Home កម្សាន្ត ​ស្ងាត់ៗ អតីត...

​ស្ងាត់ៗ អតីត​តារាចម្រៀង ឃុំ ប៉ុណ្ណា​ដែ​ត បន្ថែម​ជំនួញ​ដី​ឡូ​ត៍មួយទៀត​ធ្វើ​ព្រងើយ

ដោយៈ បញ្ញា​សាស្ត្រ / ភ្នំពេញៈ ក្រោយពី​រៀបការ​ជាង ១០ ឆ្នាំ តារាចម្រៀង​ពីរ​ដួង លោក ឃុំ ប៉ុណ្ណា​ដែ​ត និង​អ្នកនាង យក់ ថិ​ត​រដ្ឋា បាន​បង្កើត​បានកូន ប្រុស​ស្រី ចំនួន​បីនាក់ ជា​ចំណងដៃ​។ ដោយសារតែ​មមាញឹក​នឹង​ជំនួញ ខាង​អចលនទ្រព្យ តារាចម្រៀង​ប្រុស រូបនេះ បាន​ផ្អាក​ពី​សិល្បៈ​ស្ទើរ​ទាំងស្រុង​។ ចំណែក ភរិយា ដែលមាន​សំលេង​ទឹកដម ក្រអួន​ក្រអៅ យក់ ថិ​ត​រដ្ឋា នៅតែ​បន្ត​អាជីព ជា​តារាចម្រៀង ដូចដើម គ្រាន់តែ​នាង មិនសូវមាន​ពេលវេលា គ្រប់គ្រាន់ សម្រាប់​កម្មវិធី​មួយចំនួន​ខ្លះ ដែល​នាង​ត្រូវបដិសេធ ក្រោម​ហេតុផល នាង​មិនសូវមាន​ពេលវេលា សម្រាប់​កូនៗ របស់​នាង​។​

​ប៉ុន្តែ​ជារឿយៗ មិន​ថា​កម្មវិធី​តូចធំ របស់​អ្នកសិល្បៈ គូ​ស្វាមី ភរិយា​មួយគូ​នេះ តែងតែ​បង្ហាញ​វត្តមាន ជា​ភ្ញៀវកិត្តិយស​ជា​ហូរហែរ ជួន​ពេលខ្លះ ក៏មាន​វត្ត​មានតែ យក់ ថិ​ត​រដ្ឋា ម្នាក់ឯង ក៏មាន ពោល​ស្វាមី​នាង ដែលជា​អតីត​អ្នកចម្រៀង ប្រចាំ​ផលិតកម្ម KH ជំនាន់​៩០ ជាង ជាប់​ការងារ​ជំនួញ​អចលនទ្រព្យ សកម្ម​ម្នាក់ឯង​។

​ជាក់ស្តែង​ថ្មីៗ នេះ លោក​បានបង្ហាញ​សារ ក្នុង​ណ​នី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ថាៈ «​បងប្អូន​ណា ដែល​ចង់​ក្លាយជា​ភ្នាក់ងារ លក់​របស់​ក្រុមហ៊ុន DRSL សូម​ធ្វើការ ទំនាក់ទំនង ជាមួយ​ខ្ញុំ អត្ថ​ប្រ​យោ​ជ​ន៏​ខ្ពស់​។ ចំណែក ភរិយា ក៏​ដូចគ្នា បានបង្ហាញ​រូបថត និង​ខ្លឹមសារ ទាក់ទង​នឹង​ការទិញ​លក់​ដី​ឡូ​តិ៍​។ សូមជម្រាបថា ក្រៅពី​មាន​ក្រុមហ៊ុន លក់​ដី​ឡូ​ត៍ ឃុំ ប៉ុណ្ណា​ដែ​ត ក៏មាន​ក្រុមហ៊ុន ធ្វើ​ផ្ទះល្វែង និង ក្រុមហ៊ុន​ផលិតផល ថែរក្សា​សម្រស់​ផងដែរ​៕/V

​ ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular