​ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជានា​ព្រឹក​ទី​១៥ខែធ្នូ​នេះ​បានប្រកាសថា​៖ ព្រឹត្តិការណ៍​សហគម​ន៍​២៨​វិច្ឆិកា​នៅ​កម្ពុជា​ត្រូវបាន​អង្គការ​សុខភាព​ពិភពលោ ក​វាយតម្លៃថា​៖ គឺជា​ការឆ្លង​កូ​វីដ​ក្នុង​សហគមន៍​បែប​ចង្កោម​និង​តាម​ទីកន្លែង​មួយៗ តែ​មិនមាន​បណ្តុំ​ច្រើន​ទេ​, ហើយ​កម្ពុជា​ស្ថិត​ក្នុងចំណោម​៣៣​ប្រទេស​ដែលមាន​ការឆ្លង​ជា​ចង្កោម​តូច​នេះ ។

​សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា​ពេលនេះ​យើង​បាន​ឆ្លងកាត់​នូវ​វិញ្ញាសា​ដ៏​លំបាក​ដែល​យើង​បាន​កំណត់ថា​យើង​ឆ្លង​ផុត​ឬ​មិន​ផុត​គឺ​ក្នុង​រយៈពេល​១៥​ថ្ងៃនេះ​។​ឥឡូវ បើតាម​ការវាយតម្លៃ​ការចម្លង​ក្នុង​សហគមន៍​របស់​យើង​នេះ​គឺជា​ការចម្លង​ក្នុង​សហគមន៍​បែប​ចង្កោម​និង​តាម​ទីកន្លែង​មួយៗ​មិនមាន​បណ្តុំ​ច្រើន​និង​មិនទាន់​ឆ្លង​ចូលក្នុង​សហ គ​មន៍ធំ​នៅឡើយ​ដែរ​។ សម្តេច​តេ​ជោ​បន្តថា​បើតាម​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក​គេ​ដាក់​កម្ពុជា​ក្នុង​ចំណាត់ថ្នាក់​ជា​ករណី​ឆ្លង​បែប​កើតមាន​ម្ដង​មួយកន្លែង ម្តង​មួយកន្លែង​ដោយ​មិនមាន​បណ្ដុំ​ឆ្លង​ច្រើនពេក​,​ហើយក៏​មិនទាន់​ដាក់ចូល​ទៅក្នុង​ការ​ការ​ឆ្លង​សហគមន៍​ធំ ។ សម្តេច​តេ​ជោ​បាន​បញ្ជាក់ថា​៖​ការឆ្លង​ជា​ចង្កោម​ព្រោះ​វា​ឆ្លង​តែ នៅក្នុង​ចំណោម​គ្រួសារ​លោក ឆែម សាវុធ និង ការឆ្លង​នៅតាម​ហាង​ចំនួន ២ តែប៉ុណ្ណោះ ។

​គិត​ត្រឹម​ម៉ោង ៧​ព្រឹក ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០ នៅ​ទូទាំងប្រទេស រកឃើញ​អ្នកជំងឺ​កូ​វីដ​១៩ សរុប​ចំនួន ៣៦២​នាក់ ( ស្ត្រី ៨៦​នាក់ និង​បុរស ២៧៦​នាក់ )​។ ក្នុងនោះ ៣១២​នាក់ ត្រូវបាន​ព្យាបាល​ជាសះស្បើយ និង ៥០​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ( ៣៣​នាក់ សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ១០​នាក់សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែរាជធានី​ភ្នំពេញនិង៧​នាក់កំពុង​សម្រាក​ព្យា បាល​នៅ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺរបេង និង​ហង់​សិន ក្នុង​រាជធានី​ភ្នំពេញ )​ ។ ក្នុងនោះ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា មាន​ចំនួន ៤១​នាក់ ។ គិត​មកដល់​ព្រឹក​ថ្ងៃទី​១៥ខែធ្នូ​នេះ មាន ៣​នាក់​បានជា​សះស្បើយ​ហើយ​៕​