Home ព័ត៌មានអន្តរជាតិ កាណាដា​ចុះ​កិ...

កាណាដា​ចុះ​កិច្ចព្រមព្រៀង​ដើម្បី​ពន្លឿ​ន​ការដឹកជញ្ជូន​វ៉ាក់សាំង​កូវី​ដ​១៩​របស់​ក្រុមហ៊ុន Moderna ចំ​ពេល​កំពុង​ផ្ទុះ​រលក​ទី​ពីរ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​អូត​តា​វ៉ា ៖ ប្រទេស​កាណាដា​កាលពី​ថ្ងៃ​អង្គារ (១៥ ធ្នូ​) បាន​ប្រកាស​ពី​កិច្ចព្រមព្រៀង​ដើម្បី​ឆាប់​ទទួល​វ៉ាក់សាំង​កូវី​ដ​១៩ របស់​ក្រុមហ៊ុន Moderna​ចំ​ពេល​កំពុង​មាន​ករណី​ឆ្លង​ថ្មី​​ៗ​ជាច្រើន ដែល​បង្ខំ​ឱ្យ​មាន​ការ​រឹតត្បិត​ផ្នែក​សុខភាព​ជា​ថ្មី​នៅ​ទូទាំង​ប្រទេស​។​

​លោកនាយក​រដ្ឋមន្ត្រី​ចា​ស្ទីន ទ្រុយ​ដូ និយាយ​នៅក្នុង​សន្និសីទកាសែត​មួយ​ថា “​ពេល​នេះ​កាណាដា​បាន​ធ្វើ​កិច្ចសន្យា​ដើម្បី​ទទួល​វ៉ាក់សាំង​កូវី​ដ​១៩​រហូតដល់​ទៅ ១៦៨.០០០ ដូសពី​ក្រុមហ៊ុន Moderna នៅ​មុន​ដំណាច់​ខែ​ធ្នូ ដោយ​រង់ចាំ​ការយល់ព្រម​ពី​អាជ្ញាធរ​សុខភាព​កាណាដា​”​។​

​កាលពីដើម​ខែ​នេះ កាណាដា​បានទទួល​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Pfizer-BioNTech ដែល​ទទួលបាន​ការយល់ព្រម​ពី​និយតករ​កាលពីស​ប្តា​ហ៍មុន​។ មុន​ពេល​កិច្ចព្រមព្រៀង​ទាំងនេះ ការដឹកជញ្ជូន​ជុំ​​ដំបូង​ត្រូវ​គេ​រំពឹង​កើតឡើង​នៅ​ដើម​ឆ្នាំ​ក្រោយ​ឯណោះ​។​

​លោក​បាន​បន្ថែមថា “​ឥឡូវ​នេះ​យើង​សូមបញ្ជាក់​ថា នៅ​សប្តាហ៍​ក្រោយ​យើង​នឹង​ទទួលបាន​វ៉ាក់សាំង​កូវី​ដ​១៩​ពី​ក្រុមហ៊ុន Pfizer ចំនួន ២០០.០០០ ដូស ដែល​បាន​បញ្ជា​ទិញ​ទុក​ជាមុន​”​។​

​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Moderna កំពុង​ត្រូវបាន​ត្រួតពិនិត្យ​ដោយ​និយតករ​ឱសថ​របស់​កាណាដា ហើយ​លោក​ទ្រុយ​ដូ​និយាយថា ការអនុម័ត​របស់​អាជ្ញាធ​រ​អាចនឹង​កើត​ឡើង​នៅ​ដើម​សប្តាហ៍​ក្រោយ​៕

​វ៉ាក់សាំង​របស់ Moderna រំពឹង​ទទួលបាន​ការអនុញ្ញាត​ពី​និយតករ​កាណាដា​នៅ​សប្តាហ៍​ក្រោយ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular