Home ព័ត៌មានជាតិ សន្តិសុខ បង្ក្រាប​និង​...

បង្ក្រាប​និង​ដុត​កម្ទេច​ដើម​កញ្ឆា​១៤២៦​ដើម​ក្នុងភូមិ​សាស្ត្រ​ព្រៃភ្នំ​ស្រុក​វាលវែង​

ដោយៈ​រិ​ទ្ធិ​សែន​/​ខេត្តពោធិ៍សាត់​: ដើម​កញ្ឆា​១៤២៦​ដើម​ដែល​ក្រុម​ជនល្មើស​លបលួច​ដាំ​នៅក្នុង​ភូមិសាស្ត្រ​ព្រៃភ្នំ​ក្នុងស្រុក​វាលវែង​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ធ្វើការ​បង្ក្រាប ដក កាប់ និង​ដុត​កម្ទេចចោល​នៅ​ហ្នឹង​កន្លែង​។ កិច្ចប្រតិបត្តិការ​នេះ​ធ្វើឡើង​នៅវេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០ នៅ​ចំណុច ឃ្លាំង​ជី​មួយកន្លែង ដែល​ស្ថិតក្នុង​ឃុំ​ក្រពើ​២ ក្នុងស្រុក​វាលវែង ខេត្តពោធិ៍សាត់ ដឹកនាំ​ដោយ​លោក អ៊ឹង គឹម​លាង អភិបាលរង​ខេត្តពោធិ៍សាត់​កម្លាំង រួមមាន​អធិការ​ថា​នគរបាល​ស្រុក​វាលវែង កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​-​ស្រុក កម្លាំង​បរិស្ថាន ប្រធាន​មន្ទីរ​សង្គមកិច្ច អតិ​តបាល​ស្រុក អាជ្ញាធរ​ឃុំ​ប្រជា​ការពារ​សរុប ៤៩​នាក់ ។​

​អធិការនគរបាល​ស្រុក​វាលវែង​លោក​វរសេនីយ៍ឯក ធាង ឡេង បានអោយដឹង​តាមរយះ​ទូរ​សព្ទ​នៅវេលា​ម៉ោង​៣​និង​៥៣​នាទី​ថ្ងៃទី​១៥ ធ្នូ ២០២០​នេះ ថា នៅក្នុង​កិច្ចប្រតិបត្តិការ​ខាងលើនេះ​សមត្ថកិច្ច​បាន​ដក​និង​ដុត​កម្ទេច​ចោល​ដើម​កញ្ឆា​ទាំង​១៤២៦​ដើម​នៅនឹងកន្លែង​តែម្តង​។​

​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុងតែធ្វើការ​ស្រាវជ្រាវ​ស្វែងរក​មុខសញ្ញា​ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​ដាំ​ដើម​កញ្ឆា​ខាងលើនេះ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ផងដែរ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular