Home ព័ត៌មានជាតិ សន្តិសុខ ប៉ូលិស​ចាប់ខ្...

ប៉ូលិស​ចាប់ខ្លួន​យុវជន​ម្នាក់ បង្កើត​គណនី​ហ្វេ​ស​ប៊ុ​ក​ក្លែងក្លាយ ជេរប្រមាថ បរិហារកេរ្តិ៍ ថ្នាក់ដឹកនាំ​

ដោយៈ មុនី​រ័ត្ន/ភ្នំពេញៈ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​ក្រសួងមហាផ្ទៃ បាន​ឃាត់ខ្លួន​ជនសង្ស័យ ឈ្មោះ ងិន ស៊ុយ​ទ្រី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​កែប សង្កាត់​កែប ក្រុងកែប ដើម្បី​មក​បំភ្លឺ និង​សួរនាំ​ពាក់ព័ន្ធ និង​ការបង្កើត​គណនី​ហ្វេ​ស​ប៊ុ​ក (Account Facebook) ក្លែងក្លាយ ជេរប្រមាថ បរិហារកេរ្តិ៍​ថ្នាក់ដឹកនាំ និង​ស្នងការ​នគរបាល តាម​បណ្ដា​ខេត្ត​មួយ បំប៉ោង​ព័ត៌មាន បំពុលសង្គម បង្កើត​ព័ត៌មាន​ក្លែងក្លាយ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អ្នកនាំពាក្យ អគ្គស្នងការ​នគរបាល​ជាតិ បាន​មាន ប្រសាសន៍ ប្រាប់​រស្មី​កម្ពុជា នៅ​រសៀល ថ្ងៃទី​១៥ ខែធ្នូ នេះ​ថាៈ សមត្ថកិច្ច បាន​ចាប់ខ្លួន ជនសង្ស័យ យកមក​សាកសួរ​បំភ្លឺ នៅ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា និង​អនុវត្ត តាម​នីតិវិធី​។​

​មន្ត្រីនគរបាល នៃ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​ក្រសួងមហាផ្ទៃ បានឱ្យដឹងថាៈ ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​កែប សង្កាត់​កែប ក្រុងកែប ខេត្ត​កែប ដោយ​នាយកដ្ឋាន​ប្រឆាំង បទល្មើស​បច្ចេកវិទ្យា សហការ ជាមួយ ស្នងការដ្ឋាន នគរបាល​ខេត្ត​កែប​។ ការឃាត់ខ្លួន ជនសង្ស័យ​នេះ បានធ្វើ​ឡើង បន្ទាប់ពី​នាយកដ្ឋាន ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ទទួលបាន​ពាក្យបណ្ដឹង​ពី​បណ្ដា​អង្គភាព មួយចំនួន និង​ជនរងគ្រោះ ជាច្រើន​នាក់ និង​ដោយមាន​ការបញ្ជា​ពី នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ សមត្ថកិច្ច បាន​ស្រាវជ្រាវ រហូត ឈានដល់ ការឃាត់ខ្លួន​ជនសង្ស័យ​។​

​ប្រភព​ដដែល បាន​បន្តថាៈ ជនសង្ស័យ បាន​បង្កើត​គណនី​ហ្វេ​ស​ប៊ុ​ក ក្លែងក្លាយ​ជាច្រើន ដោយបាន​ជេរប្រមាថ បរិហាកេរ្តិ៍ បំប៉ោង​ព័ត៌មាន បំពុលសង្គម បង្កើត​ព័ត៌មាន​ក្លែងក្លាយ ដើម្បី​បរិហារកេរ្តិ៍ លើ​ថ្នាក់ដឹកនាំ​កំពូល តាំងពី​ព្រះមហាក្សត្រ សម្តេចនាយក​រដ្ឋមន្ត្រី អភិបាលខេត្ត រហូតដល់​ស្នងការ​នគរបាល​ខេត្ត មួយចំនួន ដោយ​គេ​បាន​សរសេរ នូវ​ភាសា​អសុរោះ កាត់ ត រូបភាព លើ​គណនី​ហ្វេ​ស​ប៊ុ​ក ក្លែងក្លាយ​ទាំងនោះ​។​

​ក្រោយពី​សមត្ថកិច្ច បាន​សួរនាំ​រួច ជនសង្ស័យ បាន​សារភាពថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត និង​ប្រើប្រាស់​អា​ខោ​ន​ក្លែងក្លាយ ពិតប្រាកដ​មែន​។ បន្ទាប់ពី​ជនសង្ស័យ បាន​សារភាព កំលាំង​សមត្ថកិច្ច បាន​ឃាត់ខ្លួន​ជនសង្ស័យ និង​រៀបចំ​កសាង​សំណុំរឿង បញ្ចូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវីធី​ច្បាប់​៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular