Home ព័ត៌មានជាតិ សន្តិសុខ ករណី​ផ្ទុះអាវ...

ករណី​ផ្ទុះអាវុធ ២ គ្រាប់ ក្នុងពេល​ផឹកស៊ី​´៖ មន្ត្រីនគរបាល​ខេត្ត បី​រូប ត្រូវ​ដក​តួនាទី បន្ថយ​សក្តិ និង​ពិន័យ​រដ្ឋបាល​

ដោយៈ ស​រិ​ទ្ធ/បន្ទាយ​មាន​ជ័​យៈ មន្ត្រីនគរបាល​ខេត្តបន្ទាយមានជ័យ ចំនួន​បី​រូប ដែល​ជាប់ ពាក់ព័ន្ធ ករណី​ផ្ទុះអាវុធ ២​គ្រាប់ ក្នុងពេល​ផឹកស៊ី បាន​ត្រូវ​ស្នងការ​នគរបាល​ខេត្ត ដក​តួនាទី បន្ថយ​សក្តិ និង​ពិន័យ​រដ្ឋបាល​រួចហើយ ។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ឧត្ដមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការ​នគរបាល ខេត្តបន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ ២០២០​នេះ​។

​ហេតុការណ៍​នេះ បានកើត​ឡើង នៅវេលា​ម៉ោង ៦ ល្ងាច កាលពី​ថ្ងៃទី​១១ ខែធ្នូ នៅ​ចំណុច ភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ បង្កឡើង​ដោយ ក្រុម​អ្នកផឹកស៊ី ៣ នាក់​។ អ្នកបាញ់ ជា​មន្ត្រីនគរបាល ហើយ​ការបាញ់​នេះ ផ្តើមចេញ​ផឹកស្រា​បៀរ ស្រវឹង​ស្រឿងៗ បាញ់​លេង ដើម្បី​កំសាន្ត​អារម្មណ៍​ប៉ុណ្ណោះ​។ បន្ទាប់ពី​មាន​ហេតុការណ៍​នោះ រួចមក មន្ត្រីនគរបាល​ប៉ុស្តិ៍​អូរ​អំបិល បាន​ចុះ​ទៅដល់​ហាង​។​

​ក្រោយពី​មានការ​ផ្ទុះអាវុធ នេះ លោក​ឧត្ដមសេនីយ៍ទោ សិទ្ធ ឡោះ បាន​ឲ្យ​ដឹងថាៈ នៅ​ព្រឹក​ថ្ងៃទី​១៥ ធ្នូ នេះ លោក​បាន​បញ្ជា​ឲ្យ​ដក​តួនាទី បន្ថយ​សក្ដិ និង​ពិន័យ​រដ្ឋបាល​ដល់ មន្ត្រីនគរបាល​បី​រូប ដែលមាន​ការពាក់ព័ន្ធ ករណី​ផ្ទុះអាវុធ ២ គ្រាប់​។ លោក​ឧត្ដមសេនីយ៍ទោ បានបញ្ជាក់​ថាៈ មន្ត្រីនគរបាល ៣ រូប ដែល​ជាប់​ពាក់ព័ន្ធ ត្រូវបាន​ដក​តួនាទី បន្ថយ​សក្តិ និង​ពិន័យ​រដ្ឋបាល​រួចហើយ​។ ក្នុងនោះ ជនដៃដល់ ជា​អ្នក​ផ្ទុះអាវុធ ឈ្មោះ ឈឹម អឿ​ត ដែលមាន​តួនាទី ជា​នាយផ្នែក នៃ​ការិយាល័យ សរុប​វិភាគ ត្រូវបាន​ដក​តួនាទី បន្ថយ​សក្តិ ពី​ថ្នាក់​វរសេនីយ៍ត្រី មក​ត្រឹម​អនុសេនីយ៍ទោ ឈ្មោះ សៀក ប៊ុន​សៀង បន្ថយ​សក្តិ ពី​អនុសេនីយ៍ទោ មក​ត្រឹម​ព្រឹន្ទបាលឯក ។ ចំណែក​ឈ្មោះ ឧ​ត្ត​ម ឆ​រ័ត្ន ដែល​បាន​ចូលរួម ផឹកស៊ី និង​បាន​ដក​កាំភ្លើង ពី​ខ្មាន់កាំភ្លើង ត្រូវបាន​ដាក់ពិន័យ រដ្ឋបាល​បញ្ឈរជើង បី​ខែ​។​

​លោក​បាន​បញ្ជាក់ទៀតថាៈ ការដាក់ពិន័យ និង​ដក​តួនាទី លើ​មន្ត្រីនគរបាល ខាងលើ ធ្វើឡើង​ដើម្បី​ព្រមាន ដល់​មន្ត្រីនគរបាល​ឯទៀត កុំ​ឲ្យ​ប្រព្រឹត្ត​ខុស តទៅទៀត​៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular