ដោយៈតារារិទ្ធ/ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងសារពិសេសផ្ញើជូនជនរួមជាតិពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩ និងការទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ដោយមានការផ្សាយផ្ទាល់តាមទូរទស្សន៍ជាតិកម្ពុជា ។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
ខ្ញុំព្រះករុណសូមក្រាបថ្វាយបង្គំព្រះសង្ឃជាទីគោរពសការៈ និង ជនរួមជាតិជាទីស្រឡាញ់ ។ ថ្ងៃនេះខ្ញុំមាន បំណងថ្លែងទៅកាន់ព្រះសង្ឃនិងជនរួមជាតិទាំងអស់ទៅលើបញ្ហាមួយចំនួនបន្ទាប់ពីថ្ងៃដែលខ្ញុំព្រះករុណាបានប្រកាសពីថ្ងៃ៣០ខែវិច្ឆិកា២០២០នៅទីក្រុងសៀមរាបពាក់ ព័ន្ធជាមួយនឹងស្ថានភាពនៃព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា។ ពិតមែនហើយថាប៉ុន្មានថ្ងៃនេះខ្ញុំនៅស្ងៀមស្ងាត់ហើយគេបានឃើញខ្ញុំព្រះករុណាធ្វើការដឹកនាំកិច្ចប្រជុំក្នុងក្របខណ្ឌជាប្រធាន ACMECS ក្នុងកិច្ចប្រជុំតាមរយៈវីដេអូ ,ក្នុងក្របខ័ណ្ឌសហប្រតិបត្តិការ clmv និងការអភិវឌ្ឍន៍ត្រីកោណកម្ពុជាឡាវនិងវៀតណាមដែលធ្វើនៅគេហ ដ្ឋានរបស់ខ្ញុំ។បន្ថែមលើកនេះក៏មានការថ្លែងសុន្ទរកថាទៅកាន់កិច្ចប្រជុំអង្គការសហប្រជាជាតិតាមរយៈវីដេអូបូកនិងការចូលរួមជាមួយពិព័រណ៍អាស៊ានចិនផងដែរ។ខ្ញុំក៏បាន បង្ហោះសារមួយចំនួនពាក់ព័ន្ធជាមួយនឹងកូវី ១៩ រួមទាំងសារសំឡេងមួយចំនួនផងដែរដែលបានបញ្ជូនទៅកាន់ជនរួមជាតិរបស់យើងក៏ដូចអាជ្ញាធរ ។
អនុញ្ញាតឲ្យខ្ញុំព្រះករុណាបានធ្វើការរំលឹកបន្តិចទាក់ទិនជាមួយនឹងការដែលខ្ញុំព្រះករុណាខ្ញុំបានលើកឡើងនៅខេត្តសៀមរាបចំថ្ងៃទី៣0 ខែវិច្ឆិកាឆ្នាំ២០២០…។ពេលនោះ ខ្ញុំបាននិយាយថាយើងគ្រប់គ្រងបានឬមិនបានគឺស្ថិតនៅក្នុងរយៈពេល ១៥ ថ្ងៃនេះហើយវាចំណុះទៅលើការខិតខំរបស់យើងទាំងស្រុងទាំងរដ្ឋនិងប្រជាជន។ពេលនោះខ្ញុំ ក៏បានបញ្ជាក់ថាវិធីយកឈ្នះលើកូវីដ១៩ ត្រូវតាំងខ្លួនជាអ្នកចាញ់ អ្នកខ្លាច តែមិនតក់ស្លុតនិងភ័យស្លន់ស្លោ ក្រៅ ពីនោះក៏នៅមានការបញ្ជាក់ទាក់ទិនជាមួយនឹងការត្រូវធ្វើសកម្មភាពក្នុងល្បឿនលឿននិងទ្រង់ទ្រាយធំ ពេលនោះយើងទើបតែធ្វើលើសំណាកចំនួន៣៣៣២ សំណាកដែលយកមកពី ៧ ខេត្តហើយនៅពេលនោះយើងទើបរកឃើញ ១៥ករណី,ហើយពេលនោះក៏មានការណែនាំផងដែរអំពីការធ្វើចត្តាឡីស័កការរៀបចំឡើងវិញនៅមណ្ឌលចត្តាឡីស័កដែលអាចមានលទ្ធភាពយកសំណាកសម្រាប់ បញ្ជូនទៅធ្វើតេស្តនៅក្រុង,អាចរកសណ្ឋាគារដោយរដ្ឋចេញប្រាក់,ពេលនោះគាប់ជួននឹងថ្ងៃបើកបិទបវេសនការឆ្នាំ២០១៩-២០២០ហើយក៏ជាថ្ងៃប្រលងមធ្យមសិក្សាបឋម ភូមិនៅតាមសាលារៀននានាទូទាំងប្រទេស;យើងក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋដើម្បីចូលរួមដោយស្ម័គ្រចិត្តយកសំណាក់និងធ្វើចត្តាឡីស័កដោយខ្លួនឯងនិងអំពាវនាវឲ្យប្រជាពលរដ្ឋពាក់ម៉ាស់ លាងដៃ និង កុំចាកចេញពីផ្ទះទៅខាងក្រៅប្រសិនមិនមានការចាំបាច់,ហើយក៏បានអំពាវនាវបងប្អូនដែលធ្វើចត្តាឡីស័កនៅតាមផ្ទះ ត្រូវធ្វើបានត្រឹម ត្រូវនិងគ្រប់១៤ ថ្ងៃ និងសូមឲ្យមូលដ្ឋានជួយពិនិត្យតាមដាននិងជួយផ្គត់ផ្គង់ស្បៀងចំពោះគ្រួសារក្រីក្រ ។ បន្ទាប់ទៅនៅថ្ងៃដដែលខ្ញុំក៏បានបញ្ជាឲ្យបញ្ចេញប្រាក់ទៅតាម បណ្តាខេត្តសម្រាប់ផ្គត់ផ្គង់ឲ្យគ្រួសារក្រីក្រដែលធ្វើចត្តាឡីស័ក ក្នុង១គ្រួសារ ២ ម៉ឺនរៀល ។
ឥឡូវក្នុងរយៈពេល ១៥ ថ្ងៃក្រោយនេះតើយើងវាយតម្លៃរបៀបម៉េចថ្ងៃនេះ ?ខ្ញុំចាំបាច់ត្រូវនិយាយបញ្ហាគ្រាន់តែទាក់ទងជាមួយកូវីដ១៩ ជាមួយនឹងព្រឹត្តិការណ៍ ២៨ វិច្ឆិកា នោះទេប៉ុន្តែអាចមានប្រធានបទដែលធំទូលាយជាងនឹងពាក់ព័ន្ធជាមួយនឹងការដោះស្រាយបញ្ហាកូវីដនឹងស្ដារសេដ្ឋកិច្ចឡើងវិញផងដែល ។ ពេលនេះយើងបានឆ្លងកាត់ នូវវិញ្ញាសាមួយដែលជាការឆ្លងតាមសហគមន៍ជាលើកដំបូងប៉ុន្តែបើនិយាយអំពីការកើតការចម្លងនៅក្នុងសហគមន៍របស់យើងនេះតាមសេណារីយ៉ូដែលចែងនៅក្នុងសេនាយកផែនការមេប្រយុទ្ធនឹងជំងឺកូវីដ១៩របស់កម្ពុជាហេតុការណ៍នេះគឺជាការចម្លងក្នុងសហគមន៍បែបចង្កោមនិងតាមទីកន្លែងមួយៗតែឋិតនៅក្នុងទ្រង់ទ្រាយ កំណត់មួយ មិនមែនជាទ្រុងទ្រាយធំពេកនោះទេ។បើតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកគេដាក់កម្ពុជាក្នុងចំណោមចំណាត់ថ្នាក់ជាករណីឆ្លងបែបកើតមានម្ដងៗមួយកន្លែងៗដោយមិនមានបណ្ដុំការច្រើនឆ្លងច្រើនពេកហើយក៏មិនទាន់ដាក់ចូលទៅក្នុងរបៀបនៃការការឆ្លងសហគមន៍ធំផងដែរ។តាមការរៀបចំរបស់អង្គ ការសុខភាពពិភពលោ កចំណាត់ថ្នាក់នៅកាលឆ្លងនេះសម្រាប់ប្រទេសនៅលើពិភពលោក មកដល់ពេលនេះមានប្រទេសមិនមានករណីឆ្លងមាន១៩ប្រទេស,ករណីឆ្លងជាចង្កោមមាន ៥៣ប្រទេ ស,ករណីឆ្លងម្តងៗដោយកន្លែងៗមិនមានបណ្តុំច្រើនមាន ៣៣ ប្រទេសក្នុងនោះមានកម្ពុជាមួយផងដែរនិងប្រទេសដែលមានករណីឆ្លងទ្រង់ ទ្រាយធំមានចំនួន១២៧ ប្រទេសនិងនៅរងចាំការវាយតម្លៃពីប្រទេស២ជ្សេងទៀត ។
សម្រាប់ប្រទេសកម្ពុជារបស់យើងមកដល់ពេលនេះកូវីដបានចម្លងចូលក្នុងប្រទេសរបស់យើងមានចំនួន៣៦២ករណីក្នុងនោះមានករណីឆ្លងសហគមន៍មាន ៤១ករណីក្រៅ ពីនោះគឺជាសុទ្ធតែជាការនាំចូលពីខាងក្រៅ ។ យើងពិនិត្យមើលចំនួន ៣៦២ ករណីនេះក្នុងនោះមានតែ ៤១ករណីទេដែលជាការឆ្លងសហគមន៍។ ម្សិលមិញជាអកុសល មានទារកបានឆ្លងកូវីដ១៩មួយដែលឆ្លងពីម្ដាយ ហើយម្ដាយដែលបានជាពីជំងឺនេះក៏ត្រូវនៅមើលថែកូន។មកដល់ បច្ចុប្បន្នយើងបានព្យាបាលជាសះស្បើយជំនួញ ៣១២ នាក់និងកំពុងសម្រាប់ព្យាបាល ៥១ នាក់ដែលក្នុងនោះមានអ្នកនៅតាមមន្ទីរពេទ្យចំនួន៣,មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ៣៨ នាក់,មន្ទីរពេទ្យចាក់អង្រែ៦នាក់និងមន្ទីរពេទ្យរបេង៧នាក់ ។ ហើយបើនិយាយពីការយកសំណាកមកធ្វើតេស្តចាប់ពីខែមករារហូតមកដល់ពេលនេះគឺមានចំនួនជិត ២៥ ម៉ឺនសំណាកជាចំនួនមួយដ៏ខ្ពស់ក្នុងចំណោម ប្រទេសដែលធ្វើតេស្តកូវីដ19 ។
