ដោយៈ គ្រញូង / បាត់ដំបងៈ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាល ខេត្តបាត់ដំបង បានដាក់បទបញ្ជាថាៈ “មន្ត្រីនគរបាលគ្រប់រូប ត្រូវចាត់ទុកក្តីបារម្ភ របស់ប្រជាពលរដ្ឋ ជាភារកិច្ចរបស់នគរបាល” ។ លោកបានដាក់បទបញ្ជាបែបនេះ នៅរសៀល ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំ នៅស្នងការដ្ឋានខេត្ត ពាក់ព័ន្ធនឹងគណនី ហ្វេសប៊ុក ឈ្មោះ Roeurt Radeth បានបង្ហោះពីករណីក្រុមចោរ ក្រវែលផ្ទះប្រជាពលរដ្ឋ ជាញឹកញាប់នោះ។
ក្នុងកិច្ចប្រជុំនោះ លោកស្នងការ នគរបាលខេត្ត បានបញ្ជាឱ្យនគរបាល ស្រុកថ្មគោល ចុះទៅដល់ចំណុចលំនៅដ្ឋាន របស់ម្ចាស់គណនី ខាងលើ ដើម្បីស្វែងរកការពិត និងចាត់វិធានការ ស្រាវជ្រាវជាបន្ទាន់ ជុំវិញករណីលើកឡើង ខាងលើនេះ។
លោកស្នងការ បានជម្រាបជូនសាធារណជន ពិសេសម្ចាស់គណនីខាងលើ មេត្តាជ្រាប និងសូមចូលរួមសហការ ជាមួយសមត្ថកិច្ចនគរបាល ដោយភាតរភាពបំផុត៕/V
លោកស្នងការខេត្ត មានមតិណែនាំ មន្ត្រីនគរបាល ស្រុកថ្មគោល ចុះពិនិត្យតាមផ្ទះប្រជាពលរដ្ឋ
លោកស្នងការខេត្ត មានមតិណែនាំ មន្ត្រីនគរបាល ស្រុកថ្មគោល ចុះពិនិត្យតាមផ្ទះប្រជាពលរដ្ឋ
លោកស្នងការខេត្ត មានមតិណែនាំ មន្ត្រីនគរបាល ស្រុកថ្មគោល ចុះពិនិត្យតាមផ្ទះប្រជាពលរដ្ឋ