Home ព័ត៌មានជាតិ សន្តិសុខ ប៉ូលិស បង្ក្រ...

ប៉ូលិស បង្ក្រាប​ក្មេង​ទំនើង បង្ហោះ​ម៉ូតូ នៅ​ក្រុង​សិរីសោភ័ណ

ដោយៈ ប​.​ជ័យ/បន្ទាយ​មាន​ជ័​យៈ កាលពី​យប់ ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២០ នេះ លោក​ឧត្ដម សេនីយ៍​ត្រី នូ ជី​វ័​ន្ត ស្នងការរង​ផែនការ​ងារ នគរបាល​ព្រហ្មទណ្ឌ បាន​ដឹកនាំ​ក្រុម​អន្តរាគមន៍ ផែន​ព្រហ្មទណ្ឌ និង​នគរបាល ក្រុង​សិរីសោភ័ណ ចុះបង្ក្រាប​ក្មេង​ទំនើង​មួយក្រុម ក្នុងនោះ មាន បង្ហោះ​ម៉ូតូ ម៉ូតូ​ដាក់​ស៊ី​ម៉ាំង​កែច្នៃ ស៊ី​ម៉ាំង​ប្រែ​នៗ ហើយ​ឈ្លោះ វាយតប់​គ្នា​ទៀត ដោយបាន​ឃាត់ខ្លួន យកមក​ស្នងការដ្ឋាន ដើម្បី​ដកហូត​បំពង់​ស៊ី​ម៉ាំង​កែច្នៃ​រក្សាទុក និង​ប្ដូរ​ដាក់​ស៊ី​ម៉ាំង ធម្មតា​វិញ​។​

​លោក​ស្នងការរង បាន​បន្តថាៈ ការបង្ក្រាប​នេះ បានធ្វើ​ឡើង​ក្រោម​បញ្ជា របស់លោក​ឧ​ត្ត​ម សេនីយ៍​ទោ សិទ្ធ ឡោះ ស្នងការ​នគរបាល ខេត្តបន្ទាយមានជ័យ និង​ក៏​ជាការ​ទទួលខុសត្រូវ តាម​តួនាទី ភារកិច្ច​របស់ខ្លួន ដើម្បី​ថែរក្សា​សន្តិសុខ ជូន​ប្រជាពលរដ្ឋ និង​ដើម្បី​ភូមិ​ឃុំ មាន​សុវត្ថិភាព ផងដែរ​។ កម្លាំង​នគរបាល​ក្រុង បាន​អប់រំ និង​ធ្វើ​កិច្ចសន្យា រួច​កោះហៅ ឪពុកម្តាយ ឬ​អាណាព្យាបាល មក​ធ្វើ​ការធានា យក​ក្មេង​ទំនើង​ទាំងនោះ ទៅ​អប់រំ​បន្ត ហើយ​បាន​ព្រមាន​ថា តែបើ​មាន​ប្រព្រឹត្ត​លើក​ទី​២ ឬ ក្រោយៗ​ទៀត នគរបាល និង​អនុវត្តតាម វិធានការ​ច្បាប់ ៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular