ដោយ:សុខុម/ស្ទឹងត្រែងៈអគ្គិភ័យមួយបានកើតឡើងកាលពីម៉ោង៤រសៀលថ្ងៃទី១៦ ខែធ្នូស្ថិតក្នុងភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែងបណ្ដាលឲ្យឆេះផ្ទះមួយខ្នងទំហំ ១០គុណនឹង១០ម៉ែត្រ សង់អំពីឈើប្រក់ស័ង្កសី សង់ផ្ទាល់ដីឆេះខ្ទេចនៅសល់តែផេះដោយសារតែកូនបង្កើតរបស់ខ្លួនដុត។
ម្ចាស់ផ្ទះឈ្មោះ ម៉ាឡាំ អាយុ ៦៦ ឆ្នាំ និង ប្រពន្ធឈ្មោះ អឿន ស្រីមុំ អាយុ ៣៩ ឆ្នាំ ។អ្នកដុតផ្ទះគឺជាកូនប្រុសឈ្មោះ ចៅ ឡេងសេង អាយុ ៣៥ ឆ្នាំ ។។កូននេះមានសតិមិនគ្រប់បែកថ្នាំ។ នៅពេលនោះឪពុកម្ដាយមិនបាននៅផ្ទះទេនៅតែកូនម្នាក់ឯងក៏កើតហេតុការណ៍នេះឡើង៕សរន