ដោយៈ ប.ជ័យ/បន្ទាយមានជ័យៈ កាលពីវេលាម៉ោង ៨និង៣០នាទី យប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ កម្លាំងនគរបាល ផ្នែកប្រឆាំងគ្រឿងញៀន ក្រុងប៉ោយប៉ែត ដឹកនាំដោយ លោកវរសេនីយ៍ឯក សៅ សារឿន អធិការ នៃអធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត សហការជាមួយកំលាំងការិយាល័យផ្សព្វផ្សាយអប់រំ (ក៩) ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី យិន បញ្ញារិទ្ធ នាយករង នៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ និងដោយមានការដឹកនាំ សម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូង ខេត្តបន្ទាយមានជ័យ បង្ក្រាបករណីជួញដូរគ្រឿងញៀន ខុសច្បាប់ ក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យ បីនាក់ (ស្រី១នាក់) ។
ទាំងលោកវរសេនីយ៍ ធិន ស៊ីនដេត ស្នងការរងទទួលផែនគ្រឿងញៀន និងលោកឧត្តម សេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលបាល ខេត្តបន្ទាយមានជ័យ បានប្រាប់កាសែត រស្មីកម្ពុជា នៅថ្ងៃទី១៦ ខែធ្នូថាៈ ការបង្ក្រាបមុខសញ្ញាគ្រឿងញៀន និងវត្ថុតាងទ្រង់ទ្រាយ ធំនេះ បានធ្វើឡើង ក្រោមវិធានបច្ចេកទេស និងធ្វើនៅ ២ ទីតាំង ។ សមត្ថកិច្ចបានកំពុង បន្តឆែក ពិនិត្យ រាប់និងថ្លឹង តែមិនទាន់បញ្ជាក់ បរិមាណជាក់លាក់ បាននៅឡើយ ៕PC