Home ព័ត៌មានជាតិ សង្គម អភិបាលខណ្ឌ​ចំ...

អភិបាលខណ្ឌ​ចំការមន បន្ត​ចុះ​ផ្សព្វផ្សាយ​ពី​វិធានការ បង្ការ​ទប់ស្កាត់​មេរោគ​កូ​វីដ​១៩

ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ កាលពី​រាត្រី ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០ នេះ លោក​អភិបាលខណ្ឌ ចំការមន ថេ​ង សុ​ថុល បាន​អញ្ជើញ​ចុះមក​ត្រួតពិនិត្យ ស្ថានភាព​បងប្អូន ប្រជាពលរដ្ឋ ដែល​ពួកគាត់ បាន​មកលេង​កម្សាន្ត នាពេល​រាត្រី នៅ​សួនច្បារ មុខ​ណាហ្គា​វើ​ល ក្នុង​សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ដោយមាន​បងប្អូន​ប្រជាជន ជាច្រើន​រយ​នាក់ មក​ដើរលេង កម្សាន្ត ប្រកបដោយ​បរិយាកាស សប្បាយរីករាយ ហើយ​ពួកគាត់​ម្នាក់ៗ បាន​ពាក់​ម៉ាស់ ការពារ​ខ្លួន​ផងដែរ តាម ការណែនាំ របស់​អាជ្ញាធរ ដែល​បាន​ឈរជើង​ប្រចាំការ នៅ​ទីនោះ ក្នុង​ការបង្ការ​ទប់ស្កាត់ មេរោគ​កូ​វីដ ១៩ និង​រក្សា​ការពារ សន្តិសុខ សណ្ដាប់ធ្នាប់​។​

​អាជ្ញាធរ បានដាក់​កម្លាំង​ឈរជើង ប្រចាំការ​នៅទីនេះ ក្នុងការ​រក្សា​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋ មកលេង​កម្សាន្ត នៅតាម​សួនច្បារ នា​មុខ​ណា​ហ្កា​វើ​ល​ដ៏ នា​ចុងឆ្នាំ​២០២០​នេះ រហូតដល់​ថ្ងៃបុណ្យ​ឆ្លង​ឆ្នាំ​សកល​។​

​ក្នុងឱកាស​នោះ លោក​អភិបាលខណ្ឌ​ចំការមន បានឱ្យដឹង​ទៀតថាៈ សន្ទុះ​បងប្អូន​ប្រជាជន ពេល​ពួកគាត់ មក​ដើរលេង​កម្សាន្ត នាពេល​រាត្រី នៅ​សួនច្បារ ខាងមុខ​អគារ​ណា​ហ្កា​វើ​ល​ដ៏ តាម​ការពិនិត្យ គឺមាន​ចំនួន​កើនឡើង ជា​លំដាប់ ហើយ​ពួកគាត់​ម្នាក់ៗ មាន​ពាក់​ម៉ាស់ ការពារ​ខ្លួន និង​ខាង​អាជ្ញាធរ បន្ត​ចុះ​ចែក​ម៉ាស់ ជូន​ដល់​ពួក​ផងដែរ​៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular