Home ព័ត៌មានជាតិ សន្តិសុខ បើក​ម៉ូតូ​ទៅប...

បើក​ម៉ូតូ​ទៅបុក​ម៉ូតូ ចត​នៅ​ចិញ្ចើមផ្លូវ ដួល​បោក​ក្បាល​ស្លាប់​

ដោយៈ គូលែន​/​សៀមរាបៈ ស្ត្រី​ម្នាក់ បាន​ដួល​បោក​ក្បាល ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង កើតហេតុ បន្ទាប់ពី​ស្ត្រី​រូបនោះ បាន​បើក​ក្នុង​ល្បឿន​លឿន ហើយ​ខ្វះ​ការប្រុងប្រយ័ត្ន បាន​ទៅបុក​ម៉ូតូ​មួយគ្រឿង​ទៀត ដែល​ចត​នៅលើ​ចិញ្ចើមផ្លូវ​។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បានកើត​ឡើង នៅវេលា​ម៉ោង ៦​និង​៣០​នាទី ល្ងាច​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦៧ ស្ថិតក្នុង​ភូមិ​ឃុន​រាម ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី ។​

​សមត្ថកិច្ច​នគរបាល បាន​និយាយថា ករណី​គ្រោះថ្នាក់​ចរាចរណ៍ ខាងលើ រវាង ម៉ូតូ​ម៉ាក ហុងដា សេ ១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ឧ​ត្ត​រ​មានជ័យ ១B ៣៦៥២ បើកបរ​ដោយ ស្ត្រី​ឈ្មោះ រូ សុនី អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​កំ​ព្រហ្ម ឃុំ​ឃុន​រាម បាន​បើក​ទៅបុក​ម៉ូតូ​មួយ គ្រឿង​ទៀត ពាក់​ស្លាក​លេខ សៀម​ម​រាប ១A ៥៥៧២ ដែល​ចត​នៅលើ​ចិញ្ចើមផ្លូវ​បណ្តាល អោយ​ដួល​បោក​ក្បាល​ស្លាប់​ភ្លាមៗ​តែម្តង​៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular