Home ព័ត៌មានជាតិ សន្តិសុខ បុរស​ម្នាក់ ប...

បុរស​ម្នាក់ បាន​ស្លាប់ លើផ្លូវ​ជាតិ​លេខ​៤ ដោយសារ រថយន្តបុក​ម៉ូតូ​

ដោយៈ វណ្ណៈ/ព្រះសីហនុៈ បុរស​អ្នកបើក​ម៉ូតូ​ម្នាក់ បាន​បាត់​បង់ជីវិត​ភ្លាមៗ នៅ​កន្លែង កើតហេតុ ដោយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្កឡើង​ដោយ​រថយន្ត មិន​ស្គាល់​ម៉ាក បុក​ពេញទំហឹង ក្នុងទិសដៅ​ស្របគ្នា នៅលើ​ផ្លូវជាតិ​លេខ​៤ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ ២០៩-២១០ ស្ថិតនៅ​ភូមិ​ចំណោត​រាម ឃុំ​បិត​ត្រាង ស្រុក​ព្រៃនប់ នា​ព្រឹក ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២០​។

​សមត្ថកិច្ច​មូលដ្ឋាន បានឱ្យដឹងថាៈ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្កឡើង​ដោយ​រថយន្ដ ១​គ្រឿង មិន​ស្គាល់​ម៉ាក មាន​ទិសដៅ​ពី ខេត្ត​ព្រះសីហនុ ឆ្ពោះទៅ ភ្នំពេញ​លុះដល់​ចំណុច ខាងលើ បាន​បុក​ពីក្រោយ​ម៉ូតូ ម៉ាក HONDA WAVE ពណ៌​ក្រហម គ្មាន​ផ្លាកលេខ បើកបរ ដោយ​បុរស​ឈ្មោះ កែវ វាសនា អាយុ ៣១​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ ក្រុងព្រះសីហនុ (​មិន​ពាក់មួក​សុវត្ថិភាព​) មាន​ទិសដៅ​ស្របគ្នា បណ្តាល​ឲ្យ​បើកបរ​ម៉ូតូ ស្លាប់​នៅនឹងកន្លែង កើតហេតុ​។ ចំណែក​រថយន្ត​បង្ក បាន​បើក​រត់គេច​បាត់ ក្រោយពេល​កើតហេតុ សមត្ថកិច្ច ជំនាញ​កំពុង​ស្រាវជ្រាវ​រក ។ រីឯ​ម៉ូតូ​របស់​ជនរងគ្រោះ បាន​ត្រូវ​សមត្ថកិច្ច យកមក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល ស្រុក​ព្រៃនប់​៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular