ដំណឹង​ល្អ​! មិនមាន​ករណី​វិជ្ជមាន​កូ​វីដ​-១៩​ថ្មី និង​មាន​អ្នកជា​សះស្បើយ​០៧​នាក់​

 

ដោយៈ​វិវឌ្ឍន៍​/​ភ្នំពេញៈ តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល ទាក់ទិន​នឹង​ជម្ងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា បានឱ្យដឹងថា គិត​ត្រឹម​ម៉ោង​៧​ព្រឹក​នេះ​មិនមាន​ករណី​វិជ្ជមាន​ថ្មី​ទេ និង​មាន​អ្នកជា​សះស្បើយ​០៧​នាក់​។​

​ករណី​ជាសះស្បើយ​ចំនួន​០៧​នាក់ មាន​ដូចខាងក្រោម​នេះ ៖
១. ករណី​ជាសះស្បើយ ចំនួន ០៥ នាក់ ដែលជា​អ្នកពាក់ព័ន្ធ​ទៅនឹង ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា មាន​៖

-​កុមារា​ជនជាតិខ្មែរ អាយុ ១២​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​បុរី​ប៉េង​ហួត ផ្លូវ ៦០​ម៉ែត្រ រាជធានី ភ្នំពេញ ជា​កូនប្រុស​ស្ត្រី​អាយុ ៣៦​ឆ្នាំ និង​ជា​ចៅប្រុស​របស់លោក​អគ្គនាយក​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ ។

-​បុរស​ជនជាតិខ្មែរ អាយុ ៣៦​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​បុរី​ប៉េង​ហួត ផ្លូវ ៦០​ម៉ែត្រ រាជធានី​ភ្នំពេញ ជា​អ្នកបើកបរ​ឲ្យ​អគ្គនាយក​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ

-​បុរស​ជនជាតិខ្មែរ អាយុ ៣០​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ជា​ជំនួយការ​របស់​អគ្គនាយក​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ​។

– ស្ត្រីជន​ជាតិខ្មែរ អាយុ ៣៦​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ដែលមាន​ស្វាមី​ជា​អនុប្រធាននាយកដ្ឋាន​ព​ន្ធ​នាគារ​នៃ​ក្រសួងមហាផ្ទៃ ។

– បុរស​ជនជាតិខ្មែរ អាយុ ២២​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ជា​បុគ្គលិក​ហាង Pedro ផ្លូវ​ព្រះសីហនុ​។​

​សូម​កត់សម្គាល់ថា​៖ បុគ្គល​ទាំង​ប្រាំ​នាក់​ខាងលើ ត្រូវបាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួល បាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ចំនួន ០២​ដង និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ​។​

២. ករណី​ជាសះស្បើយ​ចំនួន ០២​នាក់ ដែលជា​អ្នក​មិន​ពាក់ព័ន្ធ​ទៅនឹង ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា មាន​៖

– ស្ត្រីជន​ជាតិខ្មែរ​អាមេរិក​កាំ​ង អាយុ ៦២​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ បានធ្វើ​ដំណើរ​មកពី​ស​ហ​រដ្ឋ​អាមេរិក​បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង មកដល់​កម្ពុជា នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ ត្រូវបាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត អវិជ្ជមាន វីរុស​កូ​វីដ​-១៩ ចំនួន ០២​ដង និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ​។

-​បុរស​ជនជាតិ​អាមេរិកកាំង អាយុ ៤២​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ជា​អ្នកដំណើរ​មកពី​ប្រទេស​ចិន តាម​ជើងហោះហើរ មកដល់​កម្ពុជា នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០ ត្រូវបាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​ក្ខ​វីដ​០២​ដង និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular