Home ព័ត៌មានជាតិ សន្តិសុខ យោធា​ម្នា​ក់ន...

យោធា​ម្នា​ក់នៅ​អង្គភាព​កងពលធំ​លេខ​០២ ចងក​សម្លាប់ខ្លួន​

ដោយ​: គូលែន / សៀមរាប​: បុរស​ជា​យោធា​ម្នា​ក់នៅ​អង្គភាព​កងពលធំ​លេខ​០២ កងពលតូច​អន្តរាគមន៍​លេខ​០៤ បាន​ចងក​សម្លាប់ខ្លួន​នឹង​ខ្សែ​ភ្លើងពណ៌​ខ្មៅ​ឆ្នួត​បៃតង នៅ​ដើម​ឫស្សី​ខាងកើត​ផ្ទះ​ប្រហែល​២៥​ម៉ែត្រ​។​

​ករណី​ធ្វើអត្តឃាត​សង​លើ បាន​កើតឡើង​នៅវេលា​ម៉ោង​១០​និង​៣០​នាទី ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០​នេះ ស្ថិតនៅ​ភូមិ​អំពិល​ពាម ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប​។​

​សមត្ថកិច្ច​នគរបាល​ស្រុក​ពួក បាន​និយាយថា ជនរងគ្រោះ​ដែល​ចងក​សម្លាប់​ខ្លួនឯង​ខ្លួន​នឹង​ខ្សែ​ភ្លើងពណ៌​ខ្មៅ​ឆ្នួត​បៃតង នៅ​ដើម​ឬ​ស្សី​ខាងកើត​ផ្ទះ​ប្រហែល​២៥​ម៉ែត្រ កម្ពស់​១.៨០​ស​.​ម​ពី​ដី​។​

​សមត្ថកិច្ច​បាន​បន្តថា ជនរងគ្រោះ​ផឹកស្រា​ជាប់​ជាប្រចាំ​និង​លេបថ្នាំ​ស​សៃ​ប្រសាទ​ផង​។ ជនរងគ្រោះ​មានឈ្មោះ សុខ រុន ភេទ ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​យោធា នៅ​អង្គភាព​កងពលធំ​លេខ​០២ កងពលតូច​អន្តរាគមន៍​លេខ​០៤ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​

​តាម​ការត្រួតពិនិត្យ​លើ​សាកសព​របស់​សមត្ថកិច្ច​ជំនាញ បញ្ជាក់ថា​ពុំមាន​ពាក់ព័ន្ធ និង​បទល្មើស​ព្រហ្មទណ្ឌ​ឡើយ​។ សព​បានប្រគល់​អោយទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular