Home ព័ត៌មានជាតិ សន្តិសុខ ឃាត់ខ្លួន​បុរ...

ឃាត់ខ្លួន​បុរស ដែល​ដៀល​ជេរ​ថ្នាក់​ដឹក​នាំ តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ក្លែងក្លាយ​

ដោយៈ បូកគោ​/​កែបៈ នគរបាល​នៃ​ស្នងការដ្ឋាន​ខេត្ត​កែប បានកំណត់​មុខសញ្ញា រួច​ឃាត់ ខ្លួន​ជនសង្ស័យ ដែល​បង្កើត​គណនី​ហ្វេ​ស​ប៊ុ​ក​ក្លែងក្លាយ ហើយ​ជេរប្រមាថ​ថ្នាក់ដឹកនាំ ជាច្រើនរូប ជា​បន្តបន្ទាប់​នោះ​។ ការឃាត់ខ្លួន​នេះ បានធ្វើ​ឡើង កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០ ក្នុងភូមិ​កែប សង្កាត់​កែប ក្រុងកែប ក្រោយ​សមត្ថកិច្ច​ជំនាញ បាន​បើក​ការ ស្រាវជ្រាវ មួយរយៈ​មក​នោះ​។​

​មន្ត្រីនគរបាល​ខេត្ត​កែប បាន​ប្រាប់​ឱ្យដឹងថា ជនសង្ស័យ ក្នុងករណី​ខាងលើនេះ ឈ្មោះ ងិន ស៊ុយ​ទ្រី ភេទ​ប្រុស អាយុ ២៦ ឆ្នាំ រស់នៅ​ភូមិ​កែប សង្កាត់​កែប ក្រុងកែប ។ ពេលនេះ សមត្ថកិច្ច​ជំនាញ កំពុង​សាកសួរ​ជនសង្ស័យ នៅ​ស្នងការដ្ឋាន​នគរបាល ខេត្ត​កែប ដើម្បី​មាន​វិធាន​ការបន្ត​៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular