​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ស​ន្ទ​ស្សន៍​ចុងក្រោយ​នៃ​ការដឹកជញ្ជូន​តាម​កុងតេន័រ សម្រាប់​ការនាំចេញ​របស់​ចិន​បាន​ឈាន​ដល់​កម្រិត​ខ្ពស់​មិន​ធ្លាប់​មាន​ពីមុនមក​ជា​ហេតុ​ធ្វើឱ្យ​មាន​កង្វះខាត​ការផ្គត់ផ្គង់​​កុងតេន័រ ភាគច្រើន​ដោយសារ​តែ​ការនាំចេញ​របស់​ប្រទេស​នេះ​មាន​ការរីកចម្រើន​ឆាប់រហ័ស​ពេក​។​

​ក្រុមហ៊ុន​ដឹកជញ្ជូន​តាម​នាវា​នៅ​សៀង​ហៃ Shanghai Shipping Exchange និយាយថា ដោយ​តាមដាន​ទៅលើ​អត្រា​ទំនិញ​និង​អត្រា​ដឹកជញ្ជូន​ជាប់​កុងត្រា​ពី​កំពង់ផែ​កុងតេន័រ​ចិន​សម្រាប់​ផ្លូវដឹក​​ជញ្ជូន​ចំនួន ១២ ខ្សែ​នៅ​ទូទាំង​ពិភពលោក ស​ន្ទ​ស្សន៍​ដឹកទំនិញ​តាម​កុងតេន័រ​ចិន (CCFI) ជា​មធ្យម​មាន​ចំនួន ១.៤១១,៩៨ ទូ​នៅ​ក្នុង​សប្តាហ៍​ដែល​បញ្ចប់​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ពោលគឺ​កើនឡើង ៦,៧ ភាគរយ​ពី​មួយ​សប្តាហ៍​មុន​។

​ស​ន្ទ​ស្សន៍ CCFI បាន​កើនឡើង​ជិត ៧០ ភាគរយ​ចាប់តាំងពី​ចុងខែ​ឧសភា​ឆ្នាំ​នេះ​។​

​លោក លី សៀវ​ហ៊ុយ អនុប្រធាន​ផ្នែក​បច្ចេកវិជ្ជា​នៅ​ឯ​ក្រុមហ៊ុន​កុងតេន័រ មួយ​នៅ​កំពង់ផែ​ធាន​ជីន បាន​និយាយថា កុងតេន័រ មិន​ដែល​ខ្វះ​ដូច្នេះ​ពីមុនមក​ទេ​។​

​រង​ផល​ប៉ះពាល់​ពី​ការផ្ទុះ​ជំងឺ​កូវី​ដ​១៩ ការបញ្ចូល​កុងតេន័រ មក​កំពង់ផែ​បាន​ថយចុះ​នៅ​ដើមឆ្នាំ ដោយ​ឈាន​ដល់​កម្រិត​ទាប​ជាង ១ លាន​យូ​នី​ត​កាលពី​ខែ​កុម្ភៈ​។​

​ជា​លទ្ធផល រោងចក្រ​ផលិត​កុងតេន័រ ឥឡូវ​កំពុង​ធ្វើការ​២៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ​និង​៧​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​ដើម្បី​បំពេញ​កង្វះ​ខាត​នាពេល​បច្ចុប្បន្ន​៕

​ទូ​កុងតេន័រ ដឹកទំនិញ នៅកំពង់ផែមួយរបស់ចិន