Home ព័ត៌មានជាតិ សង្គម អាជ្ញាធរ​ខណ្ឌ...

អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​រួមគ្នា​រៀបចំ​សណ្ដាប់ធ្នាប់ និង​អនាម័យ​បរិស្ថាន​

​ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈ​ដោយមាន​ការយកចិត្តទុកដាក់​ពី​លោក ហែម ដា​រិ​ទ្ធិ អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ នៅ​ព្រឹក​ថ្ងៃទី​១៥ ធ្នូ ២០២០​ក្រុមការងារ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដឹកនាំ​ដោយ​លោក​ប៉ាង លីដា អភិបាលរងខណ្ឌ​ពោ​សែន​ជ័យ បាន​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់ នៅ​រង្វង់​មូល​ចោមចៅ និង​បន្ត​ឈូសឆាយដី និង​ខ្សាច់​ធ្លាក់​លើផ្លូវ សម្អាត​​​​ចិញ្ចើម​ផ្លូវជាតិ​លេខ​៤ ចាប់ពី​រង្វង់​មូល​ចោមចៅ​ឆ្ពោះទៅ​ស្តុ​ប​ទំនប់​កប់​ស្រូវ (​ទាំងសងខាង​)​។ ឆ្លៀត​ឱកាស​នេះ អភិបាលរងខណ្ឌ​ពោធិ៍​សែន​ជ័យ​សូម​អរគុណ​ដល់​កម្លាំង​ទាំងអស់ ដែល​ខំប្រឹងប្រែង ចូលរួម​សម្អាត​អនាម័យ និង​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​តំបន់​ខាងលើ​បានល្អ​៕

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular