ដោយៈដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
ដកខិម
នាមសព្ទ
ឈ្មោះឈើតូចមានផ្កាសម្រាប់ដាំក្នុងផើងប្រើជាគ្រឿងតាំងឬដាំក្នុងសួន; ដកខិមមាន ៣ប្រភេទគឺ ដកខិមក្រហម, ដកខិមលឿង, ដកខិមស ។
ដកគាំ
នាមសព្ទ
( ស. ដ្ចកគាំ អ. ថ. ដកខាំ ) ឈ្មោះផ្កាពណ៌ក្រហមស្រគាំប្រើជាគ្រឿងជ្រលក់
សំពត់ជ្រលក់ដកគាំ ។
មានមួយប្រភេទផ្សេងទៀតជាគ្រាប់។គ្រាប់ដកគាំ ។
ដកចន្ទន៍
(––ច័ន)
នាមសព្ទ
(ស. ផ្កាចន្ទន៍) ឈ្មោះក្បាច់មានសណ្ឋានមូលឆែកៗ
ក្បាច់ដកចន្ទន៍ ។
ដកព
នាមសព្ទ
ឈ្មោះឈើមួយប្រភេទ មានសាច់ស្វិត; និយាយក្លាយថា ដក់ព ក៏មាន ។
ដកពាយ
នាមសព្ទ
ឈ្មោះវល្លិធំមួយប្រភេទ មានផ្លែប្រើជាអាហារបាន; ហៅក្លាយជា ដក់ពាយ ក៏មាន ។