បណ្ដោះបណ្ដៃ , បណ្ដោះអាសន្ន , ជំរំ , តែនតិ៍ , ទុស្សកុដិ

ដោយៈ​ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត

បណ្ដោះបណ្ដៃ
កិរិយាសព្ទ
ពោលពាក្យដោះដៃ; បង្វែងបង្វែរវេលា
បណ្ដោះបណ្ដៃថា ថ្ងៃនេះជាថ្ងៃនោះ ស្អែកជាខានស្អែក . . . ។

បណ្ដោះអាសន្ន
(—សន់)
កិរិយាវិសេសន៍
( បា. អាសន្ន “ជិត” ) ដែលមានក្នុងពេលមិនឆ្ងាយឬមិនយូរប៉ុន្មាន គឺគ្រាន់តែឲ្យមានបណ្ដើរសិន បន្ទាន់ការប្រញាប់
របស់បណ្ដោះអាសន្ន, ប្រើការបណ្ដោះអាសន្ន ( ម. ព. អាសន្ន ផង ) ។
គុណសព្ទ
( បា. អាសន្ន “ជិត” ) ដែលមានក្នុងពេលមិនឆ្ងាយឬមិនយូរប៉ុន្មាន គឺគ្រាន់តែឲ្យមានបណ្ដើរសិន បន្ទាន់ការប្រញាប់
របស់បណ្ដោះអាសន្ន, ប្រើការបណ្ដោះអាសន្ន ( ម. ព. អាសន្ន ផង ) ។

ជំរំ
នាមសព្ទ
ទីសម្រាប់ជ្រកអាស្រ័យបណ្ដោះអាសន្ន ធ្វើដោយមែកឈើ ស្លឹកឈើឬចំបើង ។

តែនតិ៍
(តែន)
នាមសព្ទ
(អ. តេនតិ៍ Tent, បារ. តង់តិ៍ Tente) ជំរំសំពត់ខ្ចោប គឺជំរំឬបារាំដែលធ្វើដោយសំពត់ក្រាស់ ក្របួចខាងលើខ្ពស់ឡើង ខាងក្រោមរីកគាយ, សម្រាប់បាំងកម្ដៅថ្ងៃនិងភ្លៀង (ប្រដាប់ប្រើការបណ្ដោះអាសន្នមួយដងមួយកាល)
ពួកកម្មករលើកតែនត៍ពេញទាំងវាល ។

ទុស្សកុដិ
(ទុស-សៈកុត)
នាមសព្ទ
ខ្ទម ឬជំរំសំពត់, ជំរំដែលគេយកសំពត់មកពាសប្រក់ធ្វើជាដំបូល សម្រាប់សំចតនៅជាបណ្ដោះអាសន្ន
ពួកកម្មករជ្រកក្នុងទុស្សកុដិ ។

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular