ដោយៈ ទេព មង្គល / ភ្នំពេញៈ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ នេះ បានចេញសេចក្តីជូនដំណឹងមួយ ស្តីពីវិធានការរារាំងការវាយប្រហារ តាមប្រព័ន្ធតេឡេក្រាម (Telegram) ក្រោមទម្រង់ជាការក្លែងបន្លំ ឈ្មោះថ្នាក់ដឹកនាំ នៃរាជរដ្ឋាភិបាល ឬឈ្មោះបុគ្គលដទៃ ដោយបានណែនាំ ដល់អ្នកប្រើប្រាស់ប្រព័ន្ធនេះ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់។
សេចក្តីជូនដំណឹង លេខ០៤២ បទ.សជណ ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ របស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ស្តីពីវិធានការរារាំងការវាយប្រហារ តាមប្រព័ន្ធតេឡេក្រាម ក្រោមទម្រង់ជាការក្លែងបន្លំ ឈ្មោះថ្នាក់ដឹកនាំ នៃរាជរដ្ឋាភិបាល ឬឈ្មោះបុគ្គលដទៃ មានខ្លឹមសារទាំងស្រុង ដូចខាងក្រោម៖