ដោយ:ដេប៉ូ/ភ្នំពេញ:ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីថ្ងៃទី១៥ខែធ្នូម្សិលមិញបានសម្រេចបន្តផ្អាកដំណើរការបណ្តុះបណ្តាលនៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈដោយសារតែបញ្ហាជំងឺកូវីដ១៩ដែលកំពុងគំរាមកំហែងក្នុងប្រទេសកម្ពុជាក៏ដូចជាសាកលលោកផងដែរ។
ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងការងារបានបញ្ជាក់ថាដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ក្នុងសហគមន៍ជាពិសេសក្នុងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈនោះក្រសួងការងារសម្តេចបន្តផ្អាកដំណើរការបណ្តុះបណ្តាលបច្ចេកទេសទាំងអស់ចាប់ពីថ្ងៃជូនដំណឹងនេះតទៅរហូតដល់មានការជូនដំណឹងជាថ្មី។គ្រប់គ្រឹះស្ថានអាចបន្តដំណើរការបណ្តុះបណ្តាលតាមប្រព័ន្ធបណ្តុះបណ្តាលពីចម្ងាយឬអនឡាញ(ONLINE)។
ជាមួយគ្នានេះក្រសួងការងារបានអំពាវនាវឱ្យសាធារណៈជនកដូចជាផ្នែកពាក់ព័ន្ធទាំងអស់ត្រូវចូលរួមសហការដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត៕

ក្រសួងការងារបន្តផ្អាកដំណើរការបណ្តុះបណ្តាលនៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ
ទីតាំងផ្សាយពាណិជ្ជកម្ម
