ប្រែសម្រួល : កញ្ញាដាលីស/បាល់ទាត់ ៖ ការប្រកួតពាក់កណ្តាលសប្តាហ៍នៅតំបន់អឺរ៉ុបមានច្រើនលីកថ្ងៃនេះ ដោយមានក្រុមខ្លាំងៗប្រកួតគ្នាមកពីអង់គ្លេស អេស្ប៉ាញ អាល្លឺម៉ង់ បារាំង និងអ៊ីតាលី។
ថ្ងៃនេះមានជំនួបធំមួយនៅអង់គ្លេស គឺរវាងលេខ២ Liverpool និង លេខ១ Spurs ដែលជាការប្រកួតធំជាងគេប្រចាំពាក់កណ្តាលសប្តាហ៍នេះ។ ខណៈនៅអេស្ប៉ាញឯណោះវិញ ក្រុមអ្នកមានបុណ្យ Barcelona រំពឹងផ្តួលក្រុមកំពុងឡើងជើង Sociedad ដែលសព្វថ្ងៃកំពុងឈរលើកំពូលតារាង La Liga។
– EPL : Liverpool vs Tottenham ៖ នេះប្រហែលជាជំនួបធំជាងគេប្រចាំរដូវកាលនិងប្រហែលជាការប្រកួតសម្រេចសេចក្តីថាតើនរណាជាអ្នកគ្រងតំណែងជើងឯក Premier League។ ក្រុមទាំងពីរឈរនៅកំពូលតារាងដូចគ្នា និង មានពិន្ទុស្មើគ្នា។ មុនឈានចូលការប្រកួតនេះ ក្រុមទាំងពីររបូតម្នាក់២ពិន្ទុដូចគ្នាកាលពីចុងសប្តាហ៍ ហើយបើមានអ្នកឈ្នះថ្ងៃនេះ ពួកគេនឹងវ៉ាដាច់៣ពិន្ទុលើកំពូលតារាង។
ហង្សក្រហមជាក្រុមជើងឯករដូវកាលមុន ប៉ុន្តែរដូវកាលនេះហាក់មិនសូវខ្លាំងដូចរដូវកាលមុនទេ ណាមួយទៀតក្រុមនេះឥឡូវកំពុងជួបបញ្ហារបួសកីឡាករសំខាន់ៗច្រើន ហើយនេះជាហេតុផលដែលមាន់ខ្នាយមាសរំពឹងកេងចំណេញពីការប្រកួតថ្ងៃនេះ។
តាំងពីដើមរដូវកាលថ្មីនេះមក លោកចូសេម៉ូរីញ៉ូបានផ្តួលគ្រូបង្វឹកមកពីក្រុមកំពូលតារាងទាំងអស់នៅរដូវកាលនេះ លើកលែងតែលោកកាឡូស អាន់សេឡូទីម្នាក់គត់។ ក្រុមរបស់លោកម៉ូរីញ៉ូរដូវកាលនេះបង្ហាញទម្រង់ប្រយុទ្ធមុតស្រួចខ្លាំង និងការពាររឹងមាំជាងគេ។
ក្រុមហង្សក្រហមរដូវកាលមុនបំបាក់ក្រុមមាន់ខ្នាយមាសទាំងពីរជើង ប៉ុន្តែថ្ងៃនេះជារឿងផ្សេង ព្រោះខាង Liverpool របួសសុទ្ធតែកីឡាករសំខាន់ៗដូចជាវ៉ាន់ដែក, ហ្គោម៉េស, ឌីហ្គោ ចូតា និង ធីអាហ្គាន់ អាកាន់ដ្រា ។ល។ ហើយខាង Spurs ពុំមានបញ្ហានោះទេ។ យើងរំពឹង Spurs ឈ្នះការប្រកួតធំនេះ។
– Li Liga : Barcelona vs Sociedad ៖ ក្រុមអ្នកមានបុណ្យ Barcelona ប្រមូលបាន ១៧ ពិន្ទុពីការប្រកួត ១១ ជុំនៅក្នុងលីក និងឈរនៅលេខ៨ ។ ក្នុងចំណោម៥ប្រកួតចុងក្រោយ អ្នកមានបុណ្យចាញ់២ដងទៅហើយ និងចុងក្រោយឈ្នះក្រុមអន់ Levante ១-០ ក្នុងទឹកដី។
Sociedad ជាក្រុមនាំមុខលើកំពូលតារាង La Liga ហើយក្រោយទាត់បាន ១៣ ជុំមុនគេ ក្រុមនេះប្រមូលបាន ២៦ ពិន្ទុ ស្មើគ្នាជាមួយ Atl. Madrid។
ត្បិត Sociedad កំពុងឡើងជើងក៏ពិតមែន ប៉ុន្តែក្រុមអ្នកមានបុណ្យមិនដែលចាញ់ម្តងណាឡើយពេលទទួល Sociedad ១០ ប្រកួតចុងក្រោយ ពោលគឺឈ្នះទាំង ១០ លើក។ Sociedad ឈ្នះម្តងគត់នៅទឹកដីរបស់ Barcelona គឺក្នុងឆ្នាំ ១៩៩១ ពោលគឺ ៣០ ប្រកួត ទើបតែឈ្នះមួយប្រកួតនេះឯង។ យើងរំពឹង Barcelona ទទួលបាន៣ពិន្ទុពេញ៕
តារាងកម្មវិធីប្រកួតបាល់ទាត់អឺរ៉ុបពាក់កណ្តាលសប្តាហ៍ ៖