ដោយៈតារារិទ្ធ/ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចឲ្យសិស្សថ្នាក់ទី១២ឆ្នាំសិក្សា ២០១៩-២០២០ ជាប់សញ្ញាបត្របាក់ឌុតទាំងអស់តែម្តងដោយមិនចាំបាច់ប្រឡង និង ការវិនិច្ឆ័យទៅលើលទ្ធផលនៃការប្រឡងឆមាសនោះទេ ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានប្រកាសបែបនេះនៅចុងបញ្ចប់នៃសារជូនជនរួមជាតិនាព្រឹកថ្ងៃទី ១៥ ខែ ធ្នូឆ្នាំ ២០២០ នេះ ដោយសម្តេចបញ្ជាក់ថា៖ក្នុងនាមជាអ្នកដឹក នាំនយោបាយរបស់ប្រទេសមួយសម្តេចមានសិទ្ធិក្នុងការកំណត់និងសម្រេចរាល់បញ្ហាទាំងឡាយដែលជាបញ្ហាជាតិ ។
សម្ដេចតេជោបន្តថា៖សម្តេចមិនអនុញ្ញាតឲ្យប្រឡងបាក់ឌុបនៅថ្ងៃទី ១១ ខែមករា ២០២១ខាងមុខនេះទេ ។ តាមសំណើររបស់ក្រសួងអប់រំសម្ដេចថានៅសល់តែជម្រើស ទី ៣ ដោយជំនួសវិញនូវការវាយតម្លៃលើលទ្ធផលនៃការប្រឡងឆមាសរបស់បេក្ខជនម្នាក់ៗដើម្បីកំណត់ការជាប់ឬធ្លាក់ ។ តែចំណុចនេះសម្ដេចតេជោ ហ៊ុន សែនបានបន្ត ថាប្រហែលជាអស់លោកត្រូវបង្កើតបញ្ហាហើយថាតើអ្នករងគ្រោះគឺអ្នកណា? អ្នករងគ្រោះគឺគ្រូបង្រៀនដែលជាអ្នកដាក់ពិន្ទុឱ្យនោះ។សម្ដេចតេជោ ហ៊ុន សែន បន្តថាឆ្នាំ សិក្សា ២០១៩-២០២០ បាក់ឌុប (Bac II) ឱ្យជាប់ទាំងអស់គឺឆាប់ចប់ហើយក្មេងៗគឺប្រឹងរៀនដើម្បីចាប់ផ្ដើមទៅរកការចុះឈ្មោះចូលរៀនមហាវិទ្យាល័យ ៕