Home ព័ត៌មានជាតិ សង្គម ថ្នាក់ដឹកនាំ​...

ថ្នាក់ដឹកនាំ​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខ​ដល់​មន្ត្រី​ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​

ដោយ​: ទេ​ពក​ង្រី / ខេត្តកំពង់ឆ្នាំង​: ថ្នាក់ដឹកនាំ​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខ​ដល់​មន្ត្រីនគរបាល​ស្រុក​ទឹកផុស និង​ស្រុក​រលាប្អៀរ ដែលមាន​ជំងឺប្រចាំកាយ កំពុង​សំរាក​ព្យាបាល​នៅ​គេហដ្ឋាន​។​

​ការចុះ​សាកសួរ​សុខទុក្ខ​មន្ត្រីនគរបាល​នេះ ធ្វើឡើង​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០​នេះ ដឹកនាំ​កំលាំង​ក្រុមការងារ​ដោយ​ស្នងការរង​នគ​បាល​ខេត្តកំពង់ឆ្នាំង លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ស្រ៊ី សុវណ្ណ ទទួល​ផែន​ការងារ​ធនធានមនុស្ស និង​ជា​តំណាង​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ខូវ លី ស្នងការដ្ឋាន​នគរបាល​ខេ​ត​កំពង់ឆ្នាំង បាន​ចុះទៅ​សួរសុខទុក្ខ​ដល់​មន្ត្រីនគរបាល​ស្រុក​ទឹកផុស ដែលមាន​ជំងឺ​កំពុង​សំរាក​ព្យាបាល​នៅ​គេហដ្ឋាន និង​បាន​នាំយក​នូវ​ថវិកា​មួយចំនួន ដែល​បានមកពី​ការអំពាវនាវ​ពី​ថ្នាក់ដឹកនាំ និង​មន្ត្រីនគរបាល​ស្នងការដ្ឋាន​នគរបាល​ខេត្ត យកទៅ​ឧបត្ថម្ភ​ជូន​ដល់​អ្នកជំងឺ​នោះ​ផងដែរ​។​

​បន្ទាប់មក​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ស្រ៊ី សុវណ្ណ និង​លោកនាយ​-​នាយរង​ការិយាល័យ​បុគ្គលិក លោក​អធិការ​-​អធិការរង​ស្រុក​រលាប្អៀរ បាន​ដឹកនាំ​កម្លាំង ចុះសួរសុខទុក្ខ និង​នាំយក​ថវិកា ដែល​បានមកពី​ការអំពាវនាវ របស់លោក​ឧ​ត្ត​សេនីយ៍​ស្នងការ​នគរបាល​ខេត្ត ចំនួន ១,០០០,០០០​រៀល ដោយ​ក្នុងនោះ ប្រាក់​អំពាវនាវ​របស់​អធិការដ្ឋាន ១,៧៥០,០០០​រៀល សរុប​មាន​ចំនួន ២,៧៥០,០០០ ផ្តល់ជូន​លោក​អនុសេនីយ៍ឯក យី ធី​ម នាយប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល​ស្រុក​រលាប្អៀរ ដែល​កំពុង​សម្រាក​ព្យាបាល​ជម្ងឺ​នៅផ្ទះ ស្ថិតក្នុង​ភូមិ​ព្រៃ​ខ្មែរ ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ​។​

​ក្នុងនោះ​ផងដែរ ស្នងការរង​នគ​បាល​ខេត្ត​ក៏បាន​ធ្វើការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ខូវ លី ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង លោក​-​លោកស្រី​ស្នងការរង លោកនាយ​-​នាយរង​ការិយាល័យ លោក​អធិការ​-​អធិការរង លោក​-​លោកស្រី​នាយ​-​នាយរង​ផ្នែក លោក​-​លោកស្រី​នាយ​-​នាយរង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល និង​មន្ត្រីនគរបាល​ទាំងអស់​ចំណុះឱ្យ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដែល​តែងតែ​យកចិត្តទុកដាក់​ចំពោះ​មន្ត្រីក្រោមឱវាទ​ដែល​កំពុងមាន​ជំងឺ ជាពិសេស​រូបលោក​ទាំង​ពីរ​ពេលនេះ​ផ្ទាល់​តែម្តង​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular