ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ មន្ត្រីថ្នាក់ដឹកនាំ និងក្រុមការងារចម្រុះខេត្ត អាជ្ញាធរមូលដ្ឋាន កងកម្លាំង និងប្រជាពលរដ្ឋ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ បានចូលរួមលើកស្លាក គំនូសប្លង់ នៃការរៀបចំតំបន់អភិវឌ្ឍន៍ លើដីធ្លីដោះស្រាយទំនាស់ នៅចំណុចបឹងជង្រុក និងចំណុច ៦៧១ អតីតតំបន់ខ្មែរក្រហម ម៉ាឡៃ ហើយក៏បានចុះពិនិត្យមើល ដំណើរការសាងសង់ រៀបចំហេដ្ឋារចនាសម្ព័ន្ធថ្មី ផងដែរ នៅទីតាំងខាងលើ នាឃុំទួលពង្រ នៃស្រុកម៉ាឡៃ ។
សូមរំលឹកថា ការឈានដល់លើកស្លាកនេះ គឺក្រោយពីបានសម្របសម្រួល ដោះស្រាយតាមគោលនយោបាយឈ្នះឈ្នះ របស់ប្រមុខរាជរដ្ឋាភិបាល ដោយក្រុមការងារ ខុទ្ទកាល័យសម្ដេចតេជោ និងក្រុមការងាររដ្ឋបាល ខេត្តបន្ទាយមានជ័យ មន្ទីររៀបចំដែនដី រដ្ឋបាលស្រុកម៉ាឡៃ និងកងកម្លាំងពាក់ព័ន្ធ អស់រយៈពេលជាង ១ ខែ កន្លងទៅនេះ។
ដីនេះ ត្រូវបានប្រែក្លាយ ទឹកដីដែលរងផលប៉ះពាល់ ដោយសារគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ពិសេសទំនាស់រុំារ៉ៃ ជាង ១០ ឆ្នាំ អោយទៅជាតំបន់អភិវឌ្ឍន៍ថ្មី លើផ្ទៃដី ៣០៤ ហិកតានោះ ។ ដីនេះ នឹងប្រគល់ជូនតាមទំហំ ដែលបានកំណត់ផ្ទៃក្នុងមួយ ដល់ប្រជាពលរដ្ឋ ចំនួន ១.២៧១ គ្រួសារ មកពីក្នុងចំណោម ក្រុមទំនាស់ ៨ ដែលមានមេខ្លោងទីទៃពីគ្នា ។ ទោះជាយ៉ាងណា មកទល់ពេលនេះ ក្រុមការងារ នៅតែបន្តចុះពិនិត្យ និងផ្ទៀងផ្ទាត់ ការស្រង់អត្តសញ្ញាណកម្ម ជូនប្រជាពលរដ្ឋ ដែលថាទទួលរងគ្រោះ នៅភាពអយុត្តិធម៌ ពីទំនាស់ដីធ្លី និងពលរដ្ឋ ដែលទៅតាមមេខ្យល់ ដើម្បីចាប់ដី រួមទាំងក្រុម ” ឈ្នះបានដី ចាញ់បានលុយ ” ។
ទាំងលោក ប៉ាន់ ខែមប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ លោក អ៊ុំ រាត្រី អភិបាលខេត្ត ក៏ដូចលោក លី សារី អភិបាលរង ខេត្តបន្ទាយមានជ័យ លោក ស្វាយ ជា អភិបាលរងស្រុកម៉ាឡៃ បានអោយដឹងថាៈ អនុវត្តតាមអនុសាសន៍របស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រុមការងារ សម្របសម្រួល ដោះស្រាយ និងអនុវត្តលើការអភិវឌ្ឍតំបន់ថ្មី ជូនប្រជាពលរដ្ឋ នៅក្នុងចំណុចបឹងជង្រុក និងចំណុច ៦៧១ (អតីតដីរបបគោល នយោបាយ នៃយោធិនវរសេនាតូចលេខ៦៧១ នៃកងពលធំលេខ២១ របស់អតីតរណសិរ្សខ្មែរក្រហម លេខ៥៤០ ម៉ាឡៃ ) នៅឃុំទួលពង្រស្រុកម៉ាឡៃ ពោលគឺទាំងដំណោះស្រាយ និងគម្រោងអភិវឌ្ឍន៍ គឺជាចំណងដៃ ឬជាអំណោយដ៏ថ្លៃថ្លាបំផុត របស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជូនបងប្អូនប្រជាពលរដ្ឋ ដែលទៅរស់នៅ តំបន់នោះ ។
ការអភិវឌ្ឍតំបន់នោះ រួមមាន បោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ វាស់វែង ចុះបញ្ជីដីធ្លី បែងចែកដីលំនៅឋាន ដីបង្កបង្កើនផល ស្ថាបនាផ្លូវ ភ្ជាប់ប្រព័ន្ធភ្លើង កសាងសាលារៀន មណ្ឌលសុខភាព ជីកស្រះ អណ្តូង ប៉ុស្តិសន្តិសុខ ជាដើម៕/V
លើកស្លាកគំនូសប្លង់ នៃការរៀបចំតំបន់អភិវឌ្ឍន៍ លើដីធ្លីដោះស្រាយទំនាស់ នៅចំណុចបឹងជង្រុក និងចំណុច៦៧១
លើកស្លាកគំនូសប្លង់ នៃការរៀបចំតំបន់អភិវឌ្ឍន៍ លើដីធ្លីដោះស្រាយទំនាស់ នៅចំណុចបឹងជង្រុក និងចំណុច៦៧១
លើកស្លាកគំនូសប្លង់ នៃការរៀបចំតំបន់អភិវឌ្ឍន៍ លើដីធ្លីដោះស្រាយទំនាស់ នៅចំណុចបឹងជង្រុក និងចំណុច៦៧១
លើកស្លាកគំនូសប្លង់ នៃការរៀបចំតំបន់អភិវឌ្ឍន៍ លើដីធ្លីដោះស្រាយទំនាស់ នៅចំណុចបឹងជង្រុក និងចំណុច៦៧១
លើកស្លាកគំនូសប្លង់ នៃការរៀបចំតំបន់អភិវឌ្ឍន៍ លើដីធ្លីដោះស្រាយទំនាស់ នៅចំណុចបឹងជង្រុក និងចំណុច៦៧១