ដោយ: មុនីរ័ត្ន / ភ្នំពេញ: បើយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅឆ្នាំ២០២០ គ្រោះអគ្គិភ័យនៅក្នុងរាជធានីភ្នំពេញបានកើតឡើងសរុបចំនួន ១១៧លើក បណ្តាលឱ្យស្លាប់មនុស្សចំនួន ០៦នាក់ រងរបួស១៤នាក់ និងរងខូចខាត់បាត់បង់ទ្រព្យសម្បត្តិជាច្រើន។
អគ្គិភ័យនៅឆ្នាំ២០២០ បើប្រៀបធៀបឆ្នាំ២០១៩ កើតឡើងចំនួន ៩២លើក គឺកើនឡើង ២៥លើក កើនមនុស្សស្លាប់ ០៥នាក់ និងថយអ្នករងបួស៧នាក់។ មូលហេតុអគ្គិភ័យនេះបង្កឡើងដោយការធ្វេសប្រហែស២២លើក, ការឆ្លងចរន្តអគ្គិសនី ៨១លើក, ផ្ទុះធុងហ្គាស០៧លើក, ផ្សាដំបូលធ្លាក់ផ្កាភ្លើង០៣លើក, ប្រតិកម្មសារធាតុឆេះចំនួន០៣លើក, និងគ្រោះថ្នាក់ចរាចរណ៍បង្កអគ្គិភ័យ០១លើក៕