​ប្រែ​សម្រួលៈវាសនា​​/​ង៉េ​អាន​៖ សកម្មជន​វៀតណាម​ម្នាក់​ត្រូវបាន​ផ្តន្ទាទោស​ជាប់គុក​១២​ឆ្នាំ​កាល​ពី​ថ្ងៃ​អង្គារ ក្រោយ​សរសេរ​អត្ថបទ​រិះគន់​រដ្ឋាភិបាល​តាម​ទំព័រ​ហ្វេ​សប៊ុក​​។​ការសំរេច​អោយ​ជាប់គុក​នេះ​កើត​ឡើង​ជិត​១​ទសវត្សរ៍ ក្រោយ​ជននេះ​ត្រូវបាន​ដោះលែង​ចេញពី​គុក​ចំពោះ​ទោស​ស្រដៀង​គ្នា​។​

​អ្នកនិពន្ធ​និង​ជា​កវី​ផង លោក ត្រា​ន់ ឌឹ​ក ថាច់ ដែល​ត្រូវ​បាន​ដាក់ទោស​ចំពោះ​បទចោទប្រកាន់​ថា​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល ក៏​ត្រូវបាន​កាត់ទោស​អោយ​ជាប់​ឃុំ​ក្នុងផ្ទះ​​រយៈពេល​៣​ឆ្នាំ​។​

​សូមបញ្ជាក់​ថា បុរស​វ័យ​៦៩​ឆ្នាំ​នេះ​កាលពី​ឆ្នាំ​២០០៩​ក៏​ត្រូវបាន​កាត់ទោស​អោយ​ជាប់គុក​៣​ឆ្នាំ ចំពោះ​«​ការឃោសនា​ប្រឆាំង​រដ្ឋ​» តែ​ត្រូវបាន​ដោះលែង​ក្នុងចំណោម​អ្នក​​ទោស​ជាង​១០.០០០​នាក់​ដែល​ត្រូវបាន​លើកលែង​ទោស​នៅ​ឆ្នាំ​២០១១​ដើម្បី​អបអរ​បុណ្យជាតិ​។​

​វៀតណាម​បង្កើន​បង្ក្រាប​អ្នក​រិះគន់​និង​ជន​ប្រឆាំង​ក្នុងពេល​មុន​អន្តរកាល​ក្រុម​មេដឹកនាំ​នៅ​ខែ​មករា​ឆ្នាំ​ក្រោយ ៕

​ថាច់ ត្រូវបាន​ចាប់ខ្លួន​កាលពី​ខែ​មេសា ឆ្នាំនេះ និង​សវនាការ​កាលពី​ថ្ងៃ​អង្គារ នៅ​ខេត្ត​ង៉េ​អាន បាន​ចំណាយពេល​៥​ម៉ោង​