សូមអនុញ្ញាតឲ្យខ្ញុំសូមការអធ្យាស្រ័យចំពោះបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសដែលត្រូវនិយាយទាក់ទងនឹងសុខភាពសាធារណៈនិងបញ្ហាកូវីដ១៩ ។ ជូញការ អាចមានការពេកជ្រាយថាខ្ញុំចេះគ្រប់រឿង ស្អីក៏ចេះស្អីក៏ដឹង ។ ប៉ុន្តែខ្ញុំព្រះករុណាខ្ញុំក្នុងនាមជាមេដឹកនាំនយោបាយ ខ្ញុំពិតជាមិនអាចដឹងបានទាំងអស់ពីបញ្ហាបច្ចេកទេសទេ ។រហូតអាយដល់មានអ្នកខ្លះបង្រៀនគេឯងថាដើម្បីកុំឲ្យឆ្លងជំងឺសូមឲ្យដកដង្ហើមអោយបានវែងដកដង្ហើមចេះដឹងហើយចុះខ្ញុំចេះមិនដល់ទេ។ប៉ុន្តែក្នុងស្សនៈជាមេដឹកនាំនយោបាយយើងត្រូវតែដឹងនិងត្រូវតែចេះចង្អុលការដើម្បីឲ្យអ្នកបច្ចេកទេសអនុវត្តតែប៉ុណ្ណោះក្នុងគ្រប់វិស័យ…។
ខ្ញុំព្រះករុណាពិតជាមានមោទនភាពចំពោះជាមួយនឹងមន្ត្រីផ្នែកសុខាភិបាល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលខ្ញុំបានលើកឡើងថាយើងអាចទប់ទល់បានឬមិនបាន ក្នុងរយៈពេល១៥ ថ្ងៃ។ឥឡូវក្នុងរយៈពេល ១៥ ថ្ងៃនេះយើងត្រួតត្រាបានសភាពការណ៍ហើយ ក៏ប៉ុន្តែយើងមិនទាន់អាចបញ្ចប់នូវព្រឹត្តិការណ៍២៨ វិច្ឆិកានោះទេ ។ វាមិនដូច ព្រឹត្តិការណ៍៣ វិច្ឆិកានោះទេដែលមានមូលហេតុមួយចំនួន។ ព្រឹត្តិការណ៍២៨ វិច្ឆិកានេះគឺជាព្រឹត្តិការណ៍ធ្ងន់ធ្ងរសម្រាប់ខ្ញុំធ្លាប់ប្រឡូកអស់ហើយជាមួយសមរភូមិយោធាតាំង ពីនៅជាយុទ្ធជនរហូតកាន់កងទ័ព ៣០ នាក់ ,១០០ នាក់ ដល់រាប់រយនាក់,រាប់ពាន់នាក់ រហូតគ្រប់គ្រងប្រទេសទាំងមូល ដែលចូលប្រឡូកស្ទើរតែគ្រប់សភាពការណ៍ការ ប្រយុទ្ធ១០៥ លើក របួស ៥ ដងការចរចាខាងនយោបាយរាប់មិនអស់ទាំងទ្វេរភាគី និពហុភាគី ក្នុងក្របខណ្ឌ អ ស ប,អាស៊ាន អាស៊ីបូពា៍…ការចចារជ្សេងៗទៀត ជាមួយ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលរាប់មិនអស់ ,ការដោះស្រាយបញ្ហាជួយសង្គ្រោះប្រជាពលរដ្ឋ ទឹកជំនន់ គ្រោះរាំងស្ងួត ភ្លើងឆេះព្រៃ រំលំអគារ គឺបានប្រឡូកអស់ហើយ ។ ក៏ប៉ុន្តែ ការដឹកនាំបញ្ជានៅក្នុងសមរភូមិកូវី១៩ នេះគឺជារឿងមិនសាមញ្ញឲ្យក៏មិនធម្មតា។ យើងតែងកាន់ជាប់នូវទូរសព្ទនៅក្នុងដៃមុនម៉ោង ១២ យប់វិទ្យាស្ថានជាតិប៉ាស្ទ័រក៏ដូចជា មជ្ឈមណ្ឌលជាតិសុខភាពសាធារណបិទបញ្ចប់នៃម៉ាស៊ីន កាន់ទូរស័ព្ទដូចជាចង់ញ័រដៃ ព្រោះពេលនោះគឺជាពេលវេលានៃការបង្ហាញរបាយការណ៍ពាក់ព័ន្ធនឹងការឆ្លង covid 19 ក្នុងសហគមន៍ ពីថ្ងៃមុនកន្លងទៅមិនមានការឆ្លងទេ ប៉ុន្តែម្សិលមិញនេះស្ថានភាពស្ទើរតែបញ្ចប់ទៅហើយនៅយប់មិញនេះ គឺមានការឆ្លងមួយករណីគឺក្មេងអាយុ ក្រោម១ ខួបឆ្លងសហគមន៍ ។
ក្បែរភ្លឺទោះបីជាពេលវេលាត្រូវសម្រាកក៏ដោយក៏ត្រូវងើបឡើងដើម្បីតបសារជាមួយលោក ម៉ម ប៊ុនហេង ព្រោះមុនការផ្សាយនេះគឺរដ្ឋមន្ត្រីសុំឆ្លងយោបល់ចំពោះនាយករដ្ឋ មន្ត្រីឥឡូវនេះទើបនឹងពីរយប់នេះទេដែលខ្ញុំបានប្រគល់សិទ្ធិទៅឲ្យរដ្ឋមន្ត្រីធ្វើការផ្សព្វផ្សាយមុនទៅចុះហើយផ្ញើមកឱ្យខ្ញុំគ្រាន់តែជារបាយការណ៍តែប៉ុណ្ណោះ ។ប៉ុន្តែម្សិលមិញក៏ត្រូវមានការសុំយោបល់បន្ថែមទៀតអំពីករណីអ្នកដែលឆ្លងក្នុងសហគមន៍ ៣ នាក់ត្រូវបានជាសះស្បើយដោយ សារទាក់ទង លោក ឆែម សាវុធ ។លោកឆែម សាវុធ បានអវិជ្ជមាន ២ដង ។ ប៉ុន្តែពេលនោះក្រសួងសុខាភិបាលបានស្នើសុំយោបល់ថាពីពេលវេលាដែលគាត់មើលឃើញវិជ្ជមាននឹងទៅដល់ពេលដែលគាត់អវិជ្ជមានពីរដងគឺ មិនទាន់គ្រប់ដប់ប្រាំថ្ងៃទេ ។ ខ្ញុំក៏បានផ្ដល់យោបល់ថាគួរតែត្រូវរក្សាទុកឲ្យនៅត្រឹមកម្រិត ១៤ថ្ងៃឥឡូវលោកឆែមសាវុធថ្ងៃនេះត្រូវបានចេញពីមន្ទីរពេទ្យ ។ហើយករណី លោកឆែមសាវុធនេះទៀតខ្ញុំសូមយកឱកាសនេះដើម្បីសូមអធ្យា ស្រ័យពីប្រជាពលរដ្ឋរបស់យើងដែលមានការលើកឡើងថាលោកឆែមសាវុធគួរតែត្រូវចូលនិវត្តន៍ដោយសារតែគាត់បានធ្វើឲ្យមានការភ័យខ្លាចទូទាំងប្រទេសខ្ញុំក៏បានតបសារជូនចំពោះទីប្រឹក្សារបស់ខ្ញុំដែលផ្ដល់ព័ត៌មាននេះបញ្ជា ក់ប្រាប់ថាលោក ឆែម សាវុធ និងភរិយារបស់គាត់ គឺជាជនរងគ្រោះ គួរតែនាំគ្នាទៅប្រឆាំងកូវីដ19,មិនគួរមកប្រឆាំងនឹងលោក ឆែម សាវុធ ,ភរិយានិងក្រុមគ្រួសារគាត់នោះទេ ។ ជាសំណាងហើយដែលយើងត្រូវអរគុណ លោកឆែមសាវុធនិងភរិយាដែលមេពេលមានអាការៈមិនស្រួលគាត់បានរត់ទៅរកគ្រូពេទ្យ យើងបានទទួលព័ត៌មានពិតប្រាកដពីភរិយារបស់លោកឆែមសាវុធដូច្នេះគួរតែ អរគុណគាត់ ។ គាត់មិនមែនជាអ្នកក៏សាងកំហុសទេគឺ covid-19ជាអ្នកវាយប្រហារគាត់ហើយបើសិនជាយើងទម្លាក់កំហុសទៅលើគាត់ទៀតគឺយើងធ្វើទង្វើមួយអគុណធម៌ ការខ្ញុំសូមការយល់ពីសំណាក់ប្រជាពលរដ្ឋរបស់យើងដែលពាក់ព័ន្ធជាមួយបញ្ហានេះ។
ឥឡូវយើងនិយាយអំពីព្រឹត្តិការណ៍នេះតើចំនួនមនុស្សឆ្លងប៉ុន្មានទៅចំនួនមនុស្សឆ្លងចំនួន ៤១ នាក់ហើយដែលត្រូវបានព្យាបាលឱ្យជាសះស្បើយមានចំនួនបីនាក់រួចទៅ ហើយនិងអាចព្យាបាលជាជាបន្តបន្ទាប់។ប៉ុន្តែចំនួនមនុស្សដែលមានការពាក់ព័ន្ធដោយផ្ទាល់និងដោយប្រយោលមានរហូត ១៨៨២៨នាក់ ចែកចេញទៅរាជធានីខេត្តទាំង ២៥ រាជធានីភ្នំពេញចំនួន ១៤៦៨១ នាក់ ,កណ្តាលមាន ១២១៣ នាក់, ក្រចេះ ១០១០ នាក់ ,ខេត្តសៀមរាប ៥១២នាក់ បន្ទាយមានជ័យ ៤២៨នាក់, បាត់ដំបង ៣៣២នាក់, ព្រៃវែង ៣00នាក់,កំពង់ធំ ២៤៨ នាក់,កំពង់ ចាម ១៦៧នាក់,មណ្ឌលគីរី១៣១នាក់,តាកែវ១២៣ នាក់,ស្ទឹងត្រែង ១១៨នាក់,ត្បូងឃ្មុំ១១២នាក់,ខេត្តព្រះ សីហនុ ៧២នាក់, ខេត្តពោធិ៍សាត់ ៥៩ នាក់, ខេត្តកំពង់ឆ្នាំង៤៩នាក់, ខេត្តឧត្តមមានជ័យ ៤៤ នាក់,ខេត្តកំពត ៣៨ នាក់,ខេត្តរតនគិរី ៣៣ នាក់,ខេត្តកោះកុង ២១ នាក់ ,ខេត្តកែប ១៣ នាក់,ខេត្តកំពង់ស្ពឺ ៩ នាក់,ខេត្តប៉ៃលិន៨ នាក់,ខេត្តព្រះវិហារ ៧នាក់ និងខេត្តស្វាយរៀង ៦ នាក់ ។ នេះជាតួលេខបណ្ដោះអាសន្នប្រសិនបើសំណាកដែល នៅសល់នេះត្រូវបានរកឃើញនៅវិជ្ជមានសម្រាប់អ្នកណាទៀតនោះវានឹងអាចធ្វើឲ្យទូលេខនេះប្រែប្រួលដែលយើងត្រូវធ្វើការស្រាវជ្រាវ។
ដូចច្នេះខ្ញុំសុំយកឱកាសនេះជម្រាបជូនថាព្រឹត្តិការណ៍ ២៨ វិច្ឆិកាយើងគ្រប់គ្រងបានហើយប៉ុន្តែមិនទាន់អាចបញ្ចប់បានទេដោយមូលហេតុ ៥ យ៉ាងដូចតទៅ៖ទី១.យើង នៅមិនទាន់បានដឹងអស់នៅឡើយទេថា តើនៅមានកន្លែងណាខ្លះទៀតដែលអ្នកជំងឺកូវីដ១៩ បានទៅដល់ដែលយើងរកមិនឃើញគាត់មិនព្រមប្រាប់ឬភ្លេចកន្លែងដែលគាត់ បានទៅដល់រយៈពេល ១៤ថ្ងៃមុនថ្ងៃដែលគាត់រកឃើញវិជ្ជមាន ។ នេះជាចំណុចសំខាន់ណាស់កន្លងទៅយើងឃើញវិលវល់តែក្នុងរាជធានីភ្នំពេញ ហើយយលងឃើញតែ ហាងពីរតែប៉ុណ្ណោះដែលមានចម្លងច្រើននិងជុំវិញក្រុមគ្រួសារលោកឆែមសាវុធនិងអ្នកពាក់ព័ន្ធជាមួយលោកឆែមសាវុធ។ក៏ប៉ុន្តែយើងមិនភ្លេចថាក្រែងលោវាកើតនៅកន្លែងដែលយើងរកមិនទាន់ឃើញ ហើយខ្ញុំព្រះករុណាខ្ញុំនៅតែបន្តអំពាវនាវឲ្យក្រសួងសុខាភិបាលបន្តរយៈពេលនៃការស៊ើបសួររករយៈពេល ១៤ ថ្ងៃទៅក្រោយ។មានករណីមួយ …នៅពេលដែលរកឃើញអ្នកណាមួយមានជំងឺ covid 19 ពេលនោះយើងនឹងត្រូវសួរនាំថាក្នុងរយៈពេល ១៤ ថ្ងៃកន្លងទៅលោកឬលោកស្រីពាក់ព័ន្ធជាមួយអ្នកណាខ្លះជួប អ្នកណាខ្លះ ទៅដល់កន្លែងណាខ្លះ ។ ប៉ុន្តែថ្មីៗនេះវាមានមិត្តភ័ក្ត្របរទេសដែលបានមកជួយយើងស្នើសុំឲ្យយើងស្វះស្វែងរកត្រឹមតែ ២ ថ្ងៃមុនពេលដែលគាត់ចេញរោគ សញ្ញា។អញ្ចឹងខ្ញុំបានដឹងថាដោយសារក្រុមស្រាវជ្រាវនេះមានទាំងកងទ័ពមានទាំងនគរបាលមានទាំងផ្នែកសុខាភិបាលផ្នែកផ្សេងៗ រាប់ទាំងផ្នែកព័ត៌មានវិជ្ជា ព្រោះយើង ត្រូវតែដឹងបានអំពីទំនាក់ទំនងលេខទូរសព្ទរបស់គាត់ទៅកាន់ខេត្តណាកន្លែងណាមិនមែនស្ដាប់ទូរស័ព្ទគេទេ។គឺទូរសព្ទវាមានទិន្នន័យរបស់គេដែលគេអាចយកបានតើលេខទូរសព្ទនេះទាក់ទងជាមួយលេខទូរស័ព្ទដទៃទៀតប៉ុន្មានកន្លែង ដែលគាត់បានទៅដល់ឬអត់ ដែលយើងត្រូវតែស្វែងរកអញ្ចឹងទេមានគ្រូបមួយនៅពេលដែលខាងផ្នែកចារ កម្មឬអ្នកដែលធ្វើកិច្ចការងារហ្នឹងបានសួរសំណួរហ្នឹងថាមួយមិត្តភ័ក្ត្របរទេសមួយបានស្នើឱ្យយើងបញ្ចប់ការស្រាវជ្រាវ ១៤កន្លងផុតមុនពេលឃើញរោគសញ្ញា,ឯកឧត្តម ម៉ម ប៊ុនហេង មិនទាន់បានឆ្លើយទេ,ក៏ប៉ុន្តែបែរជាមានមន្ត្រីយោធារបស់យើងម្នាក់បានមកឆ្លើយថាដោយសារតែមិត្តភក្កិបរទេសទាំងនោះចេះតែប្តូរសំណួរបែបនេះទើបធ្វើ ឲ្យប្រទេសរបស់ខ្លួនងាប់កជើង ដែលនេះគឺជារឿងពិតរោគសញ្ញាជួនកាលក្នុងរយៈពេលនៃការធ្វើចត្តាឡីស័កដែលខ្ញុំគួរឲ្យអាណិតមកពីក្រៅប្រទេសធ្វើចត្តាឡីស័ក១៤ថ្ងៃ ត្រូវយកសំណាកបែរជាក្នុងរយៈពេលទៅយកសំណាកលើកទីមួយអវិជ្ជមានដល់ធ្វើចត្តាឡីស័កចុងក្រោយរយៈពេល១៣ថ្ងៃរួចមកហើយចេញវិជ្ជមាន ។ អញ្ចឹងទាំងខ្លួន គាត់ក៏ត្រូវជាប់នៅកន្លែងនោះ ១៤ថ្ងៃតទៅទៀតត្រូវចូលមកព្យាបាល,ហើយអ្នកនៅជាមួយគាត់ទាំងប៉ុន្មានត្រូវបន្ត ១៤ថ្ងៃថែមទៀត ។ យើងធ្វើម៉ត់ចត់យ៉ាងដូច្នេះទើប ប្រទេសរបស់យើងមានឆ្លងក្នុងអត្រាមួយទាបហើយក៏មិនទាន់មានមនុស្សស្លាប់ ។ ប៉ុន្តែការស្រាវជ្រាវត្រឹមតែ ២ ថ្ងៃមុនវិជ្ជមានគឺមិនប្រាកដទេនេះបើយោងតាមបទពិសោ ធន៍របស់កម្ពុជាគឺការធ្វើចត្តាឡីស័យត្រឹមត្រូវ១៤ថ្ងៃដែលជាហេតុផលមួយក្នុងចំណោមហេតុផលដែលកម្ពុជាគ្រប់គ្រងបានសុខចិត្តឲ្យមានការលំបាកបន្តិចក៏ប៉ុន្តែយើង អាចសង្គ្រោះប្រជាជនរបស់យើងរួចពីសេចក្តីស្លាប់។ឃើញទេប្រទេសមួយចំនួនស្លាប់គរជើងដែលជារឿងគួរឲ្យសោកស្ដាយដែលយើងចូលរួមមរណៈទុក្ខជាមួយប្រទេសទាំងនោះដែលមានមនុស្សស្លាប់ច្រើនហើយឆ្លងមួយថ្ងៃៗរាប់ម៉ឺននាក់,ស្លាប់មួយថ្ងៃៗរាប់រយរាប់ពាន់នាក់។
ខ្ញុំសុំស្នើដោយទទូចចំពោះក្រសួងសុខាភិបាលបើទោះបីជាមានការផ្ដល់យោបល់ពីមិត្តភ័ក្កិ ,តែមិត្តភក្កិគ្រាន់តែជាអ្នកអាចផ្ដល់យោបល់ទេដូច្នេះការសម្រេចចិត្តនៅលើយើង ហើយអ្នកបច្ចេកទេសទេ ខ្ញុំមិនមែនអ្នកបច្ចេកទេសទេ ,ក្រសួងសុខាភិបាលគឺជាអ្នកបច្ចេកទេសអញ្ចឹងយោបល់របស់ខ្ញុំសុំឲ្យបន្តនូវការរុករក១៤ថ្ងៃទឹកខាងក្រោយនៅពេល ឃើញមានភ្លាមស្រាវជ្រាវរកអ្នកណាខ្លះដែលជាប់ពាក់ព័ន្ធក្នុងរយៈពេល ១៤ ថ្ងៃទៅដល់កន្លែងណាខ្លះ ១៤ថ្ងៃនេះនៅពេលដែលយើងដឹង យើងធ្វើប្រតិបត្តិការបន្ទាន់ទៅ កាន់កន្លែងនោះអញ្ចឹងចំណុចនេះហើយគឺជាចំណុចដែលយើងសុខចិត្តថាទ្រាំឲ្យមានការលំបាកបន្តិចប្រើកម្លាំងច្រើនបន្តិចក្នុងល្បឿនមួយលឿនហើយមិនខ្ជីខ្ជា។ជោគជ័យជិតមួយឆ្នាំកន្លងទៅនេះគឺវាស្ថិតនៅកន្លែងនេះឯង ដែលយើងខិតខំរុករកផ្ដាច់ចង្កោមដោយគ្មានការធ្វេសប្រហែសតែយើងនៅតែដាក់បញ្ហាក្រែងលោរយៈពេល ១៤ថ្ងៃនេះ គាត់ប្រាប់យើងម្ដងឬគាត់ភ្លេចគ្មានអ្នកណាមានសៀវភៅកត់ត្រាទុកសកម្មភាពរបស់ខ្លួនរាល់ថ្ងៃនោះទេ។
ហេតុផលទី២.តើនៅមានអ្នកដែលប៉ះពាល់ផ្ទាល់និងប្រយោលនៅសេសសល់ដែលពួកគាត់មិនហ៊ានបង្ហាញមុខហើយមិនហ៊ានមកធ្វើតេស្តដោយខ្លាចគេឃុំខ្លួនធ្វើចត្តាឡីស័ក ១៤ ថ្ងៃដែលជាហានិភ័យនៃការចម្លងក្នុងសហគមន៍។ ប្រសិនបើពួកគាត់មិនធ្វើចត្តាលីស័កខ្លួនឯងនៅផ្ទះហើយគ្រប់ឱ្យគ្រប់ចំនួនថ្ងៃហើយអ្នកដែលធ្លាប់ត្រូវធ្វើចត្តា ឡីស័កនៅតាមផ្ទះនោះតើពួកគាត់ប្រាកដជាគោរពតាមការណែនាំដែរឬទេព្រោះមានអ្នកបានរាយការណ៍មកថាគាត់ខ្លាចគេឱ្យធ្វើចត្តាឡីស័កខ្លះថាឃើញអ្នកធ្វើចត្តាឡីស័កនៅផ្ទះដើរចេញក្រៅទីនេះទីនោះជាដើម។ចំណុចនេះគឺជាចំណុចដែលកន្លងទៅមានការរិះគន់ខ្លះៗសម្រាប់យើងហើយរឿងនេះមិនចាំបាច់ទៅបន្ទោសអ្នកណាទេគឺបន្ទោសខ្ញុំទាក់ទិននឹងការបង្ហាញអត្ដសញ្ញាណរបស់មនុស្សទាំងរូបថតពេលនោះងងឹតខ្លាំងណាស់អញ្ចឹងដើម្បីឱ្យដឹងថាតើមនុស្សដែលខ្លួនបានពាក់ព័ន្ធនោះជាអ្នកណាដើម្បីអ្នកមានការពាក់ព័ន្ធរត់ទៅរកគ្រូពេទ្យដើម្បីយកសំណាង ខ្ញុំក៏សម្រេចឲ្យផ្សព្វផ្សាយក្នុងរយៈពេលមួយខ្លីទាំងរូបថតនិងទាំងឈ្មោះ ។ ឥឡូវយើងបានឲ្យដកចេញហើយដកទាំង រូបថតដកទាំងឈ្មោះថែមទៀតផងដើម្បីបញ្ជាសនិងការរើសអើងទាក់ទងជាមួយនឹងសិទ្ធិបុគ្គលផងដែរ។ក៏ប៉ុន្តែពេលខ្លះយើងត្រូវយកការសម្រេចចិត្តសុខចិត្តទទួលនិងការទិះទានប៉ុន្តែយើងអាចសង្គ្រោះជីវិតប្រជាជនយើងបានយើងអាចបញ្ជានៅស្ថានភាពគ្រោះថ្នាក់នៅក្នុងចំណោមប្រជាជន។សង្ឃឹមថាបងប្អូនយើងមានការយោគយល់ហើយ ប្រធានបទទាក់ទងនឹងបញ្ហាបង្ហាញមុខឬមិនបង្ហាញមុខខ្ញុំក៏សុំយកការណ៍នេះអរគុណចំពោះអ្នកដែលហ៊ានបង្ហាញមុខអ្នកខ្លះបងប្អូនខ្លះដែលមានវិជ្ជមានគឺគាត់ទៅហាង zando នឹង ប៉េត្រូគាត់ឃើញគេបញ្ចាំងរូបភាពនៅហាងនោះគាត់សុខចិត្តតែធ្វើសំណាកដោយខ្លួនឯង អ្នកខ្លះសុខចិត្តទៅធ្វើចត្តាឡីស័កដោយខ្លួនឯងសូមអរគុណជាមួយ នឹងសេចក្តីក្លាហានដើម្បីបញ្ចៀសគ្រោះថ្នាក់ខ្លួនឯងផងនិងក៏ដើម្បីបញ្ជៀសនិងការឆ្លងសម្រាប់អ្នកដទៃផងក្នុងពេលជាមួយគ្នាក៏យើងអាចយល់បានថាមនុស្សមួយចំនួនមិនហ៊ានបង្ហាញខ្លួនទេដោយសារការធ្វើចត្តាឡីស័កគឺតម្រូវឱ្យនៅផ្ទះ ១៤ ថ្ងៃទោះបីជារាជរដ្ឋាភិបាលបានប្រកាសឧបត្ថម្ភប្រាក់ ២ ម៉ឺនរៀលក្នុងមួយថ្ងៃសម្រាប់អ្នកក្រីក្រ… ។
ហេតុផលទី៣.អ្នកដែលប៉ះពាល់មួយចំនួននៅមិនទាន់ដល់ថ្ងៃធ្វើតេស្ដលើកទី ២លើកទីបីនៅឡើយទេដោយពួកគាត់គឺជាអ្នកប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩ហើយទើប តែធ្វើតែបានមួយដងឬពីរដងតែប៉ុណ្ណោះអញ្ចឹងឥឡូវនេះនៅមានប្រក្រតីទិនសម្រាប់ធ្វើតេស្តព្រោះអ្នកធ្វើតេស្តគឺមិនស្មើគ្នាទេ…អញ្ចឹងបានជាជាព្រឹត្តិការណ៍នេះមានប្រក្រតិ ទិនសម្រាប់ខេត្តនិមួយៗដែលមានការពាក់ព័ន្ធអញ្ចឹងឥឡូវនេះគឺយើងអត់ទាន់ធ្វើតេស្តសម្រាប់អ្នកដែលត្រូវធ្វើនិងលើកទី ២ និងលើកទី ៣ ។ ហើយបើសិនជារកឃើញថា មាន covid-19 គឺត្រូវតែស្រាវជ្រាវរកបន្ត ១៤ថ្ងៃតទៅមុខទៀត ។
មូលហេតុទី៤.អ្នកដែលត្រូវធ្វើចិត្តដើរលេងសាក់ជាបន្តបន្ទាប់ពីថ្ងៃទី ២៩ មកដល់ថ្ងៃដែលយើងរកឃើញវិជ្ជមានចុងក្រោយគឺនៅថ្ងៃទី១៤ម្សិលមិញនេះ,មួយចំនួនមិនដឹង ថាគាត់បានធ្វើចិត្តាឡីស័កគ្រប់បីដងដែរឬទេ,អ្នកវិជ្ជមានចុងក្រោយគឺនៅថ្ងៃទី ១៤ ថ្ងៃម្សិលមិញនេះ។ យើងមិនមានការឆ្លងពីថ្ងៃទី ១១ ,១២ ,១៣ប៉ុន្តែម្សិលមិញមានក្មេង ម្នាក់តែម្ដង។
ហេតុផលទី៥.នៅខេត្តមួយចំនួនអ្នកជំងឺទៅដល់មុនគាត់ដឹងថាគាត់មានកូវីដ១៩តើយើងអាចរកឃើញអស់ដែរឬទេ,ដែលជួនកាលយើងរកមិនឃើញអស់ទេប្រសិនបើមានការលាក់លាមនោះ។
អញ្ចឹងចំណុចទាំង ៥ នេះហើយជាចំណុចដែលយើងមិនអាចប្រកាសបញ្ចប់នូវព្រឹត្តិការណ៍២៨ វិច្ឆិកានេះបានទេ ដែលខ្ញុំក្នុងពេលនេះក្នុងនាមរាជរដ្ឋាភិបាលសូមការយោគ យល់ពីព្រះសង្ឃប្រជាពលរដ្ឋដើម្បីសុំរក្សាស្ថានភាពដូចសព្វថ្ងៃមួយរយៈពេលទៀត ដើម្បីធានាឲ្យប្រាកដថាកូវីដ១៩ ដែលបានឆ្លងចូលក្នុងសហគមន៍ ២៨ វិច្ឆិកាបានផុត រលត់ពិតប្រាកដ៏ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋគ្រប់គ្នា។
ពេលនេះយើងបានជ្រើសរើសហើយរវាងការឆ្លងលើខ្លួនយើងការស្លាប់ការរីករាលដាលក្នុងសហគមន៍ជាមួយនឹងការកំសាន្តសប្បាយបុណ្យណូអែលនិងបុណ្យចូលឆ្នាំយើងដឹងច្បាស់អំពីផលប៉ះពាល់ដែលផលប៉ះពាល់នោះធំជាងគេទៅលើវិស័យអប់រំតែម្ដង ។ក្រៅពីនោះនៅមានផលប៉ះពាល់ផ្នែកសេវាមួយចំនួនប៉ុន្តែផ្នែកសេដ្ឋកិច្ចដែលទាក់ ទងជាមួយនឹងវិស័យកសិកម្មវិស័យឧស្សាហកម្មគឺមិនមានផលប៉ះពាល់ធំធេងនោះទេប្រជាពលរដ្ឋនៅបង្កើនផលធម្មតា។ផលប៉ះពាល់ទៅលើផ្នែកសេវាដូចជាភោជនីយដ្ឋានធំៗតម្រូវឲ្យមិនឲ្យជួបជុំលើសពី ២០នាក់ ប៉ះពាល់ដល់ការរៀបអាពាហ៍ពិពាហ៍ ប៉ះពាល់ទៅដល់ការជួបជុំបុណ្យណូអែលខាងមុខ ទៅដល់ការឆ្លងឆ្នាំ …។
អញ្ចឹងទេយើងត្រូវបន្តដំណើររបៀបនេះបន្តិចទៀតដើម្បីកម្ពុជាជាផុតពីជំងឺដ៏កាចសាហាវពីឃាតករលាក់មុខដែលយើងមិនទាន់កម្ចាត់បានខ្ញុំនៅតែបន្តការលើកដដែលដើម្បីយកឈ្នះកូវីដ១៩បានវិធីដែលល្អជាងគេគឺធ្វើអ្នកចុះចាញ់ធ្វើជាអ្នកខ្លាចតែមិនមែនជាអ្នកតក់ស្លុតភ័យស្លន់ស្លោរនោះទេ តែយកល្អធ្វើជាអ្នកខ្លាចកន្លែងមនុស្សច្រើនមិន ហ៊ានទៅ រក្សាគម្លាតមិនហ៊ានចាប់ដៃខ្លាចឆ្លងយើងខ្លាចឆ្លងទៅគេ ឬគេឆ្លងមកយើងដូចដែលខ្ញុំពាក់ស្រោមដៃនៅសៀមរាប មិនមែនខ្ញុំខ្លាចប្រជាជនទេ។ក៏ប៉ុន្តសូមកុំទុក ចិត្តខ្ញុំពេក។
បញ្ហាដែលប៉ះពាល់ធំជាងគេគឺវិស័យអប់រំដែលខ្ញុំសុំយកឪកាសនេះជម្រាបជូនទៅរដ្ឋមន្ត្រីអប់រំឲ្យធ្វើការពិចារណាថែមទៀត ដែលថ្ងៃមុនខ្ញុំបានចារអក្សរក្រហម រដ្ឋមន្ត្រីអប់រំ បានស្នើកាលពីថ្ងៃទី៧ខែធ្នូកន្លងទៅលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា បានស្នើទៅលើជម្រើសចំនួន៣ រួមមាន៖ទី ១- បើការឆ្លងនៅបន្តនោះការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលគ្រោងរៀបចំដែលគ្រោងរៀបចំនៅថ្ងៃទី២១-២២ ខែធ្នូឆ្នាំ២០២០ទៅពាក់កណ្ដាលខែមករាឆ្នាំ២០២១វិញ ។ទី២-ករណីរង់ចាំដល់ពាក់កណ្តាលខែមករាឆ្នាំ ២០២១ នៅមិនមានលទ្ធភាពដំណើរការប្រលងបានក្រសួងនឹងរៀបចំប្រឡងបាក់ឌុបនៅតាមវិទ្យាល័យរៀងៗខ្លួននិង ទី៣.ករណីរីករាលដាលក្នុងស្ថានភាពធ្ងន់ធ្ងរក្រសួងនឹងផ្អាកប្រឡងបាក់ឌុប ២០១៩-២០២០ ដោយជំនួសវិញវាយតម្លៃការប្រឡងឆមាសដើម្បីកំណត់ការជាប់ឬធ្លាក់ ។
