ប្រែសម្រួលៈវាសនា/បាងកក៖គណបក្សភឿថៃ ដែលជាបក្សប្រឆាំងធំបំផុតបានបដិសេធថា អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត មិនបានប្រើឥទ្ធិពលមកលើគណបក្សទេ នៅពេលសកម្មជន ស្រ៊ីស៊ូវ៉ាន ហ្សាន់យ៉ា គ្រោងនឹងស្នើសុំគណៈកម្មាធិការរៀបចំការបោះឆ្នោតអោយពិនិត្យមើលបញ្ហានេះ។
បើសិនជាត្រូវបានបញ្ជាក់ថាជាការពិត គណបក្សនេះប្រឈមនឹងការការរំលាយចោលដោយសារវារំលោភច្បាប់គណបក្សនយោបាយ។
ចំណាត់ការនេះកើតឡើងបន្ទាប់ពីលោកថាក់ស៊ីនដែលកំពុងរស់នៅដោយការនិរទេសខ្លួននៅបរទេស បានសរសេរលិខិតស្នើសុំអោយអ្នកបោះឆ្នោតនៅឈៀងម៉ៃ គាំទ្រ បេក្ខជនបក្សភឿថៃ លោកភីឆៃលឺតពង់ហ្កាឌីសន ក្នុងការបោះឆ្នោតរើសប្រធានក្រុមប្រឹក្សាខេត្តកាលពីថ្ងៃ២០ធ្នូ។
លោក ស្រ៊ីស៊ូវ៉ាន អគ្គលេខានៃសមាគមគាំពាររដ្ឋធម្មនុញ្ញថៃ បាននិយាយកាលពីថ្ងៃអង្គារថា នៅថ្ងៃពុធទី១៦ធ្នូលោកនឹងស្នើអោយគណៈកម្មាធិការរៀបចំការបោះឆ្នោតស៊ើបអង្កេតថាតើភឿថៃបានអនុញ្ញាតអោយថាក់ស៊ីន ដែលមិនជាសមាជិកបក្សធ្វើដូច្នេះឬអត់ ។
បើសិនជាអង្គការបោះឆ្នោតនេះរកឃើញដូចការចោទប្រកាន់ ករណីនេះនឹងត្រូវបញ្ជូនទៅតុលាការធម្មនុញ្ញ ដើម្បីសំរេចថាត្រូវរំលាយបក្សប្រឆាំងថៃនេះឬអត់។
ទោះជាយ៉ាងណា អនុប្រធានបក្សលោក ជូសាក់ ស៊ីរីនីល បានច្រានចោលការអះអាងដែលថា គណបក្សនៅក្រោយឥទ្ធិពលរបស់ថាក់ស៊ីន។លោកថា ច្បាប់ស្តីពីក្រុមប្រឹក្សាខេត្តអនុញ្ញាតអោយអោយអ្នកខាងក្រៅជួយយុទ្ធនាការបោះឆ្នោត៕
ពួកអ្នកគាំទ្រក្រុមអាវក្រហមថៃ ធ្វើពិធីខួបកំណើតជូនលោកថាក់ស៊ីន នៅផ្សារមួយក្រុងក្រុងបាងកកកាលពីឆ្នាំ២០១៦