ​តាមរយៈ​ការកសាង​ភាពជា​ដៃគូ​និង​កិច្ចសហប្រតិបត្តិការ​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​ជាស​កល​ជាពិសេស​ក្នុង​បរិបទ​នៃ​ការ រា​ត្បា​តនៃ​ជម្ងឺ​កូ​វីដ​១៩​។ រាជរដ្ឋាភិបាល កម្ពុ ជា​ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ប្រទេស​កម្ពុជា ក្លាយជា​ប្រទេស​ឈានមុខ​គេ​មួយ ក្នុងការ​កតា់​បន្ថយ​ភាពក្រីក្រ ក្នុង​រយៈ ពេល​២៥ ឆ្នាំ​ចុងក្រោយ​។​
បណ្ឌិតសភា​ចា​រ្យ​អ៊ុក​រ៉ាប៊ុន​បានបង្ហាញ​អំពី​សារសំខាន់​នៃ​ការចូលរួម​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ក្នុង​ការគាំទ្រ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ជនបទ​ជាពិសេស វិស័យ​ផ្លូវ​ជនបទ ផ្គត់ផ្គង់​ទឹក ការសម្អាត និង អនាម័យ​ជន បទ​ក៏ដូចជា​ការកសាង សមត្ថភាព​។​

លោក​លូ យុង​ហ្វូ​(Lu Youngfu)​រដ្ឋមន្ត្រី​នៃ​ការិយាល័យ​ដឹកនាំ​នៃ​ក្រុម ប្រឹក្សា រដ្ឋ ចិន បាន​សម្តែង​ការចាប់អារម្មណ៍ និង ស្វាគមន៍​ដល់​អ្នកចូលរួម និង គ្រប់ភាគី ពាក់ព័ន្ធ​ដែល​បាន​ចូលរួម​ចែករំលែក បទ ពិសោធន៍​ក៏ដូចជា​ទស្សនៈ​នានា​ទាក់ ទង ទៅនឹង​ការកាត់បន្ថយ​ភាពក្រីក្រ​ជា សក ល​។​

​គោលបំណង​សំខាន់​នៃ​វេទិកា​នេះ​គឺ​ដើម្បី​កៀរគរ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​រួមគ្នា​ពង្រឹង​នូវ​ទំនុកចិត្ត​រវាង​គ្នា​និង​គ្នា​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​ជា សកល ដែលជា​ការរួមចំណែក​យ៉ាងសំខាន់ ក្នុងការ​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ឆ្នាំ​២០៣០ ។ គោលបំណង​នៃ​វេទិកា​នេះ ក៏​នឹង​ឆ្លើយ តប​ផងដែរ​ទៅនឹង​ស្ថានភាព​បន្ទាន់​និង​តម្រូវការ​របស់​សហគម​ន៍​អន្តរជាតិ ដោយ ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ពហុភាគី ការពារ​សន្តិភាព និង​ស្ថិ​ភាព ក្នុងការ​លុប បំបាត់​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ក៏ដូចជា​ព​ន្លឿ​ន​ដំណើរការ​នៃ​ការកាត់បន្ថយ ភាព ក្រី ក្រ​ជាស​កល​៕​សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular