ដោយៈជា សីហៈ/ភ្នំពេញៈ អាជ្ញាធរមីនកម្ពុជា បានអះអាងថា កាលពីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ លោក ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាត្តឲ្យលោក ជេន ស្កាហ្សីហ្គីណូ ( Jan Scazighino) ភារធារីថ្មីប្រចាំការិយាល័យស្ថានទូតកាណាដា នៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលលោកត្រូវ មកបំពេញបេសកកម្មការទូតនៅកម្ពុជា។
រហូតមកដល់ពេលនេះ កាណាដា ត្រូវបានគេដឹងថា គឺជាប្រទេសដែលបានគាំទ្រសកម្មភាព បោសសំអាតមីន និង គ្រាប់មិនទាន់ផ្ទុះមួយដ៏ចំបងនៅក្នុងប្រទេសកម្ពុជា ៕PC