ពេលនោះខ្ញុំបានចារអក្សរក្រហមទី១.ពេលនេះសភាពការណ៍នៅមិនទាន់ច្បាស់លាស់យកជម្រើសទី២។ ក្នុងករណីជម្រើសទី២មិនអាចអនុវត្តបានសុំយកជម្រើសទី ៣ ។ ប៉ុន្តែលទ្ធភាពនៃការប្រកាសបិទព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកាមិនអាចកើតមាននៅមុនថ្ងៃទី១១ មករាឆ្នាំ២០២១បានទេ ។ព្រោះលទ្ធភាពនៃការប្រកាសបិទព្រឹត្តិការណ៍ មុនថ្ងៃ១១ មករា បានទេ។ តាមការព្យាករណ៍របស់ខ្ញុំការបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកាអាចនឹងកើតឡើងក្រោយថ្ងៃទី ២០ មករា ២០២១ឯណោះ ។អញ្ចឹង វានៅសល់៣៥ថ្ងៃទៀតអញ្ចឹងទេសូមឲ្យក្រសួងពិចារណាទៅលើលទ្ធភាពទីបីនៃការវាយតម្លៃជំនួសឲ្យការប្រឡងដោយយកលទ្ធផលប្រលងឆមាសរបស់បេក្ខជនម្នាក់ៗមកវាយតំលៃថាជាប់ធ្លាក់ការធ្វើបែបនេះគឺជាការខាតបង់ធំរបស់ប្រទេសនិងប្រជាជាជននៅលើពិភពលោកដោយសារតែសិស្សរាប់លាននាក់មិនបានរៀនសូត្រទេ។យើងត្រូវទទួលយកនូវហេតុការណ៍ពិតប្រាកដហើយបើយើងចាត់តាំងឲ្យទៅប្រឡងគ្រូក៏គ្មានវ៉ាក់សាំងការពារ,កូនសិស្សក៏គ្មានវ៉ាក់សាំងការពារមិនទាន់មានមនុស្សស្លាប់ផងគេថាយើងមានមនុស្សស្លាប់ដោយលួចលាក់បើមានមនុស្សស្លាប់ច្បាស់ជាមានឪពុកម្ដាយកូនរបស់គេនៅមិនសុខទេកុំឆ្ងល់ពេកបើភគេភឱ្យសមហេតុផល…។ខ្ញុំសម្រេចធ្វើតាមរបៀបហ្នឹងគួរមិនចាំបាច់រងចាំរហូតដល់ថ្ងៃ ១១ មករាទេចាប់ផ្ដើមរៀបចំធ្វើទៅបីឲ្យក្មេងអាចដឹងថាជាប់ឬធ្លាក់តាមរយៈនៃការវាយតម្លៃពិន្ទុប្រឡងឆមាសដើម្បីកុំឲ្យអូសពេល វេលានៃភាពមិនច្បាស់លាស់របស់ក្មេងរបស់សិស្សដែលពេលនោះមានឱកាសដើម្បីនឹងទៅទៅយកចូលទៅមហាវិទ្យាល័យព្រោះបាក់ឌុបនេះគឺគេត្រូវបន្តជំហានអញ្ចឹងគេអាចមានលទ្ធភាពឥឡូវដើម្បីឈានទៅចាប់យកការមហាវិទ្យាល័យណាឬសាកលវិទ្យាល័យណានេះមិនមែនជាការ ។
ប៉ុន្មានថ្ងៃមុននេះមានការលើកឡើងរបស់ប្រព័ន្ធផ្សព្វផ្សាយខ្លះដែលថាលោកឧបនាយករដ្ឋមន្ត្រីអូនព័ន្ធ មុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជាបេក្ខជននាយករដ្ឋមន្ត្រីដ៏មានសក្តា នុពលគឺជារឿងត្រឹមត្រូវ។កាលពីខែវិច្ឆិកាកន្លងទៅនេះលោក អូនព័ន្ធ មុនីរ័ត្ន ត្រូវបានចាត់ឲ្យធ្វើជាតំណាងរបស់នាយករដ្ឋមន្ត្រីក្នុងការចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន តាមប្រព័ន្ធអនឡាញ … ។
ពាក់ព័ន្ធការទិញវ៉ាក់សាំងកូវីដ១៩សម្តេចបានលើកឡើងថានៅពេលដែលខ្ញុំនិយាយដល់បញ្ហាវ៉ាក់សាំងកូវីដ ១៩ ខ្ញុំព្រឺរោមភ្លាមខ្ញុំអត់នឹកស្មានថាបញ្ហាវ៉ាក់សាំងបានក្លាយ ទៅជាចលនាជាតិដ៏ធំហើយវាបានក្លាយទៅជាខឿនការ ពារសុខភាពរបស់ប្រជាជនដែលជាយុទ្ធសាស្ត្រដ៏លំទូលាយនិងស៊ីជម្រៅនៅក្នុងជាតិសាសន៍របស់យើងច្រើនយ៉ាង ណាស់ជាពិសេសគឺស្មារតីសាមគ្គីភាព ឯកភាពជាតិសាសន៍ក្នុងចំនួនដ៏ច្រើនលើសលុប។ ខ្ញុំសូមបញ្ជាក់ថានៅពេលដែលខ្ញុំបង្ហោះFacebookចេញខ្ញុំអត់បានគិតទៅលើការ ចូលរួមវិភាគទានពីសំណាក់ប្រជាពលរដ្ឋនោះទេហើយនៅក្នុងសារនោះខ្ញុំក៏មិនបានអំពាវនាវឱ្យមានការចូលរួមរបស់ប្រជាជនទេដែលខុសពីមនុស្សខ្លះនិយាយថាលោក ហ៊ុន សែន រ៉ៃអង្គាសនិងរហូតដល់ប្រើពាក្យថារ៉ៃអង្គាសយកមកបើកប្រាក់ខែដោយសារតែអត់មានលុយបើកប្រាក់ខែ(ជូនមន្ត្រីរាជការ)តែខ្ញុំសូមបញ្ជាក់ថាទឹកប្រាក់ដែល ទទួលបានពីការបរិច្ចាគពីសំណាក់ប្រជាពលរដ្ឋនិងសប្បុរស ជនមិនបាន ១ភាគ៤ នៃប្រាក់ខែដែលត្រូវចំណាយដែលក្នុង១ខែជាង២០០លានដុល្លារនោះទេ។
សម្តេចហ៊ុនសែនបញ្ជាក់ថា៖សូមកុំមានការភាន់ច្រឡំឱ្យសោះនិងជាពិសេសសូមកុំមើលស្រាលទឹកចិត្តរបស់ប្រជាពលរដ្ឋកម្ពុជាឱ្យសោះ។ខ្ញុំមិននឹកស្មានថាប្រជាជនកម្ពុ ជានិងមហាជនគ្រប់ស្រទាប់វណ្ណៈបានបរិច្ចាគនូវថវិកាផ្ទាល់មកឱ្យរាជរដ្ឋាភិបាលក្នុងគ្រាជួបវិបត្តិរាតត្បាតជំងឺកូវីដ ១៩នេះនោះដែរ ។ ខ្ញុំបានចាត់ទុកការបរិច្ចាគថវិកាពីសំ ណាក់ប្រជាជនកម្ពុជានិងសប្បុរសជននានាគឺជាចលនាជាតិដ៏ធំទូលំទូលាយដែលខ្ញុំប្រសិទ្ធនាមថា «ជាខឿនការពារសុខភាពរបស់ប្រជាជន» ហើយដែលខ្ញុំប្រៀបធៀបវា ទៅហ្នឹងចលនាជាតិដែលជាខឿនការពារជាតិរបស់ប្រជាជនឆ្នាំ២០០៨, ២០១១ និងមានរហូតមកដល់សព្វថ្ងៃជាខឿនការពារជាតិរបស់ប្រជាជន។
សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជាបានគូសបញ្ជាក់ថាមានប្រជាជនកម្ពុជា ព្រះសង្ឃ ជនពិការ និង កុមារ ជាដើមបន្ថែមពីនេះមានធនាគារមួយចំនួនដាក់លេខគណនី របស់ខ្លួនដើម្បីឱ្យប្រជាជននិងសប្បុរសជននានាអាចបាញ់ថវិកាដែលខ្លួនមានបំណងបរិច្ចាគមករាជរដ្ឋាភិបាលដោយងាយស្រួលជាដើមតាមរយៈសកម្មភាពយ៉ាងផុសផុល នេះសម្តេចបានហូរទឹកភ្នែកពេលឃើញមហាជនចូលរួមបរិច្ចាគថវិកាទិញវ៉ាក់សាំងកូវីដ១៩និងជាការចូលរួមនេះគឺមហាសាលនិងធំធេងណាស់។ មានអ្នកតិះទៀនរឿងការ ចូលរួមថវិកាដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ គឺជាការប្រមាថទឹកព្រះទ័យព្រះមហាក្សត្រ ព្រះមហាក្សត្រី ខណៈព្រះមហាក្សត្របានប្រោសព្រះរាជទាន ព្រះរាជទ្រព្យចំនួន៥០ ម៉ឺនដុល្លារ និងសម្តេចម៉ែចំនួន៥០ម៉ឺនដុល្លារ ព្រមទាំងទឹកព្រះទ័យព្រះសង្ឃនិងទឹកចិត្តរបស់ប្រជាពលរដ្ឋខ្មែរទាំងមូលដែលបានបរិច្ចាគព្រះរាជទ្រព្យបច្ច័យនិងថវិកាជាមួយ រាជរដ្ឋាភិបាល។តាមរយៈចលនាបរិច្ចាគថវិកាពីសំណាក់សប្បុរសជននានាគឺដោយសារតែប្រជាពលរដ្ឋកម្ពុជាជឿជាក់លើរាជរដ្ឋាភិបាលប្រសិនបើប្រជាពលរដ្ឋមិនមានការ ជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជានោះទេច្បាស់ណាស់នឹងមិនមានចលនាចូលរួមបរិច្ចាគថវិកាដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ ជាដាច់ខាត។
គិតត្រឹមថ្ងៃទី១៤ ខែធ្នូម្សិលមិញ រាជរដ្ឋាភិបាលទទួលបានថវិកាពីការបរិច្ចាគសម្រាប់ទិញវ៉ាក់សាំង ចំនួន៤៨,០៩៣,៩០៥.១៣ដុល្លារ និង ៣,៩០០លានរៀលដែលរហូត មកដល់ពេលនេះ មានសប្បុរសជនចំនួន៣៨,៤១១នាក់ហើយ ដែលបានចូលរួមបរិច្ចាគថវិកាជូនរាជរដ្ឋាភិបាល ។
ពាក់ព័ន្ធការទិញកូវីដ១៩ រហូតមកដល់ពេលនេះប្រទេសមួយចំនួនបានផលិតនិងបានដាក់ឲ្យប្រើប្រាស់រួចហើយនូវវ៉ាក់សាំងប្រឆាំងកូវីដ១៩ ប៉ុន្តែមិនទាន់ទទួលស្គាល់ពីអង្គការសុខភាពពិភពលោកនៅឡើយទេ ។ អាមេរិក អាល្លឺម៉ង់ អង់គ្លេស ចិនបានប្រើប្រាស់ហើយប៉ុន្តែមិនទាន់មានការទទួលស្គាល់ពីអង្កការសុខភាពពិភពលោក(WHO) នោះទេ ។ចំពោះបញ្ហាទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩សូមបញ្ជាក់ថាកម្ពុជានឹងបញ្ជាទិញវ៉ាក់សាំងណាដែលមានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោកហើយ កម្ពុជានឹងមិនយកពលរដ្ឋខ្លួនធ្វើតេស្តវ៉ាក់សាំងសម្រាប់ក្រុមហ៊ុននិងប្រទេសណាឡើយនេះជាគោលជំហរដាច់ខាតរបស់ហ៊ុន សែន ។ ដោយសារតែកម្ពុជាជាសមាជិកនៃ មជ្ឈ មណ្ឌលកូវ៉ាក់ជាមួយគ្នានេះមជ្ឈមណ្ឌល COVAX នឹងផ្តល់វ៉ាក់សាំង ២០% នៃចំនួនប្រជាជនកម្ពុជាសរុបឬស្មើសម្រាប់ប្រជាជន៣លាន២សែននាក់ដល់កម្ពុជាតែ កម្ពុជាត្រូវបង់ថវិកាបដិភាគ៥%នៃតម្លៃសរុប។ប៉ុន្តែការបារម្ភរបស់កម្ពុជាគឺថាមជ្ឈមណ្ឌលនេះផ្តល់បានតែ ៣% ប៉ុណ្ណោះសម្រាប់ជំហានដំបូង ។ដូច្នេះហើយទើបកម្ពុជា ត្រៀមថវិកាពី១០០ទៅ ២០០ លានដុល្លារអាមេរិកសម្រាប់បញ្ជាទិញវ៉ាក់សាំងបូករួមនឹងថវិកាសប្បរសធម៌ជាង៤៨លានដុល្លារទៀត។មកដល់ពេលនេះកម្ពុជាបានបញ្ជា ទិញវ៉ាក់សាំងកូវីដ១៩ចំនួន១លានដូសរួចហើយ តាមរយៈ COVAX ។ តែសួរថាមកដល់ពេលណាខ្ញុំមិនទាន់អាចឆ្លើយបានទេ ។
សម្តេចបានឲ្យដឹងថាអ្នកដែលមានអាទិភាពទទួលបានវ៉ាក់សាំងមុនគេមានចំនួន ៤១ ម៉ឺននាក់ដែលត្រូវបានទទួលមុនគេក្នុងនោះមានតាំងពីអ្នកប្រមូលសំរាម , អ្នកដឹក ជញ្ជូន មានទាំងអ្នករត់តាក់ស៊ី , កង់បី , បុព្វជិតសាសនា , កីឡាករកីឡាការិនី ,កងទ័ព នគរបាល មន្ត្រីអប់រំ មន្ត្រីសុខាភិបាល មន្ត្រីផ្នែកពន្ធដារ មន្ត្រីគយរដ្ឋាករ មន្ត្រីនៅ តុលាការកំពូល និងរាជធានីខេត្ត ,មានមេធាវី មានមន្ត្រីពន្ធនាគារ មានមន្ត្រីឧទ្យាននុរក្ស រដ្ឋបាលព្រៃឈើ រដ្ឋបាលជលផល មន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់និង ការប្រកួតប្រជែង ការក្លែងបន្លំ , មន្ត្រីអគ្គិសនី , បុគ្គលិករដ្ឋាករទឹក , ក្រុមប្រឹក្សារាជធានីខេត្ត ,គណៈអភិបាលរាជធានី ខេត្ត ,ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ , មន្ត្រីឃុំ សង្កាត់ ស្មៀនឃុំសង្កាត់ សមាជិកភូមិ , ប្រធានអនុប្រធានភូមិ , វិទ្យាស្ថាននៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ, គ្រឹះស្ថានឧត្តមសិក្សា ។ យើងនឹងបន្តអាទិភាពរើសទៀតអ្នក ដែលនៅជួរមុខប៉ះពាល់មនុស្សជួបមនុស្ស…។
សម្តេចបានបញ្ជាក់ថាកូវ៉ាក់ផ្ដល់ឱ្យយើងត្រឹមតែ២០% តែផ្តល់ដំបូងបានតែ ៣ ភាគរយទេ។ប៉ុន្តែយើងមានតម្រូវការជាក់លាក់ប្រជាជន ៨០%ឡើងទៅទើបមានភាពស៊ាំបើ ៨០ ភាគរយគឺយើងត្រូវចាក់ឱ្យប្រជាពលរដ្ឋរបស់យើងមានចំនួន១២លាន៨សែននាក់និយាយលេខមូលអាចថា១៣ លាននាក់ ។មិនដូចដែលខ្ញុំបានបង្ហោះតាមហ្វេសបុក ថាអ្នកចក់ប្រមាណ ១០ លាននាក់ទេនោះគឺជាការបញ្ចេញទិន្នន័យមុនពេលដែលគណៈកម្មការដឹកនាំដោយឯកឧត្តមអូនព័ន្ធមុន្នីរ័ត្នមិនទាន់បានប្រជុំ ។ដូច្នេះយើងត្រូវការ ចាក់មនុស្សចាប់ពី ៨0 ភាគរយឡើងទៅ អញ្ចឹងវាស្មើមនុស្ស ១៣ លាននាក់អញ្ចឹងនៅសល់តែកុមារទេដែលមិនបានវ៉ាក់សាំងហើយមនុស្សពី១៥ ឆ្នាំឡើងទទួលបានវ៉ាក់ សាំងយើងមានប្រជាជនតែ ១៦ លាននាក់ ។ ដូចនេះយើងត្រូវការវ៉ាក់សាំងចំនួន ២៦ លានដូស យើងបានរៀបចំឃ្លាំងរូចហើយ , តែយើងត្រូវគិតគូរអំពីរថយន្តសម្រាប់ ដឹកជញ្ជូនវា់ក់សាំងទៅកាន់កន្លែងដែលត្រូវចាក់វ៉ាក់សាំង,ដូចនេះសិក្សាឲ្យវាចប់រួចធ្វើវាទៅអ្វីដែលត្រូវទិញ ។
ឥឡូវនេះក្រៅពីទុនរបស់រដ្ឋដែលយើងត្រៀម ១០០ទៅ២០០លានដុល្លារសម្រាប់ទិញវ៉ាក់សាំង និង ការចូលរួមរបស់សប្បុរសជនជាង ៤៨ លានដុល្លារយើងបានទទួលរួច មកហើយនៅថវិការដែលអាចប្រើប្រាស់បានក្នុងក្របខណ្ឌប្រយុទ្ធប្រឆាំងនិងកូវីដ១៩ និង ការស្ថារឡើងវិញនូវសេដ្ឋកិច្ចនោះមានធនាគារអភិវឌ្ឍន៍អាស៊ីមានចំនួន ២៥០ ដុល្លារអាមេរិកបានបញ្ចូលទៅក្នុងធនាគារជាតិរួចហើយ។ អង្គការJICA របស់ជប៉ុនមានចំនួនប្រមាណ ២៣៨ លានដុល្លារអាមេរិកកំពុងរៀបចំដកសាច់ប្រាក់មករក្សាទុក នៅធនគារជាតិកម្ពុជា និងទី៣ពី EDCS កូរ៉េខាងត្បូងទឹកប្រាក់ប្រមាណ៥០លានដុល្លារអាមេរិកបានដកសាច់ប្រាក់មករក្សាទុកក្នុងធនាគារជាតិរួចហើយ ។ ដូចនេះយើង មានសាច់ប្រាក់ចំនួន៥៣៨លានដុល្លារនៅក្នុងដៃរួចហើយនេះមិនទាន់រាប់បញ្ចូលថវិកាត្រៀមបម្រុងរបស់រាជរដ្ឋាភិបាលនោះទេ ។
ឥឡូវនេះវិធានការដែលត្រូវប្រកាន់យកតើត្រូវធ្វើអ្វីខ្លះ ? ខ្ញុំសូមផ្ដល់អនុសាសន៍ចំនួន៤ចំណុចទៅកាន់ស្ថាប័នពាក់ព័ន្ធដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលទៅក្នុងសហគមន៍សាជាថ្មីបន្ទាប់ពីព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា»៖
ទី១. ត្រូវតាមដានអ្នកនៅសេសសល់មិនទាន់ធ្វើតេស្តគ្រប់ចំនួនឬធ្វើចត្តាឡីស័កមិនទាន់គ្រប់ថ្ងៃឱ្យបានម៉ឺងម៉ាត់ ។ អាជ្ញាធរថ្នាក់ក្រោមជាតិត្រូវពិនិត្យកុំពឹងផ្អែកលើគ្រូពេទ្យ គ្រូពេទ្យហត់ណាស់ហើយ ។ត្រង់ចំណុចនេះត្រូវយកចិត្តទុកដាក់ចំពោះអ្នកដែលត្រូវធ្វើចត្តាឡីស័កពិសេសចំពោះគ្រូសារក្រីក្រហើយប្រសិនបើអ្នកមកធ្វើចត្តាឡីស័កនោះ ជាមេគ្រួសារទៀតនោះត្រូវបើកប្រាក់ឧបត្ថម្ភទៅមុនរយៈពេល១៥ថ្ងៃក្នុងមួយថ្ងៃ២ម៉ឺនរៀលកុំចាំបើកម្ដងមួយថ្ងៃៗ ។
២.ត្រូវអនុវត្ត៣ការពាររួមមាន៖១.ពាក់ម៉ាស់, ២.លាងដៃ, ៣.គម្លាតសុវត្ថិភាពសង្គមនិងគម្លាតសុវត្ថិភាពបុគ្គលដោយចាប់ពី១ម៉ែត្រកន្លះឡើងទៅឱ្យបានគ្រប់គ្នានៅគ្រប់ទី កន្លែងនិងអនុវត្តឱ្យបានគ្រប់គ្នា ។ ចំណុច៣ការពារនេះសំខាន់ខ្លាំងណាស់ដូច្នេះទើបអាចយកឈ្នះលើជំងឺកូវីដ-១៩បានដោយជោគជ័យ។
៣.ត្រូវបន្ដអនុវត្ត៣កុំរួមមាន៖១.កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូលនិងប្រើម៉ាស៊ីនត្រជាក់ច្រើនពេករកកន្លែងមានខ្យល់ចេញចូល, ២.កុំទៅកន្លែងមនុស្សច្រើនកុះ ករ,៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើមពេលជួបគ្នា អ្នកមានផ្តាសាយ ឬ សង្ស័យមានជំងឺកូវីដ-១៩ កុំចេញក្រៅឬកុំមកកន្លែងធ្វើការហើយត្រូវទាក់ ទងទៅគ្រូពេទ្យ ។
៤.នៅតាមកន្លែងលក់ដូរភោជនីយដ្ឋាន អាហារដ្ឋាន ផ្សារទំនើបនិងធនាគារត្រូវចាត់ឲ្យមានអ្នកនៅចាំត្រួតពិនិត្យកម្ដៅបើមិនមានម៉ាស់មិនឱ្យចូលនិងមានអាល់កុលឬជែល លាងដៃព្រមទាំងរៀបចំឲ្យមានការរក្សាគម្លាតសុវត្ថិភាពបុគ្គលលើសពី១ម៉ែត្រកន្លះឡើងទៅជាចាំបាច់។កុំឲ្យមានការអង្គុយប្រជ្រៀតគ្នានិងត្រូវមានការសម្អាតរក្សាអនាម័យ ល្អ នៅពេលអតិថិជនចេញពីតុ ចេញពីកន្លែងខ្លួន។
ចំណុចនេះសូមរំលឹកអភិបាលរាជធានី-ខេត្តទាំងអស់ត្រូវតាមមើលកន្លែងលក់ដូរ ភោជនីយដ្ឋាន អាហារដ្ឋាន ធនាគារ ផ្សារទំនើបជាដើមបើមិនត្រូវតាមស្ដង់ដារនិងការណែ នាំរបស់ក្រសួងទេគឺអភិបាលរាជធានី-ខេត្ត មានសិទ្ធិបិទអាជីវកម្មបណ្ដោះអាសន្នតែម្ដងដោយមិនចាំបាច់សួរយោបល់មកនាយករដ្ឋមន្ដ្រីឡើយខ្ញុំបានផ្តល់អំណាចឲ្យអស់ លោកហើយ ។ វិធានការណ៍ដែលត្រូវប្រកាន់យក៤យ៉ាងនេះជាប្រធានបទគន្លឹះដើម្បីទប់ទល់ជាមួយជំងឺកូវីដ-១៩ ដោយត្រូវចាត់ទុកខ្លួនយើងជាអ្នកខ្លាចព្រោះយើងខ្លាចទើបយើងឈ្នះកូវីដ ហើយប្រសិនបើយើងធ្វើជាអ្នកខ្លាំង ច្បាស់ជាចាញ់ជាក់ជាមិនខានឡើយ។
ការត្រៀមលក្ខណៈទុកជាមុនសម្រាប់ឆ្នាំ២០២១ខ្ញុំសូមដាក់ចេញអនុសាសន៍និងបទបញ្ជាចំនួន១៤ចំណុចដើម្បីឱ្យក្រសួងសុខាភិបាលនិងអាជ្ញាធរពាក់ព័ន្ធត្រៀមលក្ខណៈ សម្បត្តិឆ្លើយតបក្នុងការករណីមានការរីករាលដាលធ្ងន់ធ្ងរព្រោះយើងមានការឆ្លងជាសហគមន៍ហើយដូចនេះវាអាចមានការឆ្លងជាសហគមន៍ទ្រង់ទ្រាយធំគឺត្រូវសុខចិត្តគិត ថា «មាន»ប្រសើរជាងការគិតថា «មិនមាន» ដើម្បីបានត្រៀមលក្ខណៈសម្បត្តិក្នុងការដោះស្រាយជាមួយវា។អនុសាសន៍និង វិធានការទាំង១៤ចំណុចនោះរួមមាន៖
១.ត្រូវចេះរស់នៅធម្មតាតាមគន្លងថ្មីដោយប្រកាន់យកការកែប្រែឥរិយាបថអនាម័យស្អាតជានិច្ចនិងប្រកាន់វិធានការណ៍ទាំង៤ (ក.តាមដានអ្នកនៅសេសសល់មិនទាន់ធ្វើ តេស្តគ្រប់ចំនួនឬធ្វើចត្តាឡីស័កមិនទាន់គ្រប់ថ្ងៃឱ្យបានម៉ឺងម៉ាត់។ខ.ត្រូវអនុវត្ត៣ការពារ(១៖ពាក់ម៉ាស់,២៖លាងដៃ,៣៖ គម្លាតសុវត្ថិ ភាពសង្គមនិងគម្លាតសុវត្ថិភាពបុគ្គល ដោយចាប់ពី១ម៉ែត្រកន្លះឡើងទៅឱ្យបានគ្រប់គ្នានៅគ្រប់ទីកន្លែង)។គ.ត្រូវអនុវត្ត៣កុំ(១៖កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូលនិងប្រើម៉ាស៊ីនត្រជាក់ច្រើនពេករក កន្លែងមានខ្យល់ចេញចូល, ២៖ កុំទៅកន្លែងមនុស្សច្រើនកុះករ,៣៖កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ពេលជួបគ្នាអ្នកមានផ្តាសាយឬសង្ស័យមាន ជំងឺកូវីដ១៩កុំចេញក្រៅហើត្រូវទាក់ទងទៅគ្រូពេទ្យ)។ឃ៖នៅតាមកន្លែងលក់ដូរភោជនីយដ្ឋានអាហារដ្ឋានផ្សារទំនើបនិងធនាគារត្រូវត្រួតពិនិត្យបើគ្មានម៉ាស់មិនឱ្យចូលវ៉ាស់កម្តៅ និងរៀបចំកន្លែងអង្គុយរក្សាគម្លាតតាមបន្ទប់ទឹកត្រូវមានសាប៊ូលាងដៃ)។
២.ត្រូវត្រៀមលក្ខណៈដោយពង្រឹងសេវាសុខាភិបាលនៅតាមមូលដ្ឋាន ជាពិសេត្រូវត្រូវត្រៀមឲ្យមានទីកន្លែងសម្រាប់អ្នកអ្នកជំងឺកូវីដ១៩ ចៀសវាងការចម្លងរោគបន្តគ្នានិង បំពាក់សម្ភារៈបរិក្ខាជាពិសេសនៅកន្លែងសង្គ្រោះបន្ទាន់ជាចាំបាច់ ។ ខ្ញុំបានឲ្យបញ្ចេញឧបករណ៍ជំនួយផ្លូវដង្ហើម និង តាមដានសញ្ញាជីវិត គ្រាន់តែមន្ទីរពេទ្យរុស្ស៊ីបន្ថែម ឧបករណ៍ជំនួយផ្លូវដង្ហើមន៣០ គ្រឿង និង ម៉ាស៊ីនតាមដានសញ្ញាជីវិត ៥០ គ្រឿង និងចែកទៅតាមខេត្តនិងមន្ទីរពេទ្យនានា ដូចនេះក្រសួងសុខាភិបាលត្រូវបញ្ជាទិញមក ទៀត លុយយើងមានចំណាយយលុយវាមិនអាក្រក់ជាការចំណាយជីវិតទេ។ បញ្ជាទិញ១០០ ឬ ២០០ គ្រឿងមកទៀត ។
៣.ពង្រឹងការតាមដានរុករកអ្នកជំងឺកូវីដ១៩ ដោយប្រើប្រាស់ប្រព័ន្ធសុខាភិបាលនៅតាមសហគមន៍ដូចជាមណ្ឌលសុខភាពដែលមានប្រជាពលរដ្ឋប្រហែលលើសពី៧០% ទៅប្រើប្រាស់សេវានៅទីនោះដើម្បីទប់ស្កាត់ការចម្លងចូលក្នុងសហគមន៍ដោយយើងមិនបានដឹងដែលជាបច្ច័យអាក្រក់សម្រាប់ប្រទេសជាតិដោយសារការរាតត្បាតធំធេង និងបង្កមហន្តរាយដល់សេដ្ឋកិច្ចហើយក៏ត្រូវសហការជាមួយគ្លីនិកនិងមន្ទីរពេទ្យឯកជនផងដែរ ។ ព្រោះប្រជាពលរដ្ឋខ្លះគាត់មានលុយគាត់ស្វែងរកសេវាឯកជន ដូចនេះបើ មើលឃើញអាការៈអ្នកជំងឺបែបនេះត្រូវណែនាំឬសុំកិច្ចសហការបញ្ជូនមកមន្ទីរពេទ្យរដ្ឋ ។
៤.បណ្តុះបណ្ដាលសមត្ថភាពក្រុមគ្រូពេទ្យបន្ថែមទៀតដើម្បីពង្រឹងសមត្ថភាពលើការពិនិត្យនិងការព្យាបាល ។ ផ្តល់លទ្ធភាពឲ្យផ្តល់ក្របខណ្ឌឲ្យពេទ្យបន្ថែមទៀតសម្រាប់ ប្រយុទ្ធប្រឆាំងកូវីដ ។ ដូចនេះសូមពិភាក្សាគ្នាផ្តល់ក្របខណ្ឌគ្រូពេទ្យបន្ថែម តាមរយៈការប្រឡង ឬ ក្រុមគ្រូពេទ្យដែលកំពុងជាប់កិច្ចសន្យា ឬ ក៏ក្រុមគ្រូពេទ្យដែលកំពុង ប្រយុទ្ធប្រឆាំងកូវីដ១៩ យកមកសម្រាប់មុខសញ្ញានេះតែម្តង និង ខិតខំបណ្តុះបណ្តាលគ្រូពេទ្យដែលមានស្រាប់ក្នុងការប្រយុទ្ធប្រឆាំងកូវីដ១៩ ។ ដូចនេះលក្ខខណ្ឌនៃការ ជ្រើសរើសគ្រូពេទ្យគឺដើម្បីបំរើឲ្យមុខសញ្ញាប្រឆាំងកូវីដ១៩ មិនមែនជ្រើសរើសដើម្បីតែមានក្របខណ្ឌនោះទេ ។
៥.ពិនិត្យលទ្ធភាពពង្រីកមន្ទីរពិសោធន៍ទាំងនៅភ្នំពេញ សៀមរាប ព្រះសីហនុ បាត់ដំបង ព្រោះបើពឹងពាក់តែវិទ្យាស្ថានប៉ាស្ទ័រមួយគត់គឺអាចជួបការលំបាកព្រោះវាហួស កម្លាំងក្នុងការធ្វើតេស្តដែលអាចធ្វើឱ្យយឺតយ៉ាវក្នុងការធ្វើអន្តរាគមន៍ឲ្យបានលឿន ។ ខ្ញុំសូមកោតសរសើរនិងអរគុណជាពិសេសវិទ្យាស្ថានប៉ាស្ទ័រដែលបានខិតខំធ្វើការងារ ទាំងអស់ ជាដៃគូដ៏ល្អកំពុងរួមដៃជាមួយកម្ពុជាប្រយុទ្ធប្រឆាំងជំងឺដ៏កាចសាហាវនេះទាំង CDCរបស់សហរដ្ឋអាមេរិក អង្គការយូណេសេស ,អង្គការសុខភាពពិភពលោក ។ សៀមរាបបានដើរហើយ បាត់ដំបង និង ព្រះសីហនុ កំពុងដំណើរការសាងសង់ នៅតែរាជធានីភ្នំពេញដែលត្រូវពង្រីកបន្ថែមដើម្បីជួយដល់វិទ្យាស្ថានប៉ាស្ទ័រ ។ នៅភ្នំពេញ មិនខ្វះអគារទេ ។
៦.ផ្គត់ផ្គង់សំភារៈបរិក្ខាពេទ្យ ឲ្យបានគ្រប់គ្រាន់ជាពិសេសម៉ាស និង ខោអាវការពារ ស្បែកជើង ឲ្យបានទៅគ្រប់មន្ទីរពេទ្យដែលបានជួយរុករកអ្នកជំងឺកូវីដ១៩ដែលពួកគាត់ មានហានិ ភ័យខ្ពស់ដោយសារជួបអ្នកជំងឺរាល់ថ្ងៃ មុននឹងដឹងថា អ្នកជំងឺមានកូវីដ១៩ ឬមិនមាននោះ ។ ដាច់ខាតមិនឲ្យមានការខ្វះឧបករណ៍សម្ភារៈពេទ្យសម្រាប់គ្រូពេទ្យ នោះទេ។ ខោអាវពេទ្យយើងផលិតនៅក្នុងស្រុករបស់យើង ទើបយើងមានលទ្ធភាពផ្តល់ជូនមិត្តភក្តិរបស់ ។
៧.ប្រព័ន្ធបញ្ជូនជំងឺត្រូវចាត់ចែងនិងមានសុវត្ថិភាពហើយត្រូវតែមានរថយន្តសង្គ្រោះសមរម្យសម្រាប់ដឹកអ្នកជំងឺ និងមានក្រុមគ្រូពេទ្យ ជាពិសេសត្រូវដឹងថាការបញ្ជូនចេញ- ចូលនោះត្រូវធ្វើយ៉ាងណាកុំឲ្យមានការចម្លងបន្តគ្នា ។ នៅក្នុងជំនួយរបស់ជប៉ុនក៏មានការរាប់បញ្ចូលការទិញសម្ភារៈពេទ្យនេះផងដែរដូចនេះត្រូវទិញរថយន្តសង្គ្រោះបន្ទាន់ បន្ថែមទៀត។
៨.ត្រូវពង្រីកក្រុមការងារឆ្លើយតបបន្ទាន់បន្ថែមទៀត ។ ក្រុមនេះត្រូវតែពង្រីកបន្ថែមកន្លងមកយើងបានចាត់ទុកថាគ្រប់ ក៏ប៉ុន្តែនៅពេលសភាពការណ៍កើតឡើងយើងឃើញ ថាមិនគ្រប់ ដោយយកចេញពីក្នុងចំណោមគ្រូពេទ្យឬក៏បង្កើនក្របខណ្ឌបន្ថែម ។ព្រោះយើងត្រូវតែមានគ្រូពេទ្យដើម្បីជំនួស មិនអាចប្រើតែគ្រូពេទ្យដដែលរាល់ថ្ងៃដែលអាច ឲ្យពួកគាត់អាចដួលដោយមិនដឹងខ្លួន ។
៩.ត្រូវមានក្រុមគ្រូពេទ្យព្យាបាលដោយចែកចេញជាក្រុមៗនៅតាមមន្ទីរពេទ្យនីមួយៗហើយត្រៀមលក្ខណៈផ្តល់សេវាព្យាបាលនៅកន្លែងផង ។ បើមានការចាំបាច់ត្រូវចល័ត ទៅកន្លែងណាដែលមានការរាតត្បាតច្រើន ។ អញ្ចឹងទេដោយមានបទពិសោធន៍របស់មន្ទីរពេទ្យរុស្ស៊ីយើងគួរបន្ថែមក្របខណ្ឌឲ្យមន្ទីរពេទ្យរុស្ស៊ី ។ ប៉ុន្តែរដ្ឋមន្ត្រីត្រូវមានការ
ត្រូវមានការទទួលខុសត្រូវចំពោះមុខនាយករដ្ឋមន្ត្រី និង មុខសភា ។
១០.ត្រៀមកន្លែងធ្វើច័ត្តាឡីស័កនិងអ្នកគ្រប់គ្រងអ្នកធ្វើចត្តាឡីស័ក ឲ្យបានហ្មត់ចត់ តាំងពីកន្លែងហូបអាហារនិងរបស់របរប្រើប្រាស់ចាំបាច់ផ្ទាល់ខ្លួននិងត្រូវមានអ្នកយាម ឲ្យត្រឹមត្រូវបំផុត។ បើគាត់ជាមេគ្រួសារត្រូវចិញ្ចឹមគាត់នៅកន្លែងចត្តាឡីស័ក និង ត្រូវចញ្ចឹញគ្រួសារគាត់ផងដែរលុយបានផ្តល់ឲ្យហើយវាសំខាន់នៅលើអស់លោកជាចៅ ហ្វាយខេត្តត្រូវធ្វើតែប៉ុណ្ណោះ ។
១១.ជំរុញការចូលរួមរបស់សហគមន៍ជាពិសេសស្ត្រីនៅតាមផ្ទះឲ្យចេះការពារសុខភាពគ្រួសារផ្ទាល់ខ្លួនជួយផ្ដល់ព័ត៌មានប្រសិនបើមានអ្នកចំណូលថ្មីមិនបានធ្វើចត្តាឡីស័ក ។អញ្ចឹងស្ត្រីរបស់យើងដើរតួជាមេគ្រួសារ មើលថែទាំគ្រួសារកុំឲ្យឆ្លងកូវីដ ,ក្នុងនោះនៅតាមមូលដ្ឋានក៏មានប្រជាការពារ ដែលជួយផ្តល់ព័ត៌មានពាក់ព័ន្ធអ្នកចំណូលថ្មីមក ដោយ មិនបានធ្វើចត្តាឡិស័ក ។
១២.អាជ្ញាធរមូលដ្ឋានភូមិ-ឃុំត្រូវចូលរួមចំណែកក្នុងការអប់រំសុខភាពប្រជាជននៅតាមតំបន់កាន់កាប់របស់ខ្លួនឲ្យបានជាប់ជាប្រចាំដើម្បីការចូលរួមទប់ស្កាត់ការចម្លងក្នុង សហគមន៍របស់ខ្លួន ។ ត្រូវយកបទពិសោធន៍ខែមេសាដែលជាបទពិសោធន៍ជោគជ័យព្រោះប្រជាជនយើងឆាប់ខ្លាចតែក៏ឆាប់បាត់ខ្លាចដែរ ។ ពេលនោះមានទាំងម៉ូតូ កង់ រឺម៉ក ដាក់មេក្រូតាមភូមិផ្សព្ធផ្សាយអំពីកូវីដ១៩ ។
១៣.បង្កើតឬពង្រឹងប្រព័ន្ធតាមដានអ្នកប៉ះពាល់និងប្រព័ន្ធរាយការណ៍ជំងឺឲ្យបានទូលំទូលាយបន្ថែមទៀតដែលជាជំនួយក្នុងការផ្ដល់ព័ត៌មានឲ្យបានលឿន និង ឆាប់រហ័ស ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ។ ខ្ញុំនៅតែរក្សាជំហ ១៤ ថ្ងៃមិនអាចមក២ ថ្ងៃនោះទេ ។
១៤.លើកទឹកចិត្តឲ្យមានតម្លាភាពនិងភាពស្មោះត្រង់ ក្នុងការបង្ហាញខ្លួនដើម្បីចាត់វិធានការបន្ទាន់ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ បានលឿន។អំពាវនាវប្រជាពលរដ្ឋទាំងអស់ មានភាពស្មោះត្រង់ និង បង្ហាញខ្លួន ។ សូមអំពាវនាវប្រជាពលរដ្ឋកុំមានការរើសអើងចំពោះអ្នកដែលមានវិជ្ជមានកូវីដ១៩ ។
បញ្ហាពាក់ទាក់ទិននឹងជាមួយនូវកម្មវិធីផ្ដល់សាច់ប្រាក់ជួយដល់គ្រួសារក្រីក្រដែលជាបញ្ហាដ៏សំខាន់សម្តេចតេជោហ៊ុនសែនបានឲ្យដឹងថា៖កម្មវិធីផ្ដល់សាច់ប្រាក់ជូនគ្រួសារ ក្រីក្រនៅជុំទី ៣ នឹងត្រូវបញ្ចប់នៅថ្ងៃទី៣១ធ្នូ ២០២០ ។ ដូច្នេះដោយមើលឃើញថាសភាពការណ៍មិនទាន់ធូរស្រាលទេក្នុងនាមរាជរដ្ឋាភិបាលសម្រេចប្រកាសចេញដោយ ផ្ដល់ជំនួយជាសាច់ប្រាក់ជូនប្រជាជនក្រីក្រនៅជុំទី ៤ សម្រាប់រយៈពេលបីខែទៅទៀតគឺខែមករាខែកុម្ភៈនិងខែមីនាឆ្នាំ ២០២១ ។ សម្តេចបានឲ្យដឹងថាសរុបពីការចំណាយ ជួយដល់ជនក្រីក្រតាំងពីចាប់ផ្តើមរហូតមកដល់ជុំទី៣ នេះគឺចំណាយអស់ ៦៧៤ ពាន់លានរៀលស្មើនិងប្រមាណ ១៦០លានដុល្លារអាមេរិក។ ហើយរាជរដ្ឋាភិបាលក៏បាន ត្រៀមបំរុងថវិកាប្រមាណ ២០០ លានដុល្លារសម្រាប់បើកផ្តល់ជូនជនក្រីក្រ ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចឲ្យសិស្សថ្នាក់ទី ១២ឆ្នាំសិក្សា២០១៩-២០២០ ជាប់សញ្ញាបត្របាក់ឌុតទាំងអស់តែម្តងដោយមិនចាំបាច់ប្រឡង និង ការវិនិច្ឆ័យទៅ លើលទ្ធផលនៃការប្រឡងឆមាសនោះទេ ។
សម្ដេចតេជោបន្តថា៖សម្តេចមិនអនុញ្ញាតឲ្យប្រឡងបាក់ឌុបនៅថ្ងៃទី ១១ ខែមករា ២០២១ខាងមុខនេះទេ ។ តាមសំណើររបស់ក្រសួងអប់រំសម្ដេចថានៅសល់តែជម្រើសទី៣ ដោយជំនួសវិញនូវការវាយតម្លៃលើលទ្ធផលនៃការប្រឡង ឆមាសរបស់បេក្ខជនម្នាក់ៗដើម្បីកំណត់ការជាប់ឬធ្លាក់ ។តែចំណុចនេះសម្ដេចតេជោ ហ៊ុន សែន បានបន្ត ថាប្រ រហែលជាអស់លោកត្រូវបង្កើតបញ្ហាហើយថាតើអ្នករងគ្រោះគឺអ្នកណា? អ្នករងគ្រោះគឺគ្រូបង្រៀនដែលជាអ្នកដាក់ពិន្ទុឱ្យនោះ។សម្ដេចតេជោ ហ៊ុន សែន បន្តថាឆ្នាំសិក្សា២០១៩-២០២០ បាក់ឌុប (Bac II) ឱ្យជាប់ទាំងអស់គឺឆាប់ ចប់ហើយក្មេងៗគឺប្រឹងរៀនដើម្បីចាប់ផ្ដើមទៅរកការចុះឈ្មោះចូលរៀនមហាវិទ្យាល័យ ៕