ដោយៈ ជាសីហៈ/ភ្នំពេញៈ លោកស្រី ជា សេរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជាបានលើកឡើងពីបច្ចុប្បន្នភាពនៃវិស័យហិរញ្ញវត្ថុកម្ពុជា នាឆ្នាំ ២០២០ ។
ថ្លែងនៅក្នុងបទបង្ហាញដែលមានរយៈពេល ប្រមាណជាជាង ២០ នាទី ក្នុងកម្មវិធីបច្ចេកវិទ្យាហិរញ្ញវត្ថុពិភពលោក ឆ្នាំ២០២០ ក្រោមប្រធានបទស្តីពី ប្រព័ន្ធទូទាត់កន្លោង៖ បាគង លោកស្រីបានឲ្យដឹងថា មកដល់ពេលនេះ កម្ពុជាមាន ធនាគារពាណិជ្ជសរុប ប្រមាណជា ៥២ ធនាគារឯកទេសចំនយន ១៤ ស្ថាប័នមីក្រូហិរញ្ញវត្ថុចំនួន ៧៥ កន្លែងដូរលុយ២.៨៨៩ កន្លែង ស្ថាប័នមីក្រូហិរញ្ញវត្ថុដែលអាចទទួលប្រាក់បញ្ញើចំនួន ៦ ។ល៕