ដោយៈ សរិទ្ធ/ព្រះសីហនុៈ សមត្ថកិច្ចខេត្តព្រះសីហនុ បានឃាត់ខ្លួនជនជាតិចិនម្នាក់ នៅពេលបុរសនោះ បានយកបាយឱ្យភ្ញៀវ កំពុងធ្វើចត្តាឡីស័ក ស្រាប់តែឆែកឃើញ មានថ្នាំញៀន ចំនួន ២ កញ្ចប់ កាលពីព្រលប់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ នៅកាស៊ីណូមួយ ឈ្មោះ ដៅឃ្វី ខូ ក្នុងបន្ទប់លេខ៦៣៦ ។
សមត្ថកិច្ច បានឲ្យដឹងថាៈ បុរសជនជាតិចិនម្នាក់ បានបើករថយន្ត ម៉ាកតូយ៉ូតា អាល់ហ្វាដ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AR3377 បានយកបាយ ទៅឱ្យភ្ញៀវស្រី ចំនួន ២នាក់ ដែលកំពុងធ្វើចត្តាឡីស័ក នៅកាស៊ីណូមួយ ឈ្មោះ ដៅឃ្វី ខូ ក្នុងបន្ទប់លេខ ៦៣៦ តែត្រូវបានសមត្ថកិច្ច ប្រចាំការនៅទីនោះ បានត្រួតពិនិត្យឃើញ មានថ្នាំញៀន ចំនួន ២កញ្ចប់ ក្នុងនោះ នៅក្នុងក្រដាសជូតមាត់ ១កញ្ចប់ និង១កញ្ចប់ទៀត នៅក្នុងកញ្ចប់បារី។ បច្ចុប្បន្ន ជនសង្ស័យ និងវត្តុតាង បានប្រគល់ទៅឱ្យកម្លាំងជំនាញ ស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុហើយ ដើម្បីចាត់ការតាមច្បាប់៕PC