Home ព័ត៌មានជាតិ សង្គម ក្រសួងសុខាភិប...

ក្រសួងសុខាភិបាល អំពាវនាវ​ដល់​អ្នក ធ្លាប់បាន​ចូល​ហាង Hidden Coffee មក​ធ្វើតេស្ត​កូ​វីដ ១៩

​ដោយៈ សុផល / ភ្នំពេញៈ ក្រសួងសុខាភិបាល បាន​អំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ធ្លាប់បាន​ចូល ទៅ​ហាង​កាហ្វេ Hidden Coffee មក​ធ្វើតេស្ត​កូ​វីដ ១៩ ដោយសារ​មាន​បុរស ជា​អ្នកជំងឺ​កូ​វីដ​-១៩​ម្នាក់ (​មុនពេល​រកឃើញ មាន​វីរុស​កូ​វីដ​-១៩) ធ្លាប់ បាន​ទៅ​អង្គុយ​ពិសា​កាហ្វេ នៅ​ហាង​នោះ នៅវេលា​ម៉ោង ១៥:៣០ នាទី នា​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០២០​។​

​ហាង​កាហ្វេ Hidden Coffee មាន​ទីតាំង​នៅផ្ទះ​លេខ ១២៥ ផ្លូវ ២០០២ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​ក្រសួងសុខាភិបាល បានបញ្ជាក់​ថាៈ អ្នក​ដែល​ពាក់ព័ន្ធ សូម​អញ្ជើញ​ទៅធ្វើ​តេស្ត ដោយ​មិន​គិតថ្លៃ នៅ​វិទ្យាស្ថាន​ជាតិ សុខភាព​សាធារណៈ រៀងរាល់​ម៉ោង​ធ្វើការ និង​សូម​លោកអ្នក ធ្វើ​ច​ត្តា​ឡី​ស័ក នៅតាម ផ្ទះ​របស់ខ្លួន ឲ្យ​បាន​គ្រប់​ចំនួន ១៤ ថ្ងៃ តាម​ការណែនាំ​របស់ ក្រសួងសុខាភិបាល ហើយ​ត្រូវ​តាមដាន​សុខ
​ភាព​ផ្ទាល់ខ្លួន ឲ្យ​បាន​ហ្មត់ចត់ ជាទីបំផុត​៕/V​

ក្រសួងសុខាភិបាល អំពាវនាវ​ដល់​អ្នក ធ្លាប់បាន​ចូល​ហាង Hidden Coffee មក​ធ្វើតេស្ត​កូ​វីដ ១៩

ក្រសួងសុខាភិបាល អំពាវនាវ​ដល់​អ្នក ធ្លាប់បាន​ចូល​ហាង Hidden Coffee មក​ធ្វើតេស្ត​កូ​វីដ ១៩

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular