Home ព័ត៌មានជាតិ សេដ្ឋកិច្ច មន្ទីរ​កសិកម្...

មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង ចែក​ស្រូវពូជ​ក​ង្រី ជូន​កសិករ​រងគ្រោះ ដោយ​ទឹកជំនន់​ទឹកទន្លេ

​ដោយៈ ទេ​ពក​ង្រី/កំពង់ឆ្នាំងៈ​ កញ្ញា ហេង គឹម​ស្រៀ​ង អនុប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តកំពង់ឆ្នាំង និង​សហការី នៅ​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០ បាន​នាំយក​ពូជ ស្រូវ​ក​ង្រី (LR85) ចែកជូន​ដល់​កសិករ ដែល​រងគ្រោះ ដោយ​ទឹកជំនន់​ទឹកទន្លេ ចំនួន ៤១ គ្រួសារ នៅ​ភូមិ​កោះ​ថ្កូវ ឃុំ​កោះ​ថ្កូវ ស្រុក​ជល​គិរី ។

​កញ្ញា ហេង គឹម​ស្រៀ​ង បាន​មានប្រសាសន៍ថាៈ អំណោយ​ជា​ស្រូវពូជ សរុប​ចំនួន ៤ តោន ៧៧ គីឡូក្រាម ដែល​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តកំពង់ឆ្នាំង បាន​នាំយក មក​ចែកជូន នៅថ្ងៃនេះ មាន​ចំនួន ៤០ គ្រួសារ ដោយ​ក្នុង ១​គ្រួសារៗ ទទួលបាន​ពូជស្រូវ ចំនួន ១០០ គីឡូក្រាម ហើយ ១​គ្រួសារ​ទៀត ទទួល​បានតែ​ចំនួន ៧៧ គីឡូក្រាម​ដោយសារ តែ​គាត់ មាន​ផ្ទៃដី​តូច​ជាងគេ​។​

​កញ្ញា ហេង គឹម​ស្រៀ​ង បានបញ្ជាក់​ថាៈ ការចែក​អំណោយ ជា​ស្រូវពូជ​នេះ ក្នុង​គោលបំណង លើកទឹកចិត្ត​កសិករ អោយខិត​ខំប្រឹងប្រែង ស្តារឡើងវិញ នូវ​ផលិតកម្ម​ដំណាំ​ស្រូវ​របស់ ពួកគាត់ និង​រួមចំណែក​ក្នុង​ការផលិត​ស្បៀងអាហារ សម្រាប់​បរិភោគ និង​លក់ ដើម្បី​បង្កើន ប្រាក់ចំណូល ក្នុងអំឡុងពេល សកលលោក ក៏ដូចជា​ប្រទេស​កម្ពុជា បាន​ជួប​វិបត្តិ​សេដ្ឋកិច្ច ដោយសារ​ជំងឺ​កូ​វីដ​-១៩ ៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular