Home ព័ត៌មានជាតិ សេដ្ឋកិច្ច យូ​សេដ​ផ្តល់​...

យូ​សេដ​ផ្តល់​ហិរញ្ញប្បទាន​បន្ថែម​ដល់​កម្ពុជា​ចំនួន ៦៦,២ លាន​ដុល្លារ

ដោយៈ​ជា សីហៈ​/​ភ្នំពេញៈ ក្រុមប្រឹក្សា​អភិ​វ​ឌ្ឈ​ន៍​កម្ពុជា​បាន​អះអាង​នៅថ្ងៃនេះ​ថា ទីភ្នាក់ងារ សហរដ្ឋ អាមេរិក សម្រាប់ ការ អភិវឌ្ឍ​ន៏ ហៅ​កាត់​ថា យូ​សេដ្ឋ (USAID) បានសម្រេច ផ្តល់​ហិរញ្ញប្បទាន​បន្ថែម​ដល់​កម្ពុជា​ចំនួន ៦៦,២ លាន​ដុល្លារ​ដល់​កម្ពុជា ។

​ប្រភព​ដដែល​បាន​ឲ្យ​ដឹងថា ការសម្រេច​នេះ​គឺ ត្រូវបាន​គេ​ដឹង​កាលពី​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០២០ នៅពេល​លោក ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រី ទទួល បន្ទុក បេសកកម្ម ពិសេស និង ជា អនុ ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា និង លោកស្រី វី​ណា រេ​ឌី ( Veena Reddy )​នាយិកា ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍ​ន៏ បាន ចុះហត្ថលេខា លើ លិខិត ប្តូរ សារ ស្តីពី ការ ផ្តល់ ហិរញ្ញប្បទាន បន្ថែមចំនួន ៦៦,២ លានដុល្លារ អាមេរិក លើ កិច្ចព្រមព្រៀង វិសោធនកម្ម ហិរញ្ញប្បទាន សហប្រតិបត្តិការ អភិវឌ្ឍន៍ រវាង រាជ រដ្ឋាភិបាលកម្ពុជា និង រដ្ឋាភិបាល សហរដ្ឋ អាមេរិក ។

​ប្រភព​ដដែល​បាន​បន្តថា ហិរញ្ញប្បទាន ចំនួន ៤៣,៣ លាន ដុល្លារអាមេរិក សម្រាប់កម្មវិធីសុខភាព សាធារណៈ និងការអប់រំ និង ចំនួន ២២,៩ លានដុល្លារអាមេរិកសម្រាប់កម្មវិធីកសិកម្ម និងបរិស្ថាន ។

​គួរបញ្ជាក់ផងដែរ ថា នៅ ក្នុង ឆ្នាំ​២០២០ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្តល់ហិរញ្ញប្បទាន ដែលមានចំនួន សរុបប្រមាណ១២៨,៧ លានដុល្លារអាមេរិក ដើម្បីរួមចំណែកអភិវឌ្ឍន៍ ប្រទេសកម្ពុជា ៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular