Home ព័ត៌មានអន្តរជាតិ អូស្ត្រាលី​នា...

អូស្ត្រាលី​នាំ​ចិន​ទៅកាន់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​រឿង​យក​ពន្ធ​លើ​ស្រូវ​សាឡី​របស់ខ្លួន​

ប្រែ​សម្រួលៈ​វាសនា​/​កង់​បេរ៉ា​៖ ​អូស្ត្រាលី​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា​ខ្លួន​នឹង​ស្នើសុំ​អង្គការ​ពាណិជ្ជកម្ម​ពិ​ភ​លោក​(WTO)​អោយ​ធ្វើការ​ស៊ើបអង្កេត​ការ​វាយ​ពន្ធ​ពិន័យ​របស់​ចិន​លើ​ស្រូវ​សាឡី​នាំ​ចូល​របស់​ខ្លួន ។​

​នេះ​ជា​សញ្ញា​នៃ​កំណើន​ភាព​តានតឹង​មួយ​ទៀត​រវាង​ប្រទេស​ទាំង​ពីរ​ក្រោយពី​ចិន​បាន​ចាត់វិធានការ​ពាណិជ្ជកម្ម​ជា​បន្តបន្ទាប់ ទំនង​ជា​ការសង​សឹង​នឹង​កិច្ចការ​ទូត​បែប​បង្ក​រឿង​របស់​រដ្ឋាភិបា​លកង់​បេរ៉ា​។​

​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​លោក​ស៊ីម៉ុន បៀ​មីង​ហ៊ែ​ម បានប្រកាស​ការសំរេច​ចិត្ត​នេះ ដោយ​និយាយ​ថា​ការដំឡើង​ពន្ធ​៨០​ភាគ​របស់​ចិន​លើ​ស្រូវ​សាឡី​នាំចូល​ពី​អូស្ត្រាលី​«​ខ្វះ​មូលដ្ឋាន​»​ហើយ​«​មិន​មាន​ការពិត​និង​​ភស្តុតាង​គាំទ្រ​»​ទេ ។​លោក​បាន​បន្ថែមថា ចំណាត់ការ​ស្រដៀង​គ្នា​ក៏​នឹង​ត្រូវ​ធ្វើ​លើ​វិស័យ​ផ្សេងទៀត​ដែរ​។​

​សូមបញ្ជាក់​ថា​ទំនាក់ទំនង​ចិន​-​អូស្ត្រាលី បាន​ធ្លាក់ចុះ​ដល់​កំរិត​ទាប​បំផុត​ចាប់តាំងពី​ព្រឹត្តិការណ៍​នៅ​ទីលាន​ធៀន​អាន​មិន​ឆ្នាំ​១៩៨៩ ដោយ​ចិន​ប៉េកាំ​ង​បាន​បញ្ចេញ​ទណ្ឌកម្ម​សេដ្ឋកិច្ច​ជា​បន្ត​បន្ទាប់ប្រ​​ឆាំង​ផលិតផល​អូស្ត្រាលី​។​

​ស្រូវ​សាឡី​របស់​ចិន​នាំចូល​អូស្ត្រាលី​មាន​តំលៃ​ប្រមាណ​១​ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ មុន​ពេល​ប្រទេស​នេះ​ជួប​ភាពរាំងស្ងួត​កាលពីពេល​ថ្មីៗ ។​វា​ត្រូវ​បាន​ប្រើ​ភាគច្រើន​ក្នុងការ​ផលិត​ស្រា​បៀ​។​

​យ៉ាងហោច​ណាស់​វិស័យសេដ្ឋកិច្ច​អូស្ត្រាលី​ចំនួន​១៣ ស្ថិតក្រោម​ការយកពន្ធ​ខ្ពស់​ឬ​ការ​រាំ​រាំង​ពី​ចិន រួមមាន ស្រូវ​សាឡី ធ្យូង​ថ្ម សាច់គោ ទង់​ដែង កប្បាស់ បង្កង​យក្ស ស្ករស ឈើ ទេសចរណ៍ សកល​វិទ្យាល័យ​ ស្រា ពោត​និង​រោម​សត្វ​។ ទោះជា​យ៉ាងណា​រហូតមកទល់​ពេលនេះ អូស្ត្រាលី​នៅ​មិនទាន់​បាន​នាំ​បញ្ហា​នេះ​ណាមួយ​ទៅ​កាន់​អង្គការ​នៅ​ក្រុង​ហ្សឺ​ណែវ​នេះ​នៅឡើយ​ទេ ដោយ​ខ្លាចក្រែង​ការកាត់ក្តី​ណាមួយ​ត្រូវ​​ចំណាយ​ពេល​រាប់​ឆ្នាំ​ដែល​វា​រឹតតែ​ធ្វើអោយ​ទំនាក់ទំនង​កាន់តែ​អាក្រក់​ទៅ​៕

​ការនាំចេញ​ស្រូវ​សាឡី​របស់​អូស្ត្រាលី​ទៅ​ចិន​មាន​តំលៃ​ប្រមាណ​១​ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular