ដោយៈ សុផល/ភ្នំពេញៈ យោងតាមក្រសួងសុខាភិបាល នៅថ្ងៃនេះ អ្នកវិជ្ជមានកូវីដ ១៩ ចំនួន ៥ នាក់ ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា បានជាសះស្បើយ។ ដូច្នេះសរុបចំនួន អ្នកជាសះស្បើយ ពាក់ព័ន្ធព្រឹត្តិការណ៍ ២៨ វិច្ឆិកា បានកើនដល់៨នាក់។
អ្នកដែលជាសះស្បើយ ពីកូវីដ ១៩ នៅថ្ងៃទី១៥ ធ្នូមានៈ
១- កុមារាជនជាតិខ្មែរ អាយុ ១២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅបុរីប៉េងហួត ផ្លូវ ៦០ម៉ែត្រ រាជធានី ភ្នំពេញ ជាកូនប្រុសស្ត្រីអាយុ ៣៦ឆ្នាំ និងជាចៅប្រុសរបស់ លោកអគ្គនាយក ពន្ធនាគារ នៃក្រសួងមហាផ្ទៃ ។
២-បុរសជនជាតិខ្មែរ អាយុ ៣៦ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅបុរីប៉េងហួត ផ្លូវ ៦០ម៉ែត្រ រាជធានី ភ្នំពេញ ជាអ្នកបើកបរឲ្យ លោកអគ្គនាយកពន្ធនាគារ នៃក្រសួងមហាផ្ទៃ ។
៣-បុរសជនជាតិខ្មែរ អាយុ៣០ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាជំនួយការរបស់ លោកអគ្គនាយកពន្ធនាគារ នៃក្រសួងមហាផ្ទៃ។
៤ -ស្ត្រីជនជាតិខ្មែរ អាយុ ៣៦ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
៥- បុរសជនជាតិខ្មែរ អាយុ ២២ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ។
សូមកត់សម្គាល់ថាៈ បុគ្គលទាំងប្រាំនាក់ ខាងលើ ត្រូវបានព្យាបាល ជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ២ ដង និងត្រូវបានអនុញ្ញាត ឲ្យចេញពីមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។
គួររម្លឹកថាៈ អ្នកដែលជាសះស្បើយ ពីកូវីដ១៩ ចំនួន ៣ នាក់ទៀត ក្នុងព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា មានៈ ១-បុរសជនជាតិខ្មែរ អាយុ៥៧ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅ បុរីប៉េងហួតត ផ្លូវ៦០ម៉ែត្រ រាជធានីភ្នំពេញ ជាអគ្គនាយកពន្ធធនាគារ នៃក្រសួងមហាផ្ទៃ (លទ្ធផលតេស្តអវិជ្ជមាន វីរុសកូវីដ-១៩ ចំនួន ៣ដង) ២- ស្ត្រីជនជាតិខ្មែរ អាយុ៣០ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាសមាជិក គ្រួសារ របស់អ្នកបើកបរឲ្យ លោកអគ្គនាយក ពន្ធនាគារ។ ៣- បុរសជនជាតិខ្មែរ អាយុ ៣៤ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានី ភ្នំពេញ ធ្វើការនៅក្រសួងមហាផ្ទៃ ដែលជាអ្នកប៉ះពាល់ ជាមួយលោកអគ្គនាយកពន្ធនាគារ៕PC