ដោយៈបូព៌ព្រឹក្ស/ភ្នំពេញៈកាលពីថ្ងៃទី១៥ខែធ្នូឆ្នាំ២០២០ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានធ្វើសេចក្តីជូនដំណឹងស្តីពី ការប្រឡងជ្រើសរើសស្នាដៃតែងនិពន្ធប្រលោមលោកខ្នាតខ្លី និង កំណាព្យរឿង ពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ២០២១ ។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមជម្រាបជូនដំណឹងដល់កវីនិពន្ធ និង សាធារណជនទាំងអស់ឱ្យបានជ្រាបថា ក្នុងគោលបំណងថែរក្សា លើកតម្កើង និងជំរុញវិស័យអក្សរសិល្ប៍ អក្សរសាស្ត្រជាតិឱ្យកាន់តែប្រសើរឡើងថែមទៀត ក្រសួងនឹងរៀបចំប្រឡងជ្រើសរើសស្នាដៃតែងនិពន្ធពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ២០២១(ដូចមានខ្លឹមសារក្នុងលិខិតផ្លូវការភ្ជាប់មកជាមួយស្រាប់)